backup og meta

កើតជំងឺបម្រុងក្រឡាភ្លើងពេលពពោះ គ្រោះថ្នាក់ទាំងម្ដាយ និងកូនក្នុងផ្ទៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 20, 2021

    កើតជំងឺបម្រុងក្រឡាភ្លើងពេលពពោះ គ្រោះថ្នាក់ទាំងម្ដាយ និងកូនក្នុងផ្ទៃ

    ​បម្រុង​ក្រឡាភ្លើង និង​ក្រឡា​ភ្លើង ជា​ជំងឺ​មួយ​កើត​មាន​ពេល​ម៉ាក់​ៗ​ពពោះ​បាន​២០​សប្ដាហ៍​ឡើង​ទៅ​ ដែល​មាន​សញ្ញា​រួម​ផ្សំ​ដូច​ជា ឈឺក្បាល វិលមុខ និង​ចុក​ចុង​ដង្ហើម​ជាដើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

    ស្ត្រី​ភាគ​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​អាការៈ​ទាំង​នេះ​ប៉ុន្មាន​ទេ​ទើប​បណ្ដោយ​ឲ្យ​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​ស្ទើរ​តែ​ហួស​ពេល​ក្នុង​ការ​ព្យាបាល និង​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ជំងឺ​បម្រុង​ក្រឡាភ្លើង​ឈរ​នៅ​លំដាប់​ទី​ បន្ទាប់​ពី​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​ចំពោះ​ស្ត្រី​ពពោះ​នៅ​កម្ពុជា​យើង។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្នុង​ករណី​ដែល​មិន​ដឹង និង​ស្រាវជ្រាវ​រក​រោគ​សញ្ញា​ឲ្យ​ទាន់​ពេល​វេលា​ស្ត្រី នឹង​ធ្លាក់​ចូល​ក្នុង​សភាព​ធ្ងន់ធ្ងរ​ជាហេតុ​បណ្ដាល​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ទាំង​ទារក​ក្នុង​ផ្ទៃ និង​ម្ដាយ​ដូច​ជា៖

    ចំពោះម្ដាយ

    • ​គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល
    • ងងឹត​ភ្នែក
    • ហើម​សួត​ស្រួចស្រាវ
    • HELLP Syndrome (ខាន់លឿង…) ឬ​បែក​ថ្លើម
    • ខ្សោយ​តម្រង​នោម​ធ្ងន់ធ្ងរ
    • របេះ​សុក​មុន​ពេល​កំណត់។

    ចំពោះទារកក្នុងផ្ទៃ

  • ទារក​លូតលាស់​មិន​ប្រក្រតី
  • ទម្ងន់​តូច​ជាង​អាយុ​នៃ​គភ៌
  • ខ្សោយ​ប្រាជ្ញា​ស្មារតី
  • ស្លាប់​ក្នុង​ពោះ
  • សម្រាល​មិន​គ្រប់​ខែ។ល។
  • លោក​បន្ថែម​ឲ្យ​ដឹង​ថា ទោះ​ជា​ជំងឺ​នេះ​ផ្ដល់​ផល​ពិបាក​ធ្ងន់ធ្ងរ​ច្រើន​​ទាំង​ម៉ាក់​ៗ និង​គភ៌​ក៏​ដោយ តែ​ម៉ាក់​ៗ​អាច​ការពារ​មិន​ឲ្យ​កើត​បម្រុង​ក្រឡា​ភ្លើង​បាន​ ដោយញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ ចៀស​វាង​អាហារ​ផ្អាប់ និង​ប្រៃ​ខ្លាំង គេង​ផ្អៀង​ខាង​ឆ្វេង សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ជា​ប្រចាំ។ ពិសេស ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម ក្នុង​ករណី​ដែល​មិន​ប្រក្រតី​ក្នុង​ខ្លួន។​

    ពពោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម