backup og meta

ព្រិល​ភ្នែក​​ពេលពពោះ ​អាចបណ្ដាល​មក​ពី​មូលហេតុ​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 23, 2021

ព្រិល​ភ្នែក​​ពេលពពោះ ​អាចបណ្ដាល​មក​ពី​មូលហេតុ​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ័រម៉ូន​មាន​ផ្ទៃពោះ​ អាច​ជួយ​ទ្រទ្រង់​ការ​លូតលាស់​របស់​ទារក​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​​ប៉ះពាល់​ដល់​ការ​មើល​ឃើញ​របស់​ម៉ាក់​ៗ​ នៅ​អំឡុង​ត្រី​មាស​ទី៣​ផង​ដែរ​។​ អ័រម៉ូន​ទាំង​នេះ​ ​ផ្ដល់​ឲ្យ​ជាលិកា​របស់​យើង​រក្សា​ជាតិ​ទឹក​កាន់​តែ​ច្រើន​ ដែល​បណ្ដាល​ឲ្យ​កញ្ចក់​ភ្នែក និង​​ស្រទាប់​កញ្ចក់​ភ្នែក​​ឡើង​ក្រាស់​។​ កត្តា​នេះ​ ​នាំ​ឲ្យ​ស្ត្រី​កំពុង​ពពោះ​​មាន​បញ្ហា​ក្នុង​ការ​មើល​ឃើញ​កាន់​តែ​ខ្លាំង​ឡើង​។​

​ជាមួយ​គ្នា​នេះ​ដែរ​ ការ​កើន​ឡើង​នៃ​អ័រម៉ូន​Estrogen ​អាច​បណ្ដាល​ឲ្យ​ភ្នែក​របស់​យើង​មាន​សភាព​ស្ងួត​ទ្វេ​ដង​ ពីព្រោះ​រាងកាយ​ម៉ាក់​ៗ​កំពុង​តែ​ផលិត​ទឹក​ភ្នែក​តិចតួច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ភ្នែក​មាន​អារម្មណ៍​ក្រហាយ​ និង​មាន​ពណ៌​ក្រហម។​ ម្យ៉ាង​វិញ​ទៀត​ ជំងឺ​ភ្នែក​ស្ងួត​  ក៏​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​ស្ងួត​ភ្នែក​នេះ​ដែរ​ ពីព្រោះ​វា​បំផ្លាញ​ស្រទាប់​កញ្ចក់​ភ្នែក​ ឬ​បង្កើន​​រំញោច​ ឬ​ចាញ់​​នឹង​ពន្លឺ​ព្រះ​អាទិត្យ​។

​​​​បញ្ហា​ព្រិល​ភ្នែក​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ណា​?

ជា​ទូ​ទៅ​ ​អាការៈ​ព្រិល​ភ្នែក​នេះ​កើត​ឡើង​នៅ​ក្នុង​ត្រី​មាស​ទី​៣​។​ ចំណែក​ឯ​ស្ត្រី​មួយ​ចំនួន អាច​សង្កេត​ឃើញ​អាការៈ​នេះ​ ​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះតាំង​ពី​១០​សប្ដាហ៍​មក​ម្ល៉េះ ហើយ​វា​នឹង​អាច​បាត់​ទៅ​វិញ​នៅ​សប្ដាហ៍​ទី៦​ បន្ទាប់​ពី​សម្រាល​កូន​រួច​។

​​​ស្ត្រី​ពពោះ​អាច​កាត់​បន្ថយ​អាការៈ​ព្រិល​ភ្នែក​តាម​របៀប​ណា​?

ពិត​ណាស់​ ការ​ពាក់​វ៉ែនតា​នៅ​អំឡុង​ពេល​មាន​គភ៌ គឺ​ប្រសើរ​ជាង​ការ​ប្រើប្រាស់​កញ្ចក់​ដាក់​ភ្នែក​ (Contact lenses) ។​ ទោះ​បី​ជា​ការ​មើល​ឃើញ​របស់​ស្ត្រី​ពពោះ​មាន​​សភាព​កាន់​តែ​​អាក្រក់​ទៅ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​នឹង​ប្រសើរ​ឡើង​វិញ​នៅ​ក្នុង​រយៈពេល​៦សប្តាហ៍​ក្រោយ​សម្រាល​កូន​រួច។​

មានគភ៌២

ប្រសិនបើ​បញ្ហា​ភ្នែក​ជះឥទ្ធិពល​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​ ម៉ាក់​ៗ​ក៏​អាច​ប្រើប្រាស់​ទឹក​ថ្នាំ​បន្តក់​​ភ្នែក​ ​ដើម្បី​កាត់បន្ថយ​បញ្ហា​ព្រិល​ភ្នែក​នេះ​ដែរ​។ បន្ថែម​ពី​នេះ​ ចូរ​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ ដើម្បី​ការពារ​ភ្នែក​ពី​ពន្លឺ​ខ្លាំង​។

ប្រសិនបើ​ស្រី​ៗ​យើង​​ប្រឈម​នឹង​ការ​ផ្លាស់ប្ដូរ​ភ្លាម​ៗ​ចំពោះ​ការ​មើល​ឃើញ ដូចជា​ព្រិល​ភ្នែក​ ស្រវាំង​ភ្នែក​  មើល​ឃើញ​វត្ថុ​មួយ​បែក​ជា​ពីរ​ ចូរ​ទាក់ទង​ទៅ​​កាន់​គ្រូពេទ្យ​ភ្លាម​ៗ​ ពីព្រោះ​ការ​ផ្លាស់ប្ដូរ​បែប​នេះ​ នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ អាច​ជា​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មិន​អាច​គ្រប់គ្រង​បាន​ ក៏​ដូចជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ផង​ដែរ​ ជា​ពិសេស​ នៅ​ពេល​ដែល​មាន​អាការៈ​ឈឺ​ក្បាល​គួប​ផ្សំ​​​ជាមួយ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 23, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម