អ័រម៉ូនផ្សេងៗក៏រួមចំណែកធ្វើឲ្យមានការប្រែប្រួលក្លិន និងរសជាតិយើងញ៉ាំដូចគ្នា។ អំឡុងពេលពពោះ អាការៈឃ្លាន និងរសវិញ្ញាណយើង កើនឡើងខ្លាំង ក្លិនអាហារឆួល អាចធ្វើឲ្យចង្អោរ ក្អួត ប៉ុន្តែក៏មិនកើតលើស្រីៗពពោះទាំងអស់នោះដែរ។ ស្រីៗភាគច្រើន ធុំក្លិនសាច់មាន់ ក៏ធ្វើឲ្យចង់ក្អួត ឬចង្អោរភ្លាមៗ ទាំងសាច់មាន់គ្មានក្លិនឆួល។
បម្រែបម្រួលអ័រម៉ូន បង្កើនការបញ្ចេញទឹកមាត់ច្រើន ពេលខ្លះអាចប្រែទៅជារសជាតិលោហធាតុ នៅក្នុងទឹកមាត់ ពេលខ្លះទៀត ទោះជាអាហារនោះមិនធ្វើឲ្យប្រតិកម្មចាញ់គភ៌ក៏ដោយ ប៉ុន្តែគ្នាយើង អាចនឹងមិនឃ្លានទាល់តែសោះ។ អ្នកជំនាញលើកឡើងថា អ័រម៉ូនជាមូលហេតុចម្បងនៃការចាប់ផ្តើម និងបញ្ចប់អាការៈធុំអាហារអំឡុងពេលពពោះ។
យ៉ាងណា ស្រីៗចាញ់កូន មិនប្រឈមហានិភ័យរលូត គភ៌ស្លាប់ក្នុងផ្ទៃ និងកើតមុនខែនោះទេ។ ប៉ុន្តែត្រូវចាំថា នៅ ៣ ខែដំបូងនៃការពពោះ ពេលយើងធុំអាហារ ជាពេលដែលការលូតលាស់របស់គភ៌ងាយរងគ្រោះដូចគ្នា។ រឿងធុំអាហារ ឬញ៉ាំមិនចូល គ្មានអីប៉ះពាល់ធ្ងន់ធ្ងរដល់កូនក្នុងផ្ទៃ និងម៉ាក់ៗដែរ ទោះបីជាពេលខ្លះមិនបានញ៉ាំអាហារដែលល្អសម្រាប់សុខភាពក៏ដោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕