លោកស្រីវេជ្ជបណ្ឌិតថា ធ្លាក់សដោយសារពពួកផ្សិត មិនមានធុំក្លិននោះទេ តែជាការធ្លាក់ច្រើន មានសភាពដុំក្រាស់ ដូចតៅហ៊ូ ហើយថែមទាំងរមាស់នៅទ្វារមាស ទៅជារលាកទ្វារមាស។
ខ្ញុំជួបជាក់ស្ដែង ពេលពពោះស្រ្តីភាគច្រើនធ្លាក់សដោយសារពពួកផ្សិត ឡើងដុំក្រាស់ៗដូចតៅហ៊ូ ប៉ុន្តែមិនធុំក្លិនទេ ប៉ុន្តែវាធ្វើឲ្យរមាស់ រលាកនៅទ្វារមាស
លោកស្រី វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា

ទោះជាធ្លាក់សប្រភេទនេះមិនមានក្លិនក្តី លោកស្រីវេជ្ជបណ្ឌិតថា ស្ត្រីពពោះត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើល ដោយការបៀកទឹករម្អិលនៅទ្វារមាសទៅពិនិត្យ តើការធ្លាក់សនោះអាចបណ្តាលមកពីការជំងឺកាមរោគឬទេ ?