ហេតុអីបានកើតអាលែកហ្ស៊ីទឹកដោះគោចំពោះស្ត្រីពពោះ?
នៅក្នុងទឹកដោះគោ មានជាតិកាល់ស្យូមដែលស្ត្រីពពោះត្រូវការចាំបាច់បំផុត។ ប៉ុន្តែមានម៉ាក់ៗខ្លះ មានបញ្ហាអាលែកហ្ស៊ីនឹងទឹកដោះគោ ដែលវាកើតឡើងដោយសារតែពោះវៀនតូចមិនអាចផលិតអង់សុីមឡាកតាសទៅបំបែក ជាតិ Lactose ដែលមាននៅក្នុងទឹកដោះគោបានល្អ ជាហេតុបណ្ដាលឲ្យមានបញ្ហារាកកើតឡើង។ ជួនកាល វាអាចបង្កឡើងដោយកត្តាហ្សែន ឬដោយសារពោះវៀនតូចមានបញ្ហា ដែលអាចរារាំងដល់ការផលិតអង់ស៊ីម Lactase។
ស្ត្រីពពោះមានអាការៈបែបណា បើអាលែកហ្ស៊ីនឹងទឹកដោះគោ?
ក្នុងករណីដែលម៉ាក់ៗពពោះមានបញ្ហាអាលែកហ្ស៊ីទឹកដោះគោ ភាគច្រើនបង្ហាញរោគសញ្ញាដូចជា៖
– ឈឺចុកពោះ
– អាចមានហ្គាសក្នុងពោះ
– ចង្អោរ ឬចង់ក្អួត
– ហើមពោះ
– រាករូស ឬរមួលក្រពើ។ល។