backup og meta

សប្តាហ៍ទី ៣៤៖ ដឹងលទ្ធផល បេប៊ីបង្វិលក្បាល ឬគូទចុះក្រោម

សប្តាហ៍ទី ៣៤៖ ដឹងលទ្ធផល បេប៊ីបង្វិលក្បាល ឬគូទចុះក្រោម

ការលូតលាស់គភ៌

ពេលនេះបេប៊ីមាន​ទំហំ​​​ប៉ុន​ផ្លែ​ត្រសក់ស្រូវទុំ ទម្ងន់​ប្រហែល ២,១៥ គីឡូក្រាម និង​ប្រវែង ៤៦ សង់ទីម៉ែត្រ ស្ថិត​ក្នុង​ទី​តាំង​ដើម្បី​​​សម្រាល។ គ្រូ​ពេទ្យ​នឹង​ប្រាប់​ពីទម្រង់​កូនដែល​អាច​ក្បាល ឬគូទ​​​ចុះ​ក្រោម។ ចំណែក​សារធាតុ​​រម្អិលលឿង​ៗ​ដែល​មាន​លើ​ខ្លួន​​អាអូន​ឡើង​ក្រាស់​ជាង​មុន​​ ឯ​​​រោម​​លើ​ខ្លួន​ពី​មុន​មក ស្ទើរ​តែ​បាត់​ទាំង​ស្រុង​។​

បម្រែបម្រួលរាងកាយ

១- រាងកាយយើងប្រែប្រួលអីខ្លះ?

យើងហត់​ជាង​​កាល​នៅ​ត្រី​មាស​ទី​១ទៀត ប៉ុន្តែ​មិន​ចម្លែក​ទេ​ ដោយសារ​ការរង​សម្ពាធ​រាង​កាយជាច្រើន​​​ ដូចជា​នោម​យប់​​ញឹក​ញាប់​ ប្រែខ្លួន​​ចុះឡើងៗ​ដើម្បី​ឲ្យ​ស្រួល​​ពេលគេង​​យប់​ជាដើម​។​​ ដើម្បីត្រៀមកម្លាំងសម្រាលនៅថ្ងៃខាងមុខ យើងគួរព្យាយាមសម្រាកឲ្យបានច្រើន មិនត្រូវក្រោក​ឈរ​លឿនៗ​ ព្រោះ​អាច​មាន​ការ​ប្រមូល​ផ្តុំ​ឈាម​នៅ​ជើង​​​​បណ្តាល​ឲ្យ​​ថយ​ចុះ​សម្ពាធ​ឈាម​​ភ្លាម​ៗ​ ធ្វើឲ្យវិលមុខ។

មួយ​វិញ​ទៀត​យើង​អាច​មាន​​បញ្ហា​កន្ទាល​ត្រ​អាក​ បើ​​ឃើញ​មាន​កន្ទួល​ក្រហម​ ហើយ​រមាស់​លើ​ពោះ ឬភ្លៅ ​និង​គូទ​។ ​តែមិនបាច់ព្រួយទេ ១%​ នៃ​ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​មាន​បញ្ហា​នេះ​ ប៉ុន្តែ​មិន​មាន​គ្រោះ​ថ្នាក់​​នោះ​ទេ​ ទោះយ៉ាងណាយើងគួរ​ទាក់​ទង​គ្រូ​ពេទ្យ​ ​បើ​រមាស់​ខ្លាំង​ពេញ​រាង​កាយ​ ព្រោះ​វា​អាចជា​សញ្ញា​នៃ​បញ្ហា​ថ្លើម​។​

ចំណុចអីខ្លះគួរបារម្ភ?

ស្រីៗ​មាន​​ផ្ទៃ​ពោះ​​​លើស​ពី​ ៨៥​% មាន​​បញ្ហា​​មិន​​បែក​​ស្រោម​​ទឹក​ភ្លោះ​​នៅ​​ពេល​​សម្រាល​។​ទោះ​បី​យើង​​ស្ថិត​​​ក្នុង​ចំណោម ១៥​ % ក៏​ដោយ​ ទឹក​ភ្លោះ​នឹង​មិន​ហូរ​ចុះ​ក្រោម​​ ឬអាច​ហូរ​តិច​ៗ​ប៉ុណ្ណោះ​ បើមាន​ការ​បាំង​​ដោយ​ក្បាល​កូនទៅ​នឹង​មាត់​ស្បូន​។​​

ការជួបគ្រូពេទ្យ

២- ប្រាប់អីខ្លះទៅពេទ្យ?

ដល់​ពេល​ជិត​សម្រាល​មែន​ទែន ស្រីៗ​យើង​ដែល​មាន​ផ្ទះ​នៅ​ឆ្ងាយ​ពី​មន្ទីរពេទ្យ គួរ​ណា​តែ​លៃលក​មធ្យោបាយធ្វើ​ដំណើរ និង​រក​នរណា​ម្នាក់​ជូន​ទៅ​ពេទ្យ​ឲ្យ​បាន​មុន​បន្តិច​ទើបល្អ។ រឿង​ចាំបាច់​មួយ​ទៀត យើង​គួរ​សួរ​នាំ​ពេទ្យ តើ​ត្រូវ​ត្រៀម​អ្វីខ្លះ​ជុំវិញ​កំណើត​បេប៊ី​ដែល​នឹង​មក​ដល់​ថ្ងៃ​ខាង​មុខ។

តេស្តអីខ្លះចាំបាច់?

ក្នុង​សប្តាហ៍​​នេះ គ្រូ​ពេទ្យ​នឹង​ប៉ាន់​ស្មាន​ទំហំ​អាអូន ​និង​ពេល​ដែល​យើង​ត្រូវ​សម្រាល​ និងតេស្ត​មួយ​ចំនួន​​ដូចជា៖

– ថ្លឹងទម្ងន់​

– វាស់សម្ពាធឈាម ​

– តេស្ត​ទឹក​នោម​មើល​កម្រិត​​ស្ករ និងប្រូតេអ៊ីន​

– ការ​រីក​ប៉ោង​​សសៃ​ឈាម​ដៃជើង​​ និងហើម​ជើង​

– ពិនិត្យ​​ទំហំ​​ស្បូន​ផ្នែក​ខាង​ក្នុង​

– ពិនិត្យកម្ពស់​នៃ​តួ​ស្បូន​

– វាស់​ចង្វាក់​​បេះដូង​​កូន

– ទំហំ​បេប៊ី ទិស​ដៅ​នៃក្បាល​

– ទីតាំង​បេប៊ី (មុខចុះក្រោម​ ឬ​​ឡើង​លើ​)។

សុខភាព និង​សុវត្ថិ​ភាព

៣- ត្រូវដឹងពីអីខ្លះ?

ការ​ហែល​ទឹក​ក្នុង​អាង​​ដែល​មាន​ជាតិ​​ក្លរ មិន​មែន​សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ថ្នាក់​នោះ​ទេ​​ ប៉ុន្តែ​​វា​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ទៅ​វិញ​ទេ​ ដោយសារ​តែ​​​ការ​បណ្តែត​ខ្លួន​លើ​ទឹក​ ធ្វើឲ្យ​ស្រាល​ខ្លួន​​​​​ឮ។ ផ្ទុយមក​វិញ ការ​ហែល​ទឹក​ក្នុង​អាង​ដែល​គ្មាន​ជាតិ​ក្លរ​ទេអាច​មាន​បញ្ហា​បង្ក​រោគ​សើស្បែក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby?

http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.

Pregnancy calendar week 34. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week34.html. Accessed March 30, 2015.

Your pregnancy: 34 weeks. http://www.babycenter.com/6_your-pregnancy-34-weeks_1123.bc. Accessed March 30, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម