backup og meta

ធ្លាក់ឈាមក្នុងស្ថានភាពទាំង ៤ នេះ មិនបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃឡើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 09, 2020

    ធ្លាក់ឈាមក្នុងស្ថានភាពទាំង ៤ នេះ មិនបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃឡើយ

    ដ្បិត​ការ​ធ្លាក់​ឈាម​អំឡុង​ពេល​ពពោះ​ពិតជា​គ្រោះថ្នាក់​មែន តែ​ក្នុង​ស្ថានភាព​ខ្លះ​វា​ក៏​មិន​បាន​ប៉ះពាល់ដល់​កូន​ដែរ។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បញ្ជាក់​ថា បើ​ម៉ាក់​ៗ​មាន​ធ្លាក់​ឈាម​ក្នុង​ពេល​ទាំង​នេះ មិន​មាន​បញ្ហា​ចោទ​នោះ​ទេ។

    វេជ្ជបណ្ឌិត​ដែល​ជា​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ រូបនេះ បាន​បញ្ជាក់​ថា ការ​ហូរ​ឈាម​រឹម​ៗ​តាម​ទ្វារមាស បើ​មិន​កើត​ឡើង​ញឹកញាប់ មិន​ជា​ថ្វី​ទេ ​ដូចជា​ក្នុង​ត្រីមាស​ដំបូង​មាន​ប្រហែល ១៥ – ២៥​% ដែរ។ ដូច្នេះ​ការ​ធ្លាក់ឈាម​បែប​នេះមិនមែនជា​រឿង​គួរ​ឲ្យ​បារម្ភ​ទេ៖

    ១- ធ្លាក់ឈាម​ដោយសារ​កូន​កាច់​សម្បុក

    មាន​ម៉ាក់​ៗ​ខ្លះ​ធ្លាប់​ធ្លាក់​ឈាម អំឡុង​ពេល​សប្ដាហ៍​ទី​១ និង​ទី​២ ក្រោយ​ពី​មេ​ជីវិត​ទាំង​ពីរ​រលាយ​ចូល​គ្នា​រួច ដែល​ជា​ពេលវេលា​កាច់​សម្បុក​ក្នុង​ជញ្ជាំង​ស្បូន។ ពណ៌​ឈាម​ដែល​ធ្លាក់​នេះ​មិនមែន​ពណ៌​ក្រហម​ឆ្អិនឆ្អៅ ឬ​ក្រមៅ​ឡើយ ពណ៌​វា​គ្រាន់តែ​វា​ក្រហម​ស្រាល​ៗ​ប៉ុណ្ណោះ។

    ២- ហូរ​ឈាម​ពី​មាត់ស្បូន

    ពេល​មាន​ផ្ទៃពោះ ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ស្បូន និង​មាត់ស្បូន​នឹង​មាន​ការ​កើន​ឡើង ហើយ​សរសៃឈាម​នៅ​តំបន់​នោះ​ក៏​នេះ​ច្រើន​ថែម​ទៀត បែប​នេះ​មាត់ស្បូន​គឺ​ងាយ​នឹង​ហូរ​ឈាម​ក្នុង​ពេល​មាន​ផ្ទៃពោះ ហើយ​បើ​មាន​ដាច់​រលាត់​ទៀត​នោះ​ឈាម​ក៏​ធ្លាក់​ច្រើន​គួរ​សម​ដែរ។ តែ​មិន​បាច់​ព្រួយបារម្ភ​ឡើយ វា​គ្មាន​បញ្ហា​ដល់​កូន​ទេ។

    ៣- សុក​ពាំងមាត់ស្បូន

    ជំងឺ​សុក​ពាំង​មាត់​ស្បូន​ងាយ​បង្ក​គ្រោះថ្នាក់​ចំពោះ​កូន​ក្នុង​ផ្ទៃ ប្រសិនបើ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ បើ​កម្រិត​ស្រាល វា​គ្មាន​បញ្ហា​ឡើយ ប៉ុន្តែ​ម៉ាក់​ៗ​មាន​បញ្ហា​ទាំង​នេះ​ងាយ​នឹង​ធ្លាក់​ឈាម​ខ្លាំង​ណាស់។ ដូចនេះ​មិន​ត្រូវ​លើក​របស់​ធ្ងន់ ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ឬ​ដើរហើរ​ត្រូវ​ប្រយ័ត្ន​ខ្លាច​រអិល ដួល នាំឲ្យ​គ្រោះថ្នាក់​ធំ។

    ៤- ឆ្លង​រោគ

    ការ​បង្ក​រោគពេលមានផ្ទៃពោះអាចធ្វើ​ឲ្យ​ហូរ​ឈាម​តាម​ទ្វារមាស​ដែរ។ តែប្រសិនបើម៉ាក់ៗមិនមានការព្យាបាលទេ អាចគ្រោះថ្នាក់ដល់កូនបាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម