តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

៨ ចំណុចសំខាន់ៗ ស្រីៗមានផ្ទៃពោះ​គួរដឹង កុំ​ចេះ​តែ​ធ្វើ​តៗ​គ្នា

    ៨ ចំណុចសំខាន់ៗ ស្រីៗមានផ្ទៃពោះ​គួរដឹង កុំ​ចេះ​តែ​ធ្វើ​តៗ​គ្នា

    ធ្លាប់​តែ​ឮ​តគ្នា ធ្វើ​តគ្នា ហាម​នេះ ហាម​នោះ ធ្វើអញ្ចេះ​ល្អ កុំធ្វើអញ្ចេះ​ប៉ះពាល់​កូន ស្រីៗ​មាន​ផ្ទៃ​ពោះ​ណា​ខ្លះ អត់​ធ្លាប់​ឮ​ពាក្យ​ទាំង​នេះ? កុំចេះ​តែ​ធ្វើ​តាម​គេ ត្រូវ​គិត​អ្វី​ល្អ អ្វី​អាក្រក់ បើ​មិនដឹង ត្រូវ​ចេះ​ស្វែង​យល់ អាន​ឲ្យ​បាន​ច្រើន ព្រោះ​ពេល​ខ្លះ​រឿង​យើង​​គិតថា​ល្អ អាច​ជារឿង​អាក្រក់​ក៏​ថាបាន។ ៨ ចំណុចខាង​ក្រោម​នេះ ជាអ្វី​ស្រី​ៗ​មាន​ផ្ទៃ​ពោះ តែង​ចង់​ដឹង​បំផុត។

    ១- ស្រ្តី​មាន​ត្រគាក​ធំ​​ ផ្តល់​កំណើត​កូន​បាន​ស្រួល​

    ត្រគាក​សាយ ឬ​ត្រគាក​ធំ​​ច្រើន​សំដៅ​លើ​​ ឆ្អឹង​ផ្នែក​ខាង​លើ​នៃ​​ត្រគាក។ ជា​ការ​ពិត ចម្ងាយ​រវាង​ទ្រនុង​​​ឆ្អឹង​ចង្កេះ​​នេះ​ ពុំ​មាន​អ្វី​ជា​ប្រយោជន៍​​ជួយ​ដល់​ទំហំ​ផ្លូវ​សម្រាល (មាត់ស្បូន) ​​ទេ​ គឺ​ទម្រង់​ និង​ទំហំ​​​ជុំ​វិញ​​ប្រហោង​កណ្តាល​នៃ​​ឆ្អឹង​ត្រគាក​​ទៅ​វិញ​ទេ ​​ជួយ​​ដល់​ការ​ឲ្យ​កំណើត​កូន ហើយ​​ទំហំ​នេះ​​ សុទ្ធ​តែអាច​មានកូន ​ឬ​អត់​​ដូច​គ្នា​ មិន​ថា​​ស្រ្តី​មាន​ត្រគាក​ធំ​ ឬ​តូច​។

    ២- ទំហំ​ និង​​រាង​ក្បាល​ពោះ​អាច​បញ្ជាក់​កូន​ស្រី ឬ​កូន​ប្រុស​

    ការសង្កេតតាម​វិធីនេះ អាច​ជា​ការ​ងាយ​ស្រួល​​ពេក​សម្រាប់​សម្គាល់​ភេទ​ថា​ ជា​កូន​ស្រី​ ឬ​ប្រុស​ ប៉ុន្តែ​វា​មិន​មែន​ដូច្នោះ​ទេ។ កត្តា​ពីរ​ ធ្វើ​ឲ្យ​​រូប​រាង​ និង​ទំហំ​គភ៌​ប្លែក​នោះ ​គឺទំហំ​ទារក​ក្នុង​​ផ្ទៃ និង​ទី​តាំងទារក​​នៅ​ក្នុង​​ស្បូន​។

    ៣- ពិនិត្យ​អេកូ​ច្រើន​មិន​ល្អ​​សម្រាប់​ទារក​

    ពុំ​មាន​ភស្តុ​តាង​វិទ្យាសាស្រ្ត​​ណា​​​បង្ហាញ​ថា​​​ការ​ពិនិត្យ​អេកូ​​អាច​​បង្ក​ទុក្ខ​ទោស​ដល់​ម៉ាក់ ឬ​បេប៊ីក្នុង​ផ្ទៃ​នោះ​ទេ។ អេកូ​ គឺ​ជា​រលក​សំឡេង​​ដែល​ពុំ​មាន​វិទ្យុសកម្ម​សម្រាប់​​តាម​ដាន​គភ៌​ និង​ផលិត​​ចេញ​ជា​រូប​ភាព​ ហើយកម្លាំង​រំញ័រ​របស់​វា​​ ស្ថិត​ក្នុង​កម្រិត​ខ្សោយ​ និង​លឿន​។ ដូចនេះ​​ អ្វី​ដែល​បង្ក​ហានិភ័យ​ពិត​​ដល់គ្នា​យើង​កំពុង​មានផ្ទៃ​ពោះ​ ​គឺ​រយៈ​ពេល​ពិនិត្យ​យូរ​​ពេក ឬ​ប្រើ​ឧបករណ៍​មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ​។

    អត្ថបទពាក់​ព័ន្ធ៖

    • កូនទី ១​ សម្រាលដោយ​វះកាត់ ចុះ​កូនទី ២ ត្រូវ​ប្រើ​វិធី​ណា?
    • របៀប​​បំបាត់​ការ​ឈឺចាប់​ពេល​ឈឺ​ពោះ​ឆ្លងទន្លេ

    ៤- ​គ្រោះ​​ថ្នាក់​ដល់​គភ៌​​ នៅ​ពេលគេង​ផ្កាប់

    គភ៌​​ស្ថិត​នៅ​​យ៉ាង​ជ្រៅ​​ក្នុង​សាច់​ដុំ​ស្បូន​ ដែល​បាន​ការពារ​រួច​ជា​ស្រេច​។ ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​​​ទម្រេត​ និង​គេង​​ផ្កាប់​​បាន លៃ​យ៉ាង​ណា​ឲ្យ​​ស្រួល​ខ្លួន​។ បើ​សិន​​ជា​យើងមាន​អារម្មណ៍​ថា​ស្រួល​​ខ្លួន នោះ​គភ៌​ក្នុង​ពោះ​ក៏​ពុំ​មាន​បញ្ហា​អ្វី​ដែរ​។

    ៥- មិន​អាច​រត់​ នៅ​ពេល​មាន​ផ្ទៃ​ពោះ​

    កំពុង​​ពពោះ ​​ពុំ​មាន​ន័យ​ថាយើងត្រូវ​បោះ​បង់​ចោល​ការ​រត់​ហាត់​ប្រាណ​នោះ​ទេ​។ បើ​​សិនមាន​ផ្ទៃ​ពោះ​​​តាម​ធម្មតា​ ពុំ​មាន​ជំងឺ​អ្វី​នោះ អាច​រត់​ក្នុង​រយៈ​ពេល​ ៣ ​ខែ​ដំបូង​​ដោយ​សុវត្ថិភាព និង​ប្រកប​ដោយ​សុខភាព​។ យ៉ាង​ណា​មិញ​​ ពេល​ពពោះ​ ​គួរ​ចៀស​វាង​ការ​រត់​នៅ​ពេល​ដែល​មាន​ជំងឺ​ជាប់​ជា​​មួយ ​ដូច​ជា លើសឈាម​ ឬ​ជំងឺ​ផ្សេង​ៗ​ទៀត ឬ​​​​ក្នុង​ករណី​មិន​ធ្លាប់​រត់​ពី​មុន​មក។

    ៦- ចាញ់​​​កូន កើត​ឡើង​តែ​ពេល​ព្រឹក​ និង​ក្នុង​ត្រី​មាស​ដំបូង​ប៉ុណ្ណោះ​

    ឈឺ​ ឬ​ចាញ់​កូន ជា​​សញ្ញាណ​​បង្ហាញ​ពី​អាការៈចាប់​ផ្តើម​មាន​​​ផ្ទៃ​​ពោះ​​។ ស្រីៗ​មាន​ផ្ទៃ​ពោះ​ជាង ៨០​% ​ជួប​បទ​ពិសោធ​នេះ​ដូចៗ​​គ្នា ប៉ុន្តែ ​២​%​ កើត​អាការៈ​ចាញ់​តែ​ពេល​ព្រឹក​ប៉ុណ្ណោះ​។

    ទោះ​យ៉ាង​ណា​ បញ្ហា​នេះ​អាច​កើត​ឡើង​មិន​ថា​ព្រឹក​ ថ្ងៃ ឬ​​ពេល​ណា​នោះ​ទេ។ អ្នក​ជំនាញ​​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា អាការៈ​នេះ ​អាច​កើត​នៅ​គ្រប់​ពេល​។ ករណី​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ចំនួន​ អាការៈ​បែប​នេះ​ អាច​បាត់​ទៅ​​​នៅ​ត្រី​មាស​ដំបូង​ តែ​ជាង​ ២០​% ​​នៃ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទូ​ទៅ​ ជួប​បទ​ពិសោធ​នេះ​ជាប់​រហូត​ដល់​ថ្ងៃ​ឲ្យ​កំណើត​កូន​។

    ៧- កើត​កូន​ដោយ​​ការ​វះ​ ជា​វិធី​ងាយ​

    ស្រ្តី​ពពោះ​ភាគ​ច្រើន ​​ចង់​ឆ្លង​ទន្លេ​ដោយ​ការ​វះ​កាត់​ ច្រើន​ជាង​កើត​តាម​ធម្មជាតិ។ ជំនឿ​នេះ​​កើត​មាន​ដោយ​សារ​ជឿ​ថា​ សម្រាល​ដោយ​ការ​វះ​​ពុំ​សូវ​​ឈឺ​​ចុក​ចាប់ និង​មាន​សុវត្ថិភាព​។ តែ​តាម​ការ​ពិត ការ​វះ​ដើម្បី​​ឲ្យ​កំណើតកូន ​​គឺ​​​​​ឈឺ​ចាប់​ខ្លាំង ពិសេស​​ក្រោយ​ពេល​សម្រាល​​រួច​ និង​អាច​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​ទៀតផង។ សម្រាល​ដោយ​ការ​វះ​កាត់ ត្រូវ​​​បាន​ណែ​នាំ​​​​​តែ​ក្នុង​ករណី​ជួយ​ជីវិត​ម្តាយ ឬ​​ជីវិត​​ទារក​ក្នុង​ផ្ទៃ​ប៉ុណ្ណោះ​។

    ៨- មិន​អាច​លើក​ដៃ​ខ្ពស់​​ខ្លាច​ឈ្លក់​កូន​ (​ទង​សុ​ក​រុំ​ក​​កូន​)

    លើក​ដៃ​ខ្ពស់ ​​មិន​អាច​បង្ក​ឲ្យ​ទង​សុក​រុំ​ក​​កូនក្នុង​ផ្ទៃនោះ​ឡើយ​ វា​គ្រាន់​តែ​ជាជំនឿតៗ​គ្នា​ប៉ុណ្ណោះ​។ ការ​ពិត ​​ចលនា​​ក្នុង​កម្រិត​មួយ​សម​ល្មម មិន​អាច​​​បង្ក​​បញ្ហា​ខ្លាំង​​លើ​ទង​សុក​ ដូច​ដែលយើង​គិត​នោះ​ទេ៕ ​​​​​​​​​​​​​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

    28

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 01/04/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: