នែ៎ស្រីៗ! សុខៗស្រាប់តែមានអារម្មណ៍ទ្វារមាសខុសធម្មតា ពេលខ្លះរមាស់ ធ្លាក់ស មានក្លិនមិនល្អ ពេលខ្លះថែមទាំងចុកពោះទៀត មែនអត់? បើប្រទះអាការៈបែបនេះ កុំអែអង់យូរ ឆាប់ទៅជួបពេទ្យ ព្រោះអាចមានការបង្ករោគដោយផ្សិត ហើយបើកំពុងមានផ្ទៃពោះងាយឆ្លងខ្លាំង វាអាចប៉ះពាល់ដល់សុខភាពបេប៊ីក្នុងផ្ទៃទៀតផង។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីអ្វីជាការបង្ករោគដោយពពួកផ្សិត ក៏ដូចជាវិធីការពារឲ្យគ្នាយើងបានដឹង។