២- វិធីចាក់ថ្នាំប្រឆាំងប្រតិកម្ម
ជាទូទៅ គ្រូពេទ្យនឹងចាក់ថ្នាំប្រឆាំងប្រតិកម្មនៅឯសាច់ដុំដើមដៃ ក្នុងចន្លោះសប្ដាហ៍ទី២៨-៣៤ ឬ សប្តាហ៍ទី២៨-៣០។ បើសង្ស័យថា មានប្រតិកម្មប្រឆាំង អាចចាក់បាននៅចន្លោះពេល ៧២ ម៉ោង (មុនពេលសម្រាល)។ យ៉ាងណាមិញ ទោះជាប៉ា និងម៉ាក់ មានរ៉េស៊ីសអវិជ្ជមានទាំង ២ ដូចគ្នា ក៏មិនត្រូវប្រហែសដែរ គួរចាក់ការពារ ព្រោះខ្លាចអូនអូនមានរ៉េស៊ីសវិជ្ជមានកាន់តែវីវរធំមិនខាន។
៣- Anti-Dផលិតពីសារធាតុអ្វីខ្លះមានសុវត្ថិភាពអត់?
សារធាតុមាននៅក្នុងថ្នាំ Anti-D គេយកចេញពីក្នុងប្លាស្មានៃឈាមយើងហ្នឹងឯង។ ដើម្បីផ្ដល់ឈាមបង្កើតថ្នាំនេះបាន យើងត្រូវធ្វើតេស្តពិនិត្យយ៉ាងហោចណាស់ ២ ដងឲ្យប្រាកដថាគ្មានមេរោគ ហ៊ីវ រលាកថ្លើម B រលាកថ្លើម C និងមេរោគផ្សេងៗទៀត។
ធម្មតា ថ្នាំប្រភេទនេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បេប៊ី និងម៉ាក់ៗទេ លើកលែងតែគ្នាយើងខ្លះធ្លាប់មានប្រតិកម្មជាមួយ IgA (សារធាតុប្រូតេអ៊ីនមួយប្រភេទ) ចឹងហើយរាល់ពេល និងក្រោយចាក់ ត្រូវតាមដានយ៉ាងតិច ២០ នាទីនៅមន្ទីរពេទ្យ មុនត្រលប់ទៅផ្ទះ។
៤- ចុះអូនៗកើតហើយត្រូវធ្វើដូចម្ដេចទៀត?
បន្ទាប់ពីសម្រាល គ្រូពេទ្យនឹងយកឈាមចេញពីទងសុក ហើយបូមឈាមម៉ាក់ យកទៅពិនិត្យរកមើលរ៉េស៊ីស និងអង់ទីហ្សែន ព្រោះថា បើមានវត្តមានអង់ទីហ្សែនអាអូនក្នុងឈាមម៉ាក់ ការចាក់ថ្នាំប្រឆាំងប្រតិកម្ម នឹងត្រូវធ្វើក្នុងអំឡុង ៧២ ម៉ោងក្រោយកើត ហើយកម្រិតថ្នាំអាស្រ័យលើកម្រិតអង់ទីហ្សែននៅក្នុងឈាមម៉ាក់ដូចពេទ្យរកឃើញ។ យ៉ាងណា អាអូន និងម៉ាក់ម៉ាក់មានរ៉េស៊ីសអវិជ្ជមានដូចគ្នានោះ គឺមិនបាច់បារម្ភឡើយ។