ស្រីៗគ្នាយើងមានមួយចំនួនតូច ស្រាប់តែមានកូនភ្លោះ អ្នកខ្លះមិនមែនពពោះកូន២ទេ មាន ៣ ឬ៤ នាក់ឯណោះ។ តាមវេជ្ជសាស្ត្រ តើមានកូនភ្លោះបណ្តាលមកអ្វី? ម៉ាក់ៗមានបេប៊ីភ្លោះត្រូវថែទាំគភ៌ដូចម្តេចខ្លះ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ស្រីៗគ្នាយើងមានមួយចំនួនតូច ស្រាប់តែមានកូនភ្លោះ អ្នកខ្លះមិនមែនពពោះកូន២ទេ មាន ៣ ឬ៤ នាក់ឯណោះ។ តាមវេជ្ជសាស្ត្រ តើមានកូនភ្លោះបណ្តាលមកអ្វី? ម៉ាក់ៗមានបេប៊ីភ្លោះត្រូវថែទាំគភ៌ដូចម្តេចខ្លះ?
តាមធម្មតា ស្រីៗក្នុងវ័យបន្តពូជ មានធ្លាក់មេជីវិតញី១ រៀងរាល់ ១ ខែ ម្តង ដែលម្តងនៅខាងឆ្វេង ម្តងនៅខាងស្តាំនៃស្បូន។ ការបង្កកំណើតកើតឡើងដោយសារមេជីវិតញី និងឈ្មោលជួបគ្នា អំឡុងរួមភេទ បង្កើតបានជាពង។
បើតាមការបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត ករណីកូនភ្លោះនេះមកពីកត្តាតំណពូជដែលក្រុមគ្រួសារធ្លាប់មានប្រវត្តិមានកូនភ្លោះ និងលក្ខខណ្ឌនៃការបង្កកំណើតដែលមាន ២ ករណីសំខាន់ៗ។
កូនភ្លោះលើសចំនួន ករណីខ្លះអាចមកពីមេជីវិតញី និងមេជីវិតឈ្មោលជួបគ្នាហើយ បំបែកខ្លួនចេញជា ២ ឬ ៣ ពង។ កូនភ្លោះបែបនេះហៅថា កូនភ្លោះពិត បេប៊ីដែលកើតចេញមកមានភេទ និងមុខមាត់ដូចគ្នាបេះបិទ ដែលពេលខ្លះស្ទើរតែរកចំណុចខុសគ្នាមិនបាន។
ឯករណីមួយទៀតកើតឡើងដោយសារមេជីវិតឈ្មោល ២ ចូលទៅជួបគ្នាជាមួយមេជីវិតញី ១ ក្នុងពេលជាមួយគ្នា ដែលកូនភ្លោះបែបនេះហៅថាកូនភ្លោះមិនពិត ព្រោះមានមេជីវិត២ផ្សេងគ្នា ហ្សែនក៏ខុសគ្នា ដូច្នេះការបង្កកំណើតអាចមានភេទខុសគ្នា ឯមុខមាត់ក៏មិនដូចគ្នាដែរ។
អត្ថបទពាក់ព័ន្ធ៖ អាហារល្អៗ ប៉ូវឲ្យមេជីវិតប្រុសៗកាន់តែខ្លាំងជាងមុន
តើម៉ាក់ៗដែលមានកូនភ្លោះលើកទី១ ពេលពពោះលើកទី២ អាចកូនភ្លោះទៀតឬយ៉ាងណា? មិនប្រាកដនោះទេ ភាគច្រើននៃស្រីៗដែលធ្លាប់មានកូនភ្លោះ ការពពោះលើកក្រោយៗទៀតអាចមានកូន ១ ធម្មតា។
ការពពោះកូនតែមួយពិបាកណាស់ទៅហើយ ចុះទម្រាំកូន ២ ឬ៣ នាក់ទៀតនោះ ម៉ាក់ៗរឹតតែពិបាកទ្វេដង ឯស្បូនក៏ត្រូវរីកធំដោយផ្ទុកគភ៌ច្រើនជាងមុន។ បញ្ហានេះលោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម ណែនាំឲ្យស្រីៗពពោះកូនភ្លោះថែទាំសុខភាព និងគភ៌ឲ្យបានល្អ ដោយការញ៉ាំចំណីអាហារឲ្យបានគ្រប់គ្រាន់ តាមដានសុខភាពឲ្យបានទៀងទាត់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ