backup og meta

សប្តាហ៍ទី ៤១៖ កូនចាស់ខែ​ហើយនៅ​មិន​ទាន់​សម្រាល​ មាន​បញ្ហា​អី​អត់?

សប្តាហ៍ទី ៤១៖ កូនចាស់ខែ​ហើយនៅ​មិន​ទាន់​សម្រាល​ មាន​បញ្ហា​អី​អត់?

ការលូតលាស់គភ៌

១- បេប៊ីលូត​លាស​ដល់​ណា​ហើយ?

បើ​ឈាន​ដល់​សប្តាហ៍​ទី ៤១ អូនៗ​នៅ​មិន​ទាន់​ចេញ​មក​ក្រៅ​ទៀត គេ​ហៅ​ថា “កូនចាស់ខែ’ ហើយ​ពេល​នេះ​ទំហំ​អាអូន គឺប៉ុន​ផ្លែ​ខ្នុរ មាន​ប្រវែង​លើស​ពី ៥០សង់ទីម៉ែត្រ និង​ទម្ងន់​ប្រហែល ៣,៦ គីឡូងក្រាម។ ដូច​គ្នា​យើង​​ដឹង​ស្រាប់​ហើយ បេប៊ី​មិន​អាច​នៅ​ក្នុង​ពោះ​រហូត​នោះ​ទេ គ្រូពេទ្យ​ក៏​មិន​ព្រម​យើង​នៅ​ចាំ​សម្រាល​លើស​ពី ២ សប្តាហ៍ ក្រោយ​ថ្ងៃ​កំណត់​ដែរ ព្រោះ​ម៉ាក់ៗ និង​បេប៊ី​ក្នុង​ផ្ទៃ អាច​នឹង​ជួប​ហានិភ័យ​ខ្ពស់។

បេប៊ី​កើត​នៅ​សប្តាហ៍​ទី ៤២ ឬ​លើស​ពី​នេះ​អាច​មាន​បញ្ហា​ស្បែក​ស្ងួត ជ្រួញ ស្តើង ក្រចក​វែងៗ សក់​ដុះ​ក្រាស់ និង​មាន​ខ្លាញ់​តិច​លើ​រាងកាយ។ មិន​តែ​ប៉ុណ្ណោះ អាច​មាន​បញ្ហា​កង្វះ​អាហារ​រូបត្ថម្ភ និង​មាន​ស្រទាប់​ខ្លាញ់​ក្រោម​ស្បែក​ស្តើង។

បម្រែបម្រួលរាងកាយ

២- រាងកាយ​ម៉ាក់ៗ​ប្រែប្រួល​បែប​ណា​ខ្លះ?

ពិត​ណាស់ រឿង​នេះ គ្នា​យើង​ពិបាក​នឹង​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ណាស់​ ព្រោះថ្ងៃ​កំណត់​ឈាន​មក​ដល់ តែ​បេប៊ី​ក្នុង​ផ្ទៃ​នៅ​ឡើយ ពិសេស​នៅ​ពេល​ក្រុមគ្រួសារ មិត្ត​ភក្តិ​គ្រប់​គ្នា​សួរ​ថា​ថ្ងៃ​ណា​បាន​សម្រាល​ពិត​ប្រាកដ។ ប៉ុន្តែ​កុំ​ភ័យ​អី! ពេល​នេះ​ជា​ពេល​ដ៏​ល្អ​ ស្រីៗ​គ្នា​ត្រូវ​ចូល​សម្រាល​កូន​តាម​ធម្មជាតិ​ដោយ​ខ្លួន​ឯង មិន​អញ្ចឹង​ទេ​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ចូល​សម្រាល​នៅ​សប្តាហ៍​ទី ៤២ ឬ​លឿន​ជាង​ហ្នឹងប្រសិន​ជា​បេប៊ី ឬ​ម៉ាក់ៗមាន​បញ្ហា​អ្វី​មួយ។

ចំណុច​អី​ខ្លះ​គួរ​បារម្ភ?

គេ​ដឹង​ថា​មាន​ស្រីៗ​ប្រហែល​ជា ៥-៦ ភាគរយ មាន​បញ្ហាកូន​​ក្រ​កើត​ចាប់​ពី ៣​សប្តាហ៍ ឬ​លើស​ពី​នេះ។ បេប៊ី​ដែល​កើត​នៅ​សប្តាហ៍​ទី ៤២ ឡើង​ទៅ អាច​មាន​បញ្ហា​ស្បែក​ស្ងួត និង​ច្រើន​តែ​លើស​ទម្ងន់។ ការ​ពន្យារ​ពេល​កើត​បែប​នេះ អាច​បង្កើន​ហានិភ័យ​ឆ្លង​មេរោគ​ក្នុង​ស្បូន​ទៀត​ផង ដែល​អាច​បង្ក​គ្រោះថ្នាក់​ពេល​កើត ឬ​មុន​ពេល​កើត។

ការជួបគ្រូពេទ្យ

៣- គួរ​ប្រាប់​អី​ខ្លះ​ទៅ​គ្រូពេទ្យ?

គ្រូពេទ្យ នឹង​ពិភាក្សារ​ជាមួយ​យើង​ពី​រឿង​ចាក់​ថ្នាំ​ជំរុញ​ឲ្យ​ឆាប់​សម្រាល​ ប្រសិនជាបេប៊ី​មិន​ទាន់​កើត​នៅ​សប្តាហ៍​បន្ទាប់ ឬ​ចាក់​មុន​ពេល​ប្រសិន​ជា​មាន​បញ្ហា​ណាមួយ។ ភាគ​ច្រើន​គ្រូពេទ្យ មិន​អនុញ្ញាតិ​ឲ្យ​យើង​ពន្យារ​ពេល​សម្រាល​លើស​ពី ២ សប្តាហ៍​ទេ ដោយសារ​វា​មាន​ហានិភ័យ​ខ្ពស់​ទាំង​ម៉ាក់ៗ និង​អូនៗ។

តេស្ត​ចាំ​បាច់​អី​ខ្លះ?

គ្រូពេទ្យ​អាច​ប្រើ​វិធី​សាស្ត្រ​មួយ​ចំនួន​ដើម្បី​ជំរុញ​ការ​សម្រាល អាស្រ័យ​លើ​ស្ថានភាព​មាត់​ស្បូន។ បើ​សិន​ជា​មាត់​ស្បូន​មិន​ទាន់​ទុន ឡើង​ស្តើង ឬ​បើក​ទេ មាន​ន័យ​ថា​យើង​ពុំ​ទាន់​អាច​សម្រាល​បាន​ដែរ។

ក្នុង​ករណី​នេះ​គ្រូពេទ្យ នឹង​ប្រើ​វិធី​ចាក់​អ័រម៉ូន ឬ​វិធីបែប​មេកានិក ដើម្បី​បើក​មាត់​ស្បូន​មុន​ពេល​ចាក់​ថ្នាំ។ យ៉ាង​ណា អាស្រ័យ​លើ​ស្ថានភាព​ម៉ាក់ៗ​ផ្ទាល់​ វិធី​ទាំង​នោះ មាន​ដូច​ជា ធ្វើ​ឲ្យ​របើក​ភ្នាស​សុក ឬ​ប្រើ​ថ្នាំ​អុកស៊ីតូស៊ីន ដើម្បី​ឲ្យ​ស្បូន​កន្ត្រាក់។ ប្រសិន​ជា​វិធី​ទាំង​អស់​នេះ​ពុំ​មាន​ប្រសិទ្ធភាព ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​តាម​រយៈ​ការ​វះកាត់ (C-section) មិន​ខាន។

សុខភាព និងសុវត្ថិភាព

៤- ត្រូវ​ដឹង​អ្វី​ខ្លះ?

– សម្អាត​ខោអាវ​ទារក៖ ជារឿង​ល្អ​បើ​បោក​សំលៀក​បំពាក់ កន្ទោប និង​សំភារៈ​ទាំង​ឡាយ ដែល​អាច​ប៉ះ​ស្បែក​ទារក​មុន​ពេល​សម្រាល​ជា​មុន។ យើង​អាច​គិត​ថា​វា​ជា​រឿង​មិន​ចាំ​បាច់ តែ​ជំនាញ​ណែនាំ​ឲ្យ​អ្នកសម្អាត​វា​សិន​មុន​នឹង​ពាក់​ឲ្យ​បេប៊ី ដោយសារ​តែ​មាន​សារធាតុ​ដើម​ច្រើន​នៅ​ជាប់លើ​សំលៀក​បំពាក់​ថ្មីៗ មួយ​វិញ​ទៀត បើ​សិន​ជា​យើង​ឱប​ថើប​អូនៗ​ជាទី​ស្រលាញ់​ដោយ​មិន​ប្រយ័ត្ន ក៏​អាច​ប៉ះពាល់​ដល់​ស្បែក​អូនៗ​ដូច​គ្នា។

– បញ្ហា​ក្រ​សម្រាល៖ យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​នៅ​កំឡុង​ពេល​នេះ មាន​មធ្យោបាយ​ខ្លះ ដូច​ជា​ថ្នាំ​រុក្ខជាតិ ការ​ភ្ញោច​ចុង​សុដន់ និង​ការ​ប្រើ​ប្រេង​ជំនួយ ដើម្បី​ជំរុញ​ពេល​កើត តែ​វិធី​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​មាន​ការ​កន្ត្រាក់ ប៉ះ​ពាល់​ដល់​បេប៊ី​ក្នុងផ្ទៃ ក៏​ដូច​ជា​បង្ក​ការ​ឈឺចាប់​ខ្លាំង​ដល់​យើង​ដូច​គ្នា។ ជាធម្មតា​នៅ​ចន្លោះ​សប្តាហ៍​ទៅ ៤១ និង ៤២ គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​ឲ្យ​មាន​ការ​សម្រាល​ដោយ​ពុំ​ទុក​យូរ​ជាង​នេះ​ឡើយ។

សូម​តាមដាន​អត្ថបទ​បន្ទាប់​ដើម្បី​ដឹង​ថា​ទារក​វិវត្ត​ដល់​ណា​នៅ​សប្តាហ៍​បន្ទាប់ ដែល​ជាសប្តាហ៍​ចុង​ក្រោយ​បង្អស់​នៃ​ការវិវត្ត​របស់​គភ៌។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed 30/03/2015.

Pregnancy calendar week 41. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week41.html.   Accessed 30/03/2015.

Your pregnancy: 41 weeks. http://www.babycenter.com/6_your-pregnancy-41-weeks_1101.bc. Accessed 30/03/2015.

កំណែ​ប្រែបច្ចុប្បន្ន

09/09/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Sep 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម