brand logo
មាតិកា
រង្វាស់​សុខភាព
សប្ដាហ៍ទី១
សប្ដាហ៍ទី១
សប្ដាហ៍ទី២
សប្ដាហ៍ទី២
សប្ដាហ៍ទី៣
សប្ដាហ៍ទី៣
សប្ដាហ៍ទី៤
សប្ដាហ៍ទី៤
សប្ដាហ៍ទី៥
សប្ដាហ៍ទី៥
សប្ដាហ៍ទី៦
សប្ដាហ៍ទី៦
សប្ដាហ៍ទី៧
សប្ដាហ៍ទី៧
សប្ដាហ៍ទី៨
សប្ដាហ៍ទី៨
សប្ដាហ៍ទី៩
សប្ដាហ៍ទី៩
សប្ដាហ៍ទី១០
សប្ដាហ៍ទី១០
សប្ដាហ៍ទី១១
សប្ដាហ៍ទី១១
សប្ដាហ៍ទី១២
សប្ដាហ៍ទី១២
សប្ដាហ៍ទី១៣
សប្ដាហ៍ទី១៣
សប្ដាហ៍ទី១៤
សប្ដាហ៍ទី១៤
សប្ដាហ៍ទី១៥
សប្ដាហ៍ទី១៥
សប្ដាហ៍ទី១៦
សប្ដាហ៍ទី១៦
សប្ដាហ៍ទី១៧
សប្ដាហ៍ទី១៧
សប្ដាហ៍ទី១៨
សប្ដាហ៍ទី១៨
សប្ដាហ៍ទី១៩
សប្ដាហ៍ទី១៩
សប្ដាហ៍ទី២០
សប្ដាហ៍ទី២០
សប្ដាហ៍ទី២១
សប្ដាហ៍ទី២១
សប្ដាហ៍ទី២២
សប្ដាហ៍ទី២២
សប្ដាហ៍ទី២៣
សប្ដាហ៍ទី២៣
សប្ដាហ៍ទី២៤
សប្ដាហ៍ទី២៤
សប្ដាហ៍ទី២៥
សប្ដាហ៍ទី២៥
សប្ដាហ៍ទី២៦
សប្ដាហ៍ទី២៦
សប្ដាហ៍ទី២៧
សប្ដាហ៍ទី២៧
សប្ដាហ៍ទី២៨
សប្ដាហ៍ទី២៨
សប្ដាហ៍ទី២៩
សប្ដាហ៍ទី២៩
សប្ដាហ៍ទី៣០
សប្ដាហ៍ទី៣០
សប្ដាហ៍ទី៣១
សប្ដាហ៍ទី៣១
សប្ដាហ៍ទី៣២
សប្ដាហ៍ទី៣២
សប្ដាហ៍ទី៣៣
សប្ដាហ៍ទី៣៣
សប្ដាហ៍ទី៣៤
សប្ដាហ៍ទី៣៤
សប្ដាហ៍ទី៣៥
សប្ដាហ៍ទី៣៥
សប្ដាហ៍ទី៣៦
សប្ដាហ៍ទី៣៦
សប្ដាហ៍ទី៣៧
សប្ដាហ៍ទី៣៧
សប្ដាហ៍ទី៣៨
សប្ដាហ៍ទី៣៨
សប្ដាហ៍ទី៣៩
សប្ដាហ៍ទី៣៩
សប្ដាហ៍ទី៤០
សប្ដាហ៍ទី៤០

សប្ដាហ៍ទី២៥

បេប៊ីមានកំពស់ ៤៩សង់ទីមែ៉ត្រ និង ទំងន់ ០,៣គីឡូក្រាម ទំហំអាចធៀបនឹងផ្លែត្រប់បន្ដិច

ចែករំលែក

សប្តាហ៍ទី ២៥៖ បេប៊ីស្តាប់សំឡេងម៉ាក់ប៉ាបានកាន់តែច្បាស់

សប្តាហ៍ទី ២៥៖ បេប៊ីស្តាប់សំឡេងម៉ាក់ប៉ាបានកាន់តែច្បាស់

សប្តាហ៍ទី ២៥៖ បេប៊ីស្តាប់សំឡេងម៉ាក់ប៉ាបានកាន់តែច្បាស់

ការលូតលាស់គភ៌

មានដឹង​អត់​អាអូននៅ​សប្តាហ៍ទី ២៥ នេះ​ប្លែក​អ្វី​ខ្លះ? លឿន​មែន​ទែន បេប៊ី​មាន​ទម្ងន់​ប្រហែល​ ៦៨០ ក្រាម ​និងមាន​ប្រវែង​ប្រមាណ ៣៧,៦ សង់ទីម៉ែត្រ។ ពេលនេះ​អាអូន​នឹង​ក្រោក​តែ​មួយភ្លែត​​ប៉ុណ្ណោះ​ហើយ​នឹង​គេង​សឹង​តែ​គ្រប់​ពេល។

ការ​កំរើក​របស់អាអូន​នឹង​ងាយ​ដឹង​នៅ​ពេល​យើងនៅ​ស្ងៀមស្ងាត់​។ ម៉ាក់​ប៉ា​ពិត​ជា​រំភើប ព្រោះ​បេប៊ី​ចាប់​ផ្តើម​វិវត្ត​​កាន់​តែ​ល្អ​ អាច​ស្តាប់​សំឡេង​យើង​កាន់​តែ​ច្បាស់ ដូច្នេះ​ព្យាយាម​និយាយ​ជាមួយ​អាអូន​​កាន់​តែ​ច្រើន កាន់​តែ​ល្អ។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

សប្តាហ៍​នេះ​ម៉ាក់ៗកាន់​តែ​ពិបាក ដោយសារ​ការ​រំលាយ​អាហារ​មិន​បាន​ល្អ អ័រម៉ូន​ប្រូសេស្តេរ៉ូន​មិន​ត្រឹមធ្វើ​ឲ្យ​ក្រពះ​ទទេ​នោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​សន្ទះ​បិទ​បើក​ក្រពះរលា ​នាំឲ្យបិទ​មិន​បាន​ល្អ​ធ្វើ​ឲ្យ​ទឹក​អាស៊ីដ​ច្រាល់​ចេញ​ពី​ក្រពះ​ទៅ​បំពង់​អាហារ ដែល​យើង​គ្រប់​គ្នា​ស្គាល់​ថា​ភើរ ធ្វើឲ្យយើងលែងចង់​ញ៉ាំ​អ្វី​ទៀត។ ឯស្បូនវិញ​កាន់​តែ​ធំ សង្កត់​ទៅលើ​ក្រពះ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​អំឡុង ២ ទៅ ៣ ខែ​ចុង​ក្រោយ​នេះ។ អ្វីដែល​យើង​គួរ​ធ្វើ​នៅ​ពេល​នេះ​ ​ញ៉ាំ​តិចៗ​តែ​ច្រើន​ដង​វិញ និង​ជៀសវាង​អាហារ​ហឹរ និង​ខ្លាញ់។

ចំណុចអីខ្លះគួរបារម្ភ?

ការ​អស់​កម្លាំង​ក្នុង​ត្រី​មាស​ទី១​ នឹង​បន្តមក​ដល់​ត្រីមាស​ទី២ ដូច្នេះ​ការ​ផ្តល់​អាហារ​ថាមពល​កាន់​តែ​ច្រើន យើង​​នឹង​មាន​អារម្មណ៍​កាន់​តែប្រសើរ។ ប៉ុន្តែ​នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ការ​ពពោះ ស្រីៗ​យើង​ចាប់​ផ្តើម​ធ្ងន់ពោះ ​ចង់​តែ​សម្រាក និងគេង​ទៅ​លើ​សាឡុង​តែ​ប៉ុណ្ណោះ។ ដូចរាល់ដង​ការ​អស់​កម្លាំង​គឺ​ជា​សញ្ញា​ដែល​ត្រូវយក​ចិត្ត​ទុក​ដាក់ ដូច្នេះយើង​គួរ​តែ​ធ្វើ​លំហាត់​ប្រាណ​ណា​ដែល​អាចទៅ​រួច​សម្រាប់​សុខភាព​យើង និង​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជាមួយនឹង​អាហារ​សម្រន់​ដែល​ល្អ​សម្រាប់​សុខភាព។

ការជួបជាមួយគ្រូពេទ្យ

២- ប្រាប់អីខ្លះទៅពេទ្យ?

កង្វល់​របស់​ស្រីៗ​គ្នា​យើង គឺ​ការ​ចេញ​សង្វារ និង​រមាស់​ជុំវិញ​ពោះ។ រមាស់​ភាគច្រើន​ដោយសារ​មាន​សង្វារ​នៅ​លើ​ពោះ ភ្លៅ និង​ដៃ។ មិន​បាច់​ព្រួយ​ខ្លាច​មាន​​ស្នាម​មិន​ស្អាត​នោះ​ទេ បើ​ជួប​បញ្ហា​នេះ​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​លាប​ក្រែម​បំបាត់​សង្វារ ដូចជា​ពពួក Calamine។

តេស្តអីខ្លះចាំបាច់?

ការ​ជួប​គ្រូពេទ្យ​ជា​ប្រចាំ​នឹង​ក្លាយ​ជា​ទម្លាប់។ ពេល​ខ្លះ​យើង​អាច​ស្នើ​សុំ​គ្រូពេទ្យ​ពិនិត្យ​នូវ​បញ្ហាមួយចំនួនទោះបី​ជា​ការ​ពិនិត្យ​អាស្រ័យ​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង និង​ទម្លាប់​របស់ពេទ្យក៏ដោយ។

– ថ្លឹង​ទម្ងន់ និង​វាស់​សម្ពាធ​ឈាម

– ពិនិត្យ​ទឹកនោម​មើល​ជាតិស្ករ និងប្រូតេអ៊ីន

– ពិនិត្យ​ចង្វាក់​បេះដូង​កូន

– វាស់​ទំហំ​ស្បូន​ពី​ខាង​ក្រៅ

– វាស់​កម្ពស់​ស្បូន

– មើល​ហើម​ដៃ​ជើង និង​សរសៃ​វ៉ែន​ជើង​រីក​ធំ

– មើល​ជាតិ​ស្ករ​ក្នុង​ឈាម

– តេស្ត​ឈាម​រក​មើលជំងឺ​ស្លេកស្លាំង

– ចាក់​វ៉ាក់​សាំង​ប្រឆាំងរោគខាន់ស្លាក់។

សុខភាព និងសុវត្ថិភាព

៣- យើងត្រូវដឹងពីអីខ្លះ?

ញ៉ាំ​បានៗ តែ​យើង​មិន​មែន​ចេះ​ញ៉ាំ​គ្មាន​ប្រណី ឡើង​រាង​ធាត់​ដូច​ជ្រូក​នោះ​ទេ ការ​ឡើង​ទម្ងន់​អំឡុង​មាន​ផ្ទៃពោះ​ត្រូវ​មាន​កំណត់ និង​មាន​ការ​យល់​ព្រម​ពី​គ្រូ​ពេទ្យ។ ​ជា​រឿង​ល្អ​បើ​យើងឡើង​ទម្ងន់​មិន​ខ្លាំង​ពេក ព្រោះ​អាច​ផ្តល់​ផល​ប្រយោជន៏​យ៉ាង​ច្រើន​បន្ទាប់​ពី​យើង​សម្រាល​អា​អូន​រួច។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ Oum Voutha · កែ 25/02/2019