ស្រ្តីដែលមានកូនក្រៅស្បូនតែងតែបារម្ភថាអាចប៉ះពាល់ដល់ការមានផ្ទៃពោះលើកក្រោយ ឬអាចលែងមានកូនជារៀងរហូត។ តើស្រ្តីធ្លាប់មានកូនក្រៅស្បូនអាចមានកូនលើកក្រោយទៀតដែរឬទេ?
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ស្រ្តីដែលមានកូនក្រៅស្បូនតែងតែបារម្ភថាអាចប៉ះពាល់ដល់ការមានផ្ទៃពោះលើកក្រោយ ឬអាចលែងមានកូនជារៀងរហូត។ តើស្រ្តីធ្លាប់មានកូនក្រៅស្បូនអាចមានកូនលើកក្រោយទៀតដែរឬទេ?
ទាក់ទងនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ស្រ្តីនៅតែអាចមានផ្ទៃពោះដោយជោគជ័យដរាបណាស្បូនរបានជាសះស្បើយពេញលេញ ឬដរាបណាដៃស្បូនរបស់ស្រ្តីនៅសល់ម្ខាង។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ
ការមានកូនក្រៅស្បូនកើតឡើងនៅពេលស៊ុតបង្កកំណើតកាច់សម្បុកក្រៅស្បូន ហើយវាកើតឡើង ៩០% នៅក្នុងដៃស្បូន។ ប្រសិនបើការមានកូនក្រៅស្បូនត្រូវបានប្រទះឃើញឆាប់ គ្រូពេទ្យអាចប្រើថ្នាំចាក់ដើម្បីបញ្ឈប់ការលូតលាស់របស់គភ៌ បន្ទាប់មកគភ៌នឹងបាត់ដោយឯកឯងបន្តិចម្តងៗ។
ករណីកូនក្រៅស្បូនរីកធំ ធ្វើឱ្យរហែកដៃស្បូន និងបណ្តាលឱ្យធ្លាក់ឈាមច្រើន គ្រូពេទ្យត្រូវធ្វើការវះកាត់ដើម្បីយកជាលិកាកូនក្រៅស្បូនចេញ និងព្យាបាលដៃស្បូន។ ប្រសិនបើដៃស្បូនខូចខ្លាំង គ្រូពេទ្យត្រូវកាត់វាចេញ។
យោងតាមស្ថិតិ ស្ត្រី ៦៥% អាចមានផ្ទៃពោះដោយជោគជ័យក្នុងរយៈពេល ១៨ ខែបន្ទាប់ពីមានកូនក្រៅស្បូន។ ឱកាសនៃការមានកូនក្រៅស្បូនម្តងទៀតមានត្រឹមតែ ១ ភាគ ១០ ប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនស្រ្តីមានកូនក្រៅស្បូនលើសពីម្តង ឱកាសនៃការមានកូនក្រៅស្បូនម្តងទៀតគឺខ្ពស់។ ការសិក្សាជាច្រើនបានបង្ហាញថា ការមានកូនក្រៅស្បូនមិនទាក់ទងនឹងកត្តាហ្សែនទេ ប៉ុន្តែវាអាចប៉ះពាល់ដល់ផ្លូវចិត្តម្តាយ។
ជាធម្មតាក្រោយពេលមានកូនក្រៅស្បូន គ្រូពេទ្យនឹងណែនាំឱ្យស្ត្រីរង់ចាំដល់ក្រោយពេលមករដូវពីរដង មុននឹងព្យាយាមមានផ្ទៃពោះម្តងទៀតដែលជាធម្មតាត្រូវចំណាយពេលប្រហែល ៣ ខែ។ ក្នុងរយៈពេលនេះរាងកាយស្រ្តីនឹងមានពេលវេលាជាសះស្បើយ មុនពេលបង្កកំណើតម្តងទៀត និងជាពីរបួសផ្លូវចិត្តពីការបាត់បង់កូនលើកមុន។
រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Yes! You can have a successful pregnancy after an ectopic pregnancy
https://alabamafertility.com/successful-pregnancy-after-an-ectopic-pregnancy/
What is an ectopic pregnancy?
https://www.tommys.org/baby-loss-support/ectopic-pregnancy-information-support
Ectopic pregnancy: Signs, treatment and future fertility
https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/ectopic-pregnancy-signs-treatment-and-future-fertility