home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សប្តាហ៍ទី ២៧៖ បើ​ទារក​សម្រាលអំឡុងពេលនេះ មានឱកាសរស់ប៉ុន្មានភាគរយ?

ការលូតលាស់គភ៌|បម្រែបម្រួលរាងកាយ|ការជួបជាមួយគ្រូពេទ្យ|សុខភាព និងសុវត្ថិភាព
សប្តាហ៍ទី ២៧៖ បើ​ទារក​សម្រាលអំឡុងពេលនេះ មានឱកាសរស់ប៉ុន្មានភាគរយ?

ការលូតលាស់គភ៌

ក្នុង​អាទិត្យ​ទី ២៧ នេះ​ គភ៌​មាន​ទំហំ​ប៉ុន​ផ្កាស្ពៃ​ ហើយ​មាន​គីឡូ​ប្រហែល ៩០០ ក្រាម​ និង​ប្រវែង ៣៦,៨ សង់ទីម៉ែត្រ។​ នៅ​សប្តាហ៍​ទី ១ នៃ​ឆមាស​ទី ៣ នេះ បេប៊ី​មាន​មុខ​មាត់​ដូច​ពេល​ដែល​អាអូន​កើត​ដែរ។ ទោះ​បីជា​ សួត​ ថ្លើម​ និង​ប្រព័ន្ធ​ការពារ​គភ៌​ត្រូវ​ការ​ពេល​ដើម្បី​​លូតលាស់​ កូន​យើង​មាន​ឱកាស​រស់​ខ្ពស់​ប្រសិន​បើ​ត្រូវ​កើត​ភ្លាមៗ។ បេប៊ី​អាច​ស្គាល់​សំឡេង​យើង ប៉ុន្តែ​ដោយ​សារ​មាន​សារធាតុ​រម្អិល​មក​គ្រប​ការពារ​ត្រចៀក​ពី​ទឹកភ្លោះ ស្តាប់​មិន​សូវ​ច្បាស់​ទេ។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

សម្រាល​កូន​មិនមែន​ជា​រឿង​ងាយ​ទេ គេ​តែង​ប្រៀប​ប្រដូច​ទៅ​នឹង​ការ​ឆ្លង​ទន្លេ ឬ​មហាសាគរ​ដែល​ត្រូវប្រឈម​នឹង​គ្រោះថ្នាក់។ ដូច្នេះ​យើង​​គួរតែ​ររៀនបន្ថែម​ពី​វិធី​បន្ថយ​ភាព​ឈឺចាប់​ពេល​បង្កើត​កូន​ បញ្ហា​ដែល​មាន​ចំពោះ​កូន​ទើប​កើត​ របៀប​បំបៅដោះ​ និង​របៀប​សង្គ្រោះ​បឋម​ចំពោះ​ទារក ដើម្បី​បង្កើន​ទំនុក​ចិត្ត​យើង​ពេល​សម្រាល។

ចំណុចអីខ្លះគួរបារម្ភ?

ចាប់ពី​ពាក់​កណ្តាល​រហូត​ដល់​ចុង​ត្រីមាសនេះ បេប៊ី​ស្ថិត​នៅ​ក្នុង​ទម្រង់​ត្រៀម​សម្រាល​ជានិច្ច​ ធ្វើឲ្យ​ទម្ងន់​ក្បាល​កូន​សង្កត់​ទៅលើ​សរសៃ​ប្រសាទ​ស្កាទិកានៃ​ឆ្អឹងខ្នង​ខាងក្រោម​ ដែល​បណ្តាល​ឲ្យ​យើង​ឈឺចាក់​មកដល់​ចុងជើង។

​គន្លឹះ​ក្នុង​ការ​បន្ថយ​ការឈឺចាប់៖

អង្គុយ៖ ការ​អង្គុយ​ចុះ​ជួយ​បន្ថយ​ការ​ឈឺចាប់​ចាក់​ទៅ​ជើង​ ហើយ​ការគេង​ក៏អាច​ជួយ​បន្ថយ​សម្ពាធ​នេះ​បាន​ដែរ។

ស្អំ៖ បិទ​កៅអៀក​ ដើម្បី​បន្ថយ​ភាព​ឈឺចាប់​ ឬ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ក៏​អាច​ជួយ​បាន​ដូចគ្នា។

ធ្វើ​លំហាត់​ប្រាណ៖ ការ​បង្វិល​ត្រគាក ឬ​ធ្វើ​ចលនា​បត់បែន​ចុះឡើង​ក៏​អាច​បន្ថយ​សម្ពាធ​នេះ​បាន​ដែរ។

ហែលទឹក​៖ វាជា​លំហាត់​ប្រាណ​ដ៏​ល្អ​សម្រាប់​ស្រីៗ​គ្នា​យើង​ដែល​ឈឺ​ត្រគាក​ ដោយសារ​តែ​វា​ជួយ​ទាញ​សាច់ដុំ ធ្វើ​ឲ្យ​ការ​ឈឺចាប់​ថយ​ចុះ។ របៀប​ផ្សេងៗ​ទៀត៖ ដូចជា​ការ​ចាក់​ម្ជុល​វិទ្យាសាស្រ្ត និង​ម៉ាស្សា​ដោយ​អ្នក​ជំនាញ​ក៏​ជួយ​បាន​ខ្លះ​ដែរ។

ការជួបជាមួយគ្រូពេទ្យ

២- ប្រាប់អីខ្លះទៅពេទ្យ?

​​ពេល​នេះ អាត្រា​នៃ​ការ​កើត​កូន​មុន​ខែ មាន​ភាគរយ​តិចណាស់។ ទោះ​ជា​បែប​នេះ​ក្តី យើង​គួរ​តែ​ដឹង​​សញ្ញា​របស់​វា៖

– ឈឺពោះ​ដូចពេល​មករដូវ

​- រាក​ ចង់ក្អួត ឬ​ពិបាក​រំលាយ​អាហារ​

– ស្បួន​កន្ត្រាក់ ១០ នាទី/ដង​ ​ទោះជា​ប្តូរ​ទម្រង់​គេងនៅតែ​ឈឺ​

– ចុក​ខ្នង​ជាប់​

– មាន​ធ្លាក់​ទឹក​រម្អិល​ អាច​ជា​ឈាម ឬ​ទឹក​ថ្លា​

– ឈឺចាប់​នៅ​អាង​ត្រគាក​ ភ្លៅ​ និង​ក្រលៀន

– មាន​ធ្លាក់​ស​។

យើង​មាន​រោគសញ្ញា​ទាំង​អស់នេះ​ក៏​មិន​ប្រាកដ​ថា កូន​កើតមុន​ខែ​នោះ​ទេ​ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ឲ្យ​ច្បាស់។

តេស្តអីខ្លះដែលចាំបាច់?

ក្នុង​ខែ​នេះ​យើង​ត្រូវ​ធ្វើ​តេស្តថ្មី​ ២-៣​មុខ ដោយ​​តេស្ត​នីមួយៗ​ទៅ​តាម​បែបបទ​នៃ​គ្រូពេទ្យ។

– ថ្លឹង​គីឡូ​ និង​វាស់​សម្ពាធ​ឈាម

– ធ្វើ​តេស្ត​ទឹកនោម​រកមើល​ប្រូតេអ៊ីន និង​ជាតិ​ស្ករ

– វាស់​ចង្វាក់​បេះដូង​កូន

– ស្ទាប​ទំហំ​របស់​ស្បូន​ពី​ខាង​ក្រៅ

– វាស់​កម្ពស់​ស្បូន​

– រកមើល​មាន​រីក​សរសៃ​វ៉ែន​នៅ​ជើង

– តេស្ត​មើល​ជាតិ​ស្ករ

– តេស្ត​ឈាម​រកមើល​ជំងឺ​ស្លេក​ស្លាំង

– ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ខាន់​ស្លាក់

– រកមើល​រោគសញ្ញា​មិន​ប្រក្រតី។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?

ការជម្រុះរោម៖ តាម​ការ​ស្រាវជ្រាវ​ពុំទាន់​ដឹង​ច្បាស់ថា​ការ​ដក​រោម​ចេញ​ដោយ​អគ្គិសនី​ប៉ះពាល់​ដល់​គតិ ឬ​អត់​នោះ​ទេ? ហើយ​ក៏​មាន​ពុំ​មាន​ករណី​ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ អ៊ីចឹង​បើ​អាច​ប៉ះពាល់​ក៏​តិចតួច​ដែរ។

ការធ្វើ​ក្រចក៖ចង់​លាប​ក្រចក យើង​គួរ​រង​ចាំ​ដល់​ពេល​សម្រាល​ហើយ​ ព្រោះ​ទឹកថ្នាំ​ក្រចក​អាច​ធ្វើ​ឲ្យ​យើង​មាន​ប្រតិកម្ម​ ឬ​ឆ្លង​រោគ​ចូល​តាម​គល់​ក្រចក​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Poppy seed to pumpkin: How big is your baby?

http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.

Pregnancy calendar week 27. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week27.html. Accessed March 30, 2015.

Your pregnancy: 27 weeks. http://www.babycenter.com/6_your-pregnancy-27-weeks_1116.bc. Accessed March 30, 2015.

 

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Duk Panharat កែសម្រួល​ចុងក្រោយ 21/03/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត