ចាញ់កូនជារឿងពិបាកបំផុតអំឡុងពេលពពោះ បើទោះជាគ្នាយើងមួយចំនួន មិនសូវមានបទពិសោធន៍ចាញ់កូនខ្លាំងក៏ពិតមែន ប៉ុន្តែភាគច្រើន ស្រីៗគ្នាយើងអាការៈចាញ់កូនបានធ្វើទុក្ខញ៉ាំអីក៏មិនឆ្ងាញ់ គេងក៏មិនស្រួលដោយសារតែរឿងនេះ។ ខាងក្រោមនេះជាតិចនិកខ្លះៗគ្នាយើងអាចសាកល្បងបាន ដើម្បីជួយសម្រួល បន្ធូរបន្ថយអាការៈនេះ។
១- ញ៉ាំនំបុ័ងអាំង
ការទំពារអាហារលេងៗ មាន ដូចជានំបុ័ងអាំង និងនំស្រួយ សុទ្ធតែអាចរួមចំណែកជួយដោះស្រាយរឿងចាញ់កូនបាន។ គ្នាយើង ក៏អាចញ៉ាំអាហារផ្សេងទៀតដូចជា នំបុ័ងសាច់ទន់ បន្ថែមជាមួយផ្លែប៊ឺរ ដែលអាចជួយទប់ស្កាត់អាការៈចាញ់កូន ថែមទាំងមិនប៉ះពាល់ដល់ក្រពះទៀតផង។
អត្ថបទពាក់ព័ន្ធ:
- មិនចង់ឲ្យកូនខ្សោយបញ្ញា ម៉ាក់ប៉ាត្រូវធ្វើសកម្មភាពទាំងនេះ
- ប៉ូវអាហារប៉ុន្មានមុខនេះអំឡុងពពោះ មិនភ័យកូនកើតមកខ្សោយបញ្ញា
- រវាងរលូត និងកូនស្លាប់ក្នុងផ្ទៃ អាចមកពីមូលហេតុដូចគ្នាទេ?
- ពេទ្យតែងហាមម៉ាក់ៗពពោះមិនឲ្យគិតច្រើន ព្រោះខ្លាចជួបបញ្ហាទាំងនេះ
- ធ្លាក់ឈាមក្នុងស្ថានភាពទាំង ៤ នេះ មិនបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃឡើយ
២- អាហារសម្រន់ណែនាំសម្រាប់ស្រីៗពពោះ
អាហារសម្រន់គេណែនាំសម្រាប់ស្រីៗកំពុងពពោះ ដែលគេហៅថា Preggo pops មិនត្រឹមតែល្អសម្រាប់សុខភាពទេ ថែមទាំងអាចជួយដោះស្រាយរឿងចាញ់កូនយ៉ាងមានប្រសិទ្ធភាព។ បើមិនស្គាល់អាហារប្រភេទនេះ ក៏មិនអីដែរ គ្នាយើងអាចបង្កើតវាដោយខ្លួនឯង ត្រឹមយកទឹកផ្លែឈើ ឬទឹកបន្លែស្រស់ទៅបង្កក រួចចាំមកញ៉ាំជាការស្រេច។
៣- ញ៉ាំតិចៗ តែឲ្យបានញឹកញាប់
អាការៈចាញ់កូន នឹងកាន់តែធ្វើទុក្ខខ្លាំង នៅពេលគ្នាយើងឃ្លាន ឬឆ្អែតខ្លាំង។ អ្វីល្អបំផុតដែលយើងគួរធ្វើ គឺត្រូវតែញ៉ាំឲ្យបានត្រឹមត្រូវ មិនរំខានខ្លាំងដល់សកម្មភាពក្រពះ ដោយទុកនំខ្លះនៅក្បែរខ្លួន ទាំងក្នុងបន្ទប់គេង ទាំងអំឡុងពេលធ្វើដំណើរតាមរថយន្ត ព្រោះស្រីៗពពោះ អាចឃ្លានអាហារខុសធម្មតាគ្រប់ពេល។
៤- ស្តាប់តម្រូវការរាងកាយយើង
ត្រូវជឿជាក់លើខ្លួនឯង និងសភាវគតិរបស់យើង ព្រោះអំឡុងពេលនេះ យើងគឺខុសពីអ្នកផ្សេង។ យើងត្រូវតែញ៉ាំនៅពេលឃ្លាន ស្មោះត្រង់នឹងការស្រេកឃ្លាន ញ៉ាំកុំឲ្យរាងកាយឃ្លាន និងអត់ធ្មត់ជាមួយតម្រូវការរបស់រាងកាយ។
៥- ញ៉ាំខ្ញីខ្លះៗ
ខ្ញី ជាមើមរុក្ខជាតិ មានរសជាតិដ៏អស្ចារ្យ ត្រូវគេប្រើយ៉ាងទូលំទូលាយក្នុងវេជ្ជសាស្ត្រថ្នាំបុរាណចិនជាច្រើនសតវត្សរ៍មកហើយ ពិសេសសម្រាប់ការទប់ស្កាត់អាការៈចាញ់កូន។ យើងអាចផឹកទឹកខ្ញីលាយក្រូឆ្មារ ទំពារលេងៗធ្វើជាអាហារសម្រន់ ឬច្របាច់យកទឹកបន្តក់លើអាហារសម្រន់ ក៏មានប្រសិទ្ធភាពដូចគ្នា។
៦- ផឹកទឹកឲ្យបានច្រើន
យើងអាចទុកទឹកមួយដបក្បែរខ្លួនដើម្បីឲ្យប្រាដកថាបានញ៉ាំទឹកគ្រប់គ្រាន់ និងផឹកទឹកកកមួយកែវរៀងរាល់ថ្ងៃ។ សីតុណ្ហភាពត្រជាក់ អាចជួយរក្សាសកម្មភាពរបស់ក្រពះបានល្អ ថែមទាំងទឹកអាចជួយរក្សាជាតិទឹកក្នុងខ្លួនយើងឲ្យគ្រប់គ្រាន់ទៀតផង។
៧- ក្រូចឆ្មារ
គ្នាយើងច្រើនណាស់ សុទ្ធតែរកឃើញថា ក្រូចឆ្មារ គឺមានប្រសិទ្ធភាពខ្ពស់ ដោះស្រាយអាការៈចាញ់កូន។ បើយើងបន្ថែមក្រូចឆ្មារទៅក្នុងទឹក ហើយផឹក ច្បាស់ជាទទួលបានរសជាតិឆ្ងាញ់ និងធ្វើឲ្យយើងមានអារម្មណ៍ល្អទៀតផង។
[embed-health-tool-pregnancy-weight-gain]