ពេលដែលម៉ាក់ប៉ាទន្ទឹងរង់ចាំយ៉ាងអន្ទះសាជិតមកដល់ហើយ បេប៊ីត្រូវការប្រហែល ២-៣ សប្តាហ៍ទៀតប៉ុណ្ណោះដើម្បីលូតលាស់ពេញលេញ។ បើយើងមានគម្រោងសម្រាលដោយវះកាត់អាយុអាអូនដែលល្អសម្រាប់វះកាត់គឺ ៣៩ សប្តាហ៍។ អាអូនពេលនេះលូតលាស់លឿនណាស់ បើគិតពីប្រវែងវិញប្រហែល ៤៨ សង់ទីម៉ែត្រ រីឯទម្ងន់វិញប្រមាណ ២,៨៥ គីឡូក្រាម។ ដឹងតាំងពីនៅក្នុងពោះ បេប៊ីអាចក្តោបដៃបាន បើពោះយើងងាកទៅខាងមានពន្លឺថ្ងៃនោះអាអូននឹងងាកចេញ។


១- រាងកាយយើងប្រែប្រួលអីខ្លះ?
ជិតដល់ថ្ងៃសម្រាល ការកន្រ្តាក់បែប Braxton Hicks ឬការកន្រ្តាក់ក្លែងក្លាយនឹងចាប់ផ្តើម។ យើងមិនបាច់បារម្ភនោះទេ គ្រាន់តែតាមដានពីការន្រា្តក់ទៀងទាត់ទៅបានហើយ។ ម៉ាក់ៗកាន់តែពិបាកគេង បើអាចគួរតែឆ្លៀតគេងមួយភ្លែតពេលថ្ងៃដើម្បីយកកម្លាំងខ្លះៗ។ មិនត្រឹមតែពិបាកគេងនោះទេ តែប្រហែលជាសុបិនអាក្រក់ទៀត នេះជារឿងធម្មតា ព្រោះទាំងយើងទាំងគេព្រួយរឿងដែលនឹងកើតឡើងពេលសម្រាល។
ទោះយ៉ាងណាយើងមិនត្រូវភ្លេចតាមដានចលនាកូននោះទេ បើចលនាកូនបានធ្លាក់ចុះប្រញាប់ទៅជួបពេទ្យ។ កូនធំណែនពេញក្នុងស្បូន ពិបាករើ តែយើងមានអារម្មណ៏ថាកូនកំពុងតែបត់ចុះបត់ឡើង និងរមៀល។
ចំណុចអីខ្លះគួរបារម្ភ?
អំឡុងខែចុងក្រោយនេះ យើងត្រូវយកចិត្តទុកដាក់ចំពោះអាការៈមិនប្រក្រតីផ្សេងៗ ពិសេសប្រយ័ត្ននឹងរោគសញ្ញាកូនកើតមិនគ្រប់ខែ។ ប្រញាប់ទាក់ទងគ្រូពេទ្យក្នុងករណីមានសញ្ញាដូចខាងក្រោម៖
ធ្លាក់ឈាម៖ ប្រហែលមកពីការបញ្ចេញទឹករម្អិលខាប់ៗ ដែលបិទកស្បូន។ វាអាចជាសញ្ញាមួយនៃការឈឺពោះសម្រាលអាអូននៅក្នុងរយៈពេល ២-៣ ថ្ងៃ ឬមួយសប្ដាហ៏ទៀត។
ឈឺចាប់ខ្លាំង និងញឹកទៅៗ៖ នេះជាសញ្ញានៃការរបើកសុក។ សញ្ញារួមផ្សំផ្សេងទៀតមាន ក្តៅខ្លួន ធ្លាក់ស និងឆ្លងរោគ។
កន្រ្តាក់ស្បូនទៀងទាត់ និងខ្លាំងទៅៗ៖ ចន្លោះនៃការកន្រ្តាក់ពី១ ទៅ១ទៀតមានរយៈពេលខ្លី។ បើការកន្រ្តាក់នៅតែមានពេលយើងឈប់ ចាប់ផ្តើមសកម្មភាព ផ្លាស់ប្តូរកន្លែង នេះបញ្ជាក់បានថាជាការកន្រ្តាក់ឈឺពោះសម្រាលកូនពិតប្រាកដ។
បែកស្រោមទឹកភ្លោះ៖ បេប៊ីមានសុវត្ថិភាពទឹកភ្លោះនឹងធ្លាក់មកលឿន ឬយឺតចុះមកជើង។ ការកន្រ្តាក់អាចនឹងចាប់ផ្តើមមុន ឬក្រោយពេលបែកទឹកភ្លោះ។
២- ប្រាប់អីខ្លះទៅពេទ្យ?
ជិតដល់ថ្ងៃសម្រាលៗ ស្រីៗគ្នាយើងច្បាស់ជាភ័យច្រើនជាងរំភើប ដូច្នេះយើងគួរប្រាប់គ្រូពេទ្យពីអាការៈខ្លះៗដែលទាក់ទងនឹងការកើតមិនគ្រប់ខែ ឬការព្រួយបារម្ភចំពោះការឈឺពោះសម្រាលមុនពេល។ គ្រូពេទ្យនឹងប្រាប់ពីតិចនិកជួយគ្រប់គ្រងការគិតច្រើនបានមួយចំណែក។
តេស្តអីខ្លះចាំបាច់?
យើងដល់ពេលត្រូវពិនិត្យសុខភាពរៀងរាល់សប្តាហ៍ រហូតដល់ថ្ងៃសម្រាលហើយ។ ការតាមដានសុខភាពអាចឲ្យគ្រូពេទ្យដឹងពីទម្រង់របស់បេប៊ីពេលសម្រាល ដូចជាទម្រង់ក្បាលចុះក្រោម ជើងចុះក្រោម ឬក៏ទម្រង់ហុចគូទចុះក្រោម ដែលយើងហៅថា កូនបង្វិលបញ្ច្រាស់នៅក្នុងស្បូន។ តែភាគច្រើនបេប៊ីបង្វិលក្បាលចុះក្រោមដោយខ្លួនឯងក្នុងខែចុងក្រោយនៃការមានផ្ទៃពោះ។ ក្នុងទម្រង់ក្បាលចុះក្រោមអាអូនកោងខ្លួនទៅក្នុងឆ្អឹងអាងត្រគាក។
៣- ត្រូវដឹងពីអីខ្លះ?
៣ សប្តាហ៍ចុងក្រោយនេះពិតជាសំខាន់ដូចប៉ុន្មានសប្តាហ៍ដំបូងនៃការមានផ្ទៃពោះអ៊ីចឹង។ បេប៊ីត្រូវការ ២-៣ សប្តាហ៍ចុងក្រោយដើម្បីលូតលាស់ និងវិវត្តឲ្យពេញលេញ។ បើយើងសម្រេចចិត្តសម្រាលកូនដោយធម្មជាតិ ត្រូវរៀនធ្វើលំហាត់ប្រាណដកដង្ហើម និង លំហាត់ Kegel។
តើបេប៊ីលូតលាស់ដូចម្តេចខ្លះនៅសប្តាហ៍ក្រោយ? រង់ចាំតាមដានទាំងអស់គ្នាជាមួយ “Hello គ្រូពេទ្យ’។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.
Pregnancy calendar week 37. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week37.html. Accessed March 30, 2015.
Your pregnancy: 37 weeks. http://www.babycenter.com/6_your-pregnancy-37-weeks_1126.bc . Accessed March 30, 2015.
កំណែប្រែបច្ចុប្បន្ន
25/02/2019
អត្ថបទដោយ Ros Khemary
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ