– កូនអាចកើតស្អូចពីកំណើត។
៣- ការព្យាបាល
ស្អូចជាជំងឺឆ្លង តែមិនបង្កគ្រោះថ្នាក់ខ្លាំងនោះទេ អាចនឹងជាសះស្បើយក្នុងរយៈពេល ៤-៥ ថ្ងៃ ដោយគ្រាន់តែឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ផឹកទឹកឲ្យបានច្រើន។ ក្នុងករណីដែលកូនតូចក្តៅខ្លួនខ្លាំងយើងមិនត្រូវបណ្តែតបណ្តោយនោះទេ ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យ។
អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះកម្តៅកូនតូចៗពេលក្តៅខ្លួនខ្លាំង មិនឲ្យគ្រោះថ្នាក់ដល់ជីវិត
៤- វិធីការពារជំងឺស្អូច
ក្មេងៗ៖ ត្រូវចាក់វ៉ាក់សាំងការពារជំងឺស្អូចនៅពេលអាយុបាន ៦ខែ និង ៩ខែ ហើយត្រូវចាក់រម្លឹកឡើងវិញនៅពេលអាអូនអាយុបាន ១ឆ្នាំកន្លះ។ ធ្វើបែបនេះកូនយើងមានប្រព័ន្ធការពារតាំងពីតូច មិនកើតជំងឺស្អូច។
ស្ត្រីមានផ្ទៃពោះ៖ ម៉ាក់ៗដែលមានគម្រោងយកកូន ត្រូវតែចាក់វ៉ាក់សាំងការពារជំងឺស្អូចឲ្យមុនពពោះអាអូន នោះពេលពពោះយើងមិនឆ្លងជំងឺនេះទេ។ក្នុងករណីម៉ាក់ៗមិនបានចាក់វ៉ាក់សាំងតាំងពីក្មេង ឬមុនពេលមានបេប៊ី ហើយគ្មានអង់ទីគ័រការពារអាចបង្ការការឆ្លងជំងឺស្អូចនេះ ដោយមិនត្រូវប៉ះពាល់ ឬទៅជិតអ្នកជំងឺនោះទេ ព្រោះជំងឺនេះឆ្លងតាមរយៈទឹកមាត់ទឹក ឬកណ្តាស់អ្នកជំងឺ។

អត្ថបទពាក់ព័ន្ធ៖ មិនចង់គ្រោះថ្នាក់ដល់កូន ម៉ាក់ៗចៀសពីជំងឺ ៣ មុខនេះឲ្យបានអំឡុងពពោះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕