សារព័ត៌មាន Mail Online របស់អង់គ្លេស អះអាងថា ស្រីៗកំពុងពពោះ ប្រើថ្នាំប៉ារ៉ាសេតាម៉ុល អាចធ្វើឲ្យកូនកើតអូទីស្សឹម និងពិបាកផ្ចង់អារម្មណ៍ (ADHD) ក្រោយពេលសម្រាលកូន។ ការអះអាងនេះ នាំឲ្យមានការសិក្សាមួយ ធ្វើឡើងដោយប្រទេសអេស្ប៉ាញ ទៅលើទំនាក់ទំនងអូទីស្សឹម និងថ្នាំប៉ារ៉ា ដើម្បីបញ្ជាក់បន្ថែមការពិត។ ចុះលទ្ធផលការសិក្សា បង្ហាញមកម៉េចវិញ? ម៉ាក់ៗលេបប៉ារ៉ាពេលពពោះ អូនៗពិតជាកើត អូទីស្សឹម និងជំងឺពិបាកផ្ចង់អារម្មណ៍ មែនអត់? ចម្លើយ “Hello គ្រូពេទ្យ” នឹងបញ្ជាក់ក្នុងអត្ថបទខាងក្រោម។