home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗ​យើង​​ត្រូវ​ធ្វើ​ដូច​ម្ដេច​បើ​មាន​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ​ពេល​ពពោះ?

ស្រីៗ​យើង​​ត្រូវ​ធ្វើ​ដូច​ម្ដេច​បើ​មាន​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ​ពេល​ពពោះ?

អំឡុង​ពេល​ពពោះ​ គឺ​ជា​ពេលវេលា​មួយ​ដែលស្រីៗ​យើង​​ភាគ​ច្រើន​មិន​ងាយ​នឹង​បំភ្លេច​បានទេ​។ ក្រៅ​តែ​ពី​ការ​​មាន​កូន​ជា​ទី​ស្រលាញ់​នៅ​ក្នុង​ផ្ទៃ ស្រីៗយើង​​ក៏​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​ពិបាក​មួយ​ចំនួន​ដូច​ជា​បញ្ហា​ចាញ់​កូន និង​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ នៅ​ក្នុង​នោះ​​បញ្ហា​ចុក​ក្រហាយ​ទ្រូង​ដោយ​សារ​ការ​ចា្រល​អាស៊ីដ​ក្រពះ​ក៏​ជា​បញ្ហា​មួយ​ដែរ​។ មនុស្ស​ស្រី​ជាង​៤៥​% គឺ​សុទ្ធ​តែ​មាន​បញ្ហា​នេះ​នៅ​ពេល​ពពោះ ជា​ពិសេស​អ្នក​ដែល​ធ្លាប់​កើត​មាន​បញ្ហា​នេះ​​ពី​មុន​មក។ តើ​មូល​ហេតុ​អ្វី​បាន​ជា​ស្រីៗ​ពពោះ​​ច្រើន​មាន​បញ្ហា​នេះ ​?

១- មូល​ហេតុ​បង្ក

– អ័រម៉ូន Progesterone

Progesterone ជា​អ័រម៉ូន​​ដែល​កើត​មាន​នៅ​ពេល​ពពោះ​ ហើយ​អ័រមូន​នេះ​ក៏​​ជា​មូល​ហេតុ​មួយ​​នាំ​ឲ្យ​មនុស្ស​ស្រី​មាន​បញ្ហាច្រាល​អាស៊ីដ​ក្រពះ​ដែរ​។ ដោយ​សារ​ធម្មជាតិ​របស់​អ័រម៉ូន​នេះ ជា​សារធាតុ​សម្រួល​សាច់​ដុំ (Muscle relaxer) វា​បាន​ធ្វើ​ឲ្យ​សាច់​ដុំ​សន្ទះ​បិទ​នៅ​ក​ក្រពះ ( lower esophageal valve) បិទ​មិន​ជិត ជាហេតុ​ធ្វើ​ឲ្យ​អាស៊ីដ​ក្រពះ​ងាយ​ចាល់​ឡើង​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ឬ​ផឹក​អ្វី​មួយ។ មួយ​វិញ​ទៀត​អ័រម៉ូន​នេះ​ក៏​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​យឺត​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ស្រីៗ​យើង​ប្រឈម​នឹង​បញ្ហា​នេះ កើន​មាន​ឡើង​នា។

– ទារក​ក្នុង​ផ្ទៃ​កាន់​តែ​លូត​លាស់​ធំ

នៅ​ពេល​ដែល​ទារក​ក្នុង​ផ្ទៃ​កាន់​តែ​លូត​លាស់ ពោះ​របស់​ស្រីៗកាន់​តែ​ធំ​បន្តិច​ម្ដង​ៗ ហើយ​ការ​លូត​លាស់​នេះ នឹង​គៀប​ទៅ​លើ​សរីរាង្គ​ខាង​ក្នុង​របស់​យើង​ ជា​ពិសេស​គឺ​លើ​ប្រព័ន្ធ​រំលាយ​អាហារ​តែ​ម្ដង។ នៅ​ពេល​ដែល​ពោះ​កាន់តែ​ធំ សម្ពាធ​ទៅ​លើ​ក្រពះ​របស់​យើង​​កាន់​តែ​ខ្លាំង ហើយ​វា​នឹង​ធ្វើ​ឲ្យ​អាស៊ីដ​ក្រពះ​ចា្រល​ឡើង​ផង​ដែរ។ ដោយ​សារ​បែប​នេះហើយ​ទើប​ស្ត្រី​ភាគ​ច្រើន​មាន​បញ្ហា​នេះ នៅ​ត្រី​មាស​ទី២ និង​ទី ៣។

២- តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​?

បញ្ហា​នេះ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​យើង​ពិបាក ប៉ុន្តែ​វិធីសាស្ត្រ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​យើង​ចៀស​ផុត​ពី​បញ្ហា​នេះ​បាន។

-ពិនិត្យ​មើល​អាហារ​ដែល​យើង​​ញ៉ាំ ជា​ពិសេស​អាហារ​ដែល​ហឹរ និង​មាន​អាស៊ីដ​ច្រើន
-ញ៉ាំ​ច្រើន​ដង​ប៉ុន្តែ​ញ៉ាំ​ក្នុង​បរិមាណ​តិចៗ
-ត្រូវ​អង្គុយ​ឲ្យ​ត្រង់​ខ្លូន​នៅ​ពេល​ញ៉ាំ
-កុំ​ញ៉ាំ​នៅ​អំឡុង​ពេល​៣ម៉ោង​មុន​ចូល​គេង

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthline.com/health/pregnancy/heartburn-during-pregnancy#treatments


អត្ថបទពាក់ព័ន្ធ

រឿងគួរបារម្ភ! មានសញ្ញាទាំងនេះពេលពពោះ អាចមានគ្រោះថ្នាក់ ម៉ាក់ៗកុំទុកយូរ ប្រញាប់ទៅជួបពេទ្យ

អូនៗអាយុក្រោម​ ១ឆ្នាំ ហាមញ៉ាំទឹកឃ្មុំ ចុះ​ម៉ាក់កំពុងពពោះអាចញ៉ាំបានអត់?​

សត្វឆ្មា និងផលិតផលសម្អាតផ្ទះមួយចំនួននេះ ស្រីៗពពោះគួរចៀសវាង​ប៉ះពាល់

ទម្លាប់ញ៉ាំអាហារនេះ សក្តិសម​បំផុតបើគ្នាយើង​កំពុង​ពពោះ

៤ យ៉ាងនេះ ស្ត្រីពពោះអាចធ្វើបានធម្មតា ពេទ្យមិនហាមនោះទេ

គ្រាន់តែពិនិត្យឈាម និងទឹកនោមអំឡុងពេលពពោះ ម៉ាក់ៗអាចដឹងពីជំងឺប្រឈមច្រើនមុខ

ចង់ដឹងកូនមានវិបត្តិសរីរាង្គពីកំណើតឬអត់ ម៉ាក់ៗពពោះគួរពិនិត្យសុខភាពតាមរបៀបណាខ្លះ?

ម៉ាក់ៗពពោះចូលចិត្តញ៉ាំមី ប៉ះពាល់កូនក្នុងផ្ទៃដែរទេ?

ពពោះកុំរំលងអាហារទាំងនេះ ញ៉ាំច្រើនជួយឲ្យឆ្អឹង-ធ្មេញកូនរឹងមាំ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 09/10/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x