ជាទូទៅ ការចាញ់កូនក្នុងអំឡុងពេលមានផ្ទៃពោះ គឺជារឿងធម្មតា ហើយអាការៈនេះអាចនឹងថយចុះនៅចុងត្រីមាសទីមួយចំពោះស្រីៗភាគច្រើន។
ហេតុអីបានជាស្ត្រីដែលមានផ្ទៃពោះមានអាការៈចាញ់កូន?
អាការៈក្អួតចង្អោរ គឺជារឿងធម្មតាប៉ុណ្ណោះសម្រាប់ស្ត្រីដែលកំពុងតែមានទម្ងន់ ដោយសារតែការកើនឡើងកម្រិតអ័រម៉ូនអឺស្រ្តូសែន ជាតិស្ករក្នុងឈាមធ្លាក់ចុះ និងងាយទទួលអារម្មណ៍ដឹងអំពីក្លិនផ្សេងៗ។ យ៉ាងណាមិញ ម៉ាក់ៗអាចអនុវត្តតិចនិកមួយចំនួនខាងក្រោមនេះ ដើម្បីកាត់បន្ថយអាការៈចាញ់កូនបាន។ ទោះជាយ៉ាងនេះក្ដី នៅក្នុងករណីធ្ងន់ធ្ងរដូចជាក្អួតមិនឈប់ ស្រកទម្ងន់ ឬខ្វះជាតិទឹកខ្លាំង ស្រីៗយើងគួរតែទៅជួបពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
១. គេងឲ្យបានគ្រប់គ្រាន់
ជាក់ស្ដែង ការគេងឲ្យបានគ្រប់គ្រាន់នៅពេលយប់ ឬក៏ការគេងថ្ងៃរយៈពេលខ្លី គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ស្រីៗដែលកំពុងមានទម្ងន់។ ជាមួយគ្នានេះដែរ យើងមិនគួរចូលគេងភ្លាមៗ បន្ទាប់ពីញ៉ាំអាហាររួចភ្លាមនោះទេ ពីព្រោះវាកាន់តែធ្វើឲ្យយើងមានអាការៈកាន់តែចង់ក្អួតចង្អោរថែមទៀត។