ប្រភពអង្គការសុខភាពពិភពលោកដដែលបញ្ជាក់ថា ស្ត្រីពពោះដែលទទួលបានអាស៊ីដខ្លាញ់អូមេហ្គា៣ គ្រប់គ្រាន់ អាចបង្ការកូនកើតមុនខែ ជំងឺក្រឡាភ្លើងចំពោះម្ដាយ ជំងឺបាក់ទឹកចិត្តក្រោយសម្រាល បង្កើនទម្ងន់កូន និងផ្តល់គុណប្រយោជន៍ផ្សេងទៀតដល់ទារក ដូចជាបង្កើនការលូតលាស់ខួរក្បាលរបស់ទារកក្នុងផ្ទៃ ហើយកាត់បន្ថយគ្រោះថ្នាក់ជំងឺខួរក្បាល។
២- ផ្លែប៊ើរ
ស្ត្រីមានផ្ទៃពោះ គួរតែញ៉ាំផ្លែប៊ើរ ឬប៊ើរក្រឡុកឲ្យបានច្រើន ព្រោះផ្លែប៊ើរ សម្បូរទៅដោយពពួកអាស៊ីដខ្លាញ់ ហៅថា អូឡេអ៊ិក អាស៊ីដ (Oleic acid) ជួយបង្កើនមុខងារខួរក្បាល បង្កើតស្រទាប់ស្រោបកោសិកាខួរក្បាល ហើយត្រូវបានគេហៅថា Myelin។ អាស៊ីដប្រភេទនេះ ជួយឲ្យពត៌មានក្នុងប្រព័ន្ធសរសៃប្រសាទដំណើរការបានលឿន។
៣- ស្ពៃពួយឡេង
ពពួកស្ពៃនេះ សម្បូរទៅដោយសារធាតុអាស៊ីដ Folate (វីតាមីន B9) និងវីតាមីន K ដែលសុទ្ធសឹងជាវីតាមីនចាំបាច់សម្រាប់ខួរក្បាលយើង។ Folate ជាវីតាមីន B9 ជួយការពារកោសិកាសរសៃប្រសាទ (Neuron) កុំឲ្យឆាប់ខូចខាត។ មានន័យថា ជួយការពារកុំឲ្យមានការយឺតយ៉ាវ បញ្ជូនពត៌មានទៅកាន់ខួរក្បាល។ ឯវីតាមីន K វិញ ជំនួយដល់ការចងចាំ និងសកម្មភាពខួរក្បាល អាចជួយបន្ថយអាការៈវង្វេងលើមនុស្សចាស់ ជួយការពារជំងឺ Alzheimer ទៀតផង។ មានបន្លែស្លឹកផ្សេងទៀត ជំនួយដល់ខួរក្បាល ដូចជា ខាត់ណា និងពពួកសលាដមួយចំនួន ហេតុនេះគួរញ៉ាំបន្លែឲ្យបានញឹកញាប់ ដើម្បីសុខភាពខួរក្បាល។