ការធ្លាក់សមាន៣ប្រភេទ គឺធ្លាក់សធម្មតា ធ្លាក់សដោយសារពពួកផ្សិត និងធ្លាក់សដោយការឆ្លងជំងឺកាមរោគ។ ចំពោះស្ត្រីពពោះ បើជួបករណីធ្លាក់សដោយការឆ្លងរោគ អាចឲ្យកូនក្នុងផ្ទៃប្រឈមបញ្ហាច្រើន។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ការធ្លាក់សមាន៣ប្រភេទ គឺធ្លាក់សធម្មតា ធ្លាក់សដោយសារពពួកផ្សិត និងធ្លាក់សដោយការឆ្លងជំងឺកាមរោគ។ ចំពោះស្ត្រីពពោះ បើជួបករណីធ្លាក់សដោយការឆ្លងរោគ អាចឲ្យកូនក្នុងផ្ទៃប្រឈមបញ្ហាច្រើន។
លោកស្រីវេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា បម្រើការងារនៅ Singapore Medical Center ថា ត្បិតតែការធ្លាក់សច្រើនពេលពពោះជារឿងធម្មតាក៏ពិតមែន ប៉ុន្តែបើជាករណីធ្លាក់សរ៉ាំរ៉ៃ បណ្តាលមកពីការឆ្លងមេរោគ ឬជំងឺណាមួយ អាចធ្វើឲ្យស្ត្រីមានកូននៅក្រៅស្បូន ឬធ្វើឲ្យបែកទឹកភ្លោះមុនខែ កូនកើតមកឈឺភ្នែកជាដើម។
តើយើងអាចសម្គាល់ការធ្លាក់សឆ្លងរោគដោយរបៀបណា? លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគស្ត្រីរូបនេះ បញ្ជាក់ថា ការធ្លាក់សប្រភេទនេះមានក្លិនឆ្អាប ឬស្អុយ មានសភាពដូចខ្ទុះ ថែមទាំងមានពណ៌ប្រផេះ ឬបៃតង ចំណែកទ្វារមាសរមាស់ ក្ដៅ ហើម ឡើងក្រហម។ ក្រៅពីសម្គាល់តាមប៉ុន្មានចំណុចនេះ គ្រូពេទ្យអាចនឹងបៀកទឹករម្អិលនៅទ្វារមាសយកទៅពិនិត្យ។
ចំពោះវិធីការពារធ្លាក់សរ៉ាំរ៉ៃ លោកស្រីវេជ្ជបណ្ឌិតថា ស្ត្រីពពោះត្រូវពិគ្រោះជាមួយគ្រូពេទ្យបើមានធ្លាក់សមិនប្រក្រតីណាមួយ និងត្រូវធ្វើតាមការណែនាំខាងក្រោម។
– អនាម័យទ្វារមាសជាប្រចាំជាមួយទឹកស្អាត ឬទឹកអនាម័យមានកម្រិត pH ទាប
– លាងសម្អាតទ្វារមាសតែខាងក្រៅប៉ុណ្ណោះ មិនត្រូវលូកលាងទៅខាងក្នុងនោះទេ
– បន្ទាប់ពីបន្ទោបង់រួច ត្រូវជូតសម្អាតពីខាងមុខទៅក្រោយ
– មិនត្រូវស្លៀកខោរឹបខ្លាំងពេក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕