តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ផឹកស្រាថ្នាំពេលពពោះ ឬកូនខ្ចី អាចប៉ះពាល់សុខភាព

    ផឹកស្រាថ្នាំពេលពពោះ ឬកូនខ្ចី អាចប៉ះពាល់សុខភាព

    ទាំង​ពេល​ពពោះ និង​សម្រាល​កូន​រួច ម៉ាក់​ៗ​នៅ​តែ​ត្រូវ​បន្ត​ថែ​ទាំ​ខ្លួន​ឲ្យ​បាន​ល្អ​តាំង​ពី​ការ​សម្រាក សកម្មភាព​នានា ចំណី​អាហារ និង​ភេសជ្ជៈ​ផ្សេងៗ។ ទន្ទឹម​នឹង​នេះ ​បើ​តាម​ចាស់​ៗ​សម័យ​មុន គាត់​និយម​ឲ្យ​ស្ត្រី​ពពោះ ឬ​ស្ត្រី​ទើប​សម្រាល​កូន​រួច​ផឹក​ស្រា ពិសេស​ផឹក​ស្រា​ថ្នាំពេលពពោះ ដោយ​គិត​ថា​ឆាប់​ឲ្យ​ម៉ាក់ៗ​ឆ្អិន​សរសៃ សុខភាព​ល្អ ប៉ុន្តែ​តាម​ពិត​ទៅ​អ្នក​ជំនាញ​មិន​ណែ​នាំ​ឲ្យ​ធ្វើ​បែប​នេះ​ទេ។

    គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

    សម័យ​នេះ​ហើយ​នៅ​មា​ន​ស្ត្រី​ពពោះ និង​ជា​ពិសេស​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​នៅ​ផឹក​ស្រា​ថ្នាំមួយ​ចំនួន​ ផឹក​ទាំង​ឪទឹន កូន​ខ្ចី​មួយ​ៗ​មិន​ដឹង​ប៉ុន្មាន​​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា

    លោក​បន្ត​ថា ជាតិ​អាល់កុល​នៅ​ក្នុង​ស្រា​ទាំង​នេះ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់ ទាំង​ទារក​ក្នុង​ផ្ទៃ ទាំង​កូន​ដែល​បំបៅ​ដោះ (ជាតិ​អាល់កុល​ជ្រាប​តាម​ទឹក​ដោះ) និង​ទាំង​ម្ដាយ​ខ្លួន​ឯង​ផ្ទាល់។ ស្រាថ្នាំ​ អាច​ប៉ះពាល់​សរីរាង្គ​ទាំង​មូល​របស់​កូន ជា​ពិសេស​គឺ​ខួរក្បាល និង​ថ្លើម​តែ​ម្ដង។

    ការ​ផឹក​គ្រឿង​ស្រវឹង ឬផឹក​ស្រា​ថ្នាំពេលពពោះ​អាច​បង្ក​ផល​វិបាក​ពី​ស្រាល​ទៅ​ធ្ងន់​ធ្ងរ​ទៅ​តាម​កម្រិត​ដែល​ម៉ាក់ៗ​បាន​ផឹក។ ផល​វិបាក​ផ្សេង​ៗ​អាច​កើត​មាន​លើ​កូន​ក្នុង​ផ្ទៃ និង​ក្រោយ​សម្រាល បើ​ម៉ាក់​ៗ​សេព​គ្រឿង​ស្រវឹង​មាន​ដូច​ជា៖

    • ប៉ះពាល់​ដល់​ការ​លូតលាស់ ឬ​បំផ្លាញ​កោសិកា​ខួរក្បាល និង​ឆ្អឹង​ខ្នង
    • កូន​មាន​បញ្ហា​ក្បាល​តូច មុខ​សំប៉ែត
    • ក្រិន ឬ​លូត​លាស់​មិន​ស្រប​តាម​វ័យ
    • ខ្សោយ​បញ្ញា ឬ​មាន​អាកប្បកិរិយា​ខុសប្រក្រតី។

    ជា​ចុង​ក្រោយ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​បញ្ឈប់​ការ​ញ៉ាំ​ស្រា ឬ​ថ្នាំ​ខ្មែរ​ទាំង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ​កូន។ ម៉ាក់ៗ​គួរ​តែ​ថែ​ទាំកូន​ឲ្យ​មាន​ខួរក្បាល​ល្អ កុំ​បំផ្លាញ​គ្នា​តាំង​ពី​នៅ​ក្នុង​ពោះ​ម្ដាយ និង​នៅជា​ទារក​ដោយ​សារ​កំហុស​មួយ​នេះ។

    ផឹក​ស្រា​ថ្នាំពេលពពោះ

    health-tool-icon

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

    28

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 08/12/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: