អត្ថបទពាក់ព័ន្ធ៖
- បាក់ទឹកចិត្តពេលពពោះ ត្រូវប្រញាប់ព្យាបាល
- ស្វែងយល់លម្អិតពីហេតុផលសំខាន់ៗ អាចឲ្យស្រីៗរលូតកូន
៣- ផលវិបាកមិនព្យាបាលជំងឺបាក់ទឹកចិត្តពេលពពោះ
ប្រើថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត អាចមានផលប៉ះពាល់មួយចំនួនក៏ដោយ ប៉ុន្តែជំងឺបាក់ទឹកចិត្ត មិនអាចគ្រប់គ្រងបាន និងបង្កឲ្យមានផលវិបាកដូចគ្នា។ យើងអាចចង់ធ្វើអត្តឃាត មិនយកចិត្តទុកដាក់លើខ្លួនឯង មិនញ៉ាំអាហារ អាចផឹកស្រា ជក់បារី ឬប្រើគ្រឿងញៀន។ សកម្មភាពទាំងនេះ សុទ្ធតែអាចប៉ះពាល់ដល់ម្ដាយ និងកូនក្នុងផ្ទៃ។
កត្តារលូតកូន ភាពមិនប្រក្រតីពីកំណើត កូនកើតមិនគ្រប់ខែ ឬទម្ងន់តិច តម្រូវឲ្យស្ត្រីឈប់ប្រើថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តក្នុងអំឡុងពេលមានផ្ទៃពោះ។
ជំងឺបាក់ទឹកចិត្ត មិនបានព្យាបាល អាចប៉ះពាល់ដល់គ្រួសារ និងទំនាក់ទំនងស្នេហាយើងបានដូចគ្នា។ ស្រីៗអាចលែងចង់មើលថែអូនៗ និងប្តីក៏មាន។ អាចមានអារម្មណ៍នឿយហត់ពេញមួយថ្ងៃ មានអារម្មណ៍គ្មានកម្លាំងកំហែងគ្រប់គ្រាន់ដើម្បីធ្វើការងារប្រចាំថ្ងៃ។ លើសពីនេះ អាចមានផលប៉ះពាល់ដល់ទំនាក់ទំនងរវាងម៉ាក់ៗ និងអូនៗថែមទៀតផង។
៤- ថ្នាំជំងឺបាក់ទឹកចិត្ត មានសុវត្ថិភាពសម្រាប់ស្រីៗមានផ្ទៃពោះ
ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តមួយចំនួន ត្រូវចាត់ទុកមានសុវត្ថិភាពចំពោះស្រីៗកំពុងពពោះ។ យ៉ាងណា ត្រូវប្រឹក្សាជាមួយវេជ្ជបណ្ឌិត មុនសម្រេចចិត្តប្រើថ្នាំទាំងនោះ ហើយថ្នាំដែលត្រូវចាត់ទុកមានសុវត្ថិភាព មានដូចជា៖
– ពពួកថ្នាំ Selective serotonin reuptake inhibitors (SSRIs) មួយចំនួន មានថ្នាំ Citalopram, Fluoxetine និង Sertraline ។
– ពពួកថ្នាំ Serotonin norepinephrine reuptake inhibitors (SNRIs) ដូចជាថ្នាំ Duloxetine និង Venlafaxine ។
– ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត Bupropion ត្រូវប្រើ ក្នុងករណីថ្នាំដទៃទៀតមិនមានប្រសិទ្ធភាពប៉ុណ្ណោះ។
– ពពួកថ្នាំ Tricyclic antidepressants ដូចជាថ្នាំ Amitriptyline និង Nortriptyline ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕