home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្រើថ្នាំពន្យារកំណើតយូរ ​អាចអត់កូនរហូត?

ប្រើថ្នាំពន្យារកំណើតយូរ ​អាចអត់កូនរហូត?

ថ្នាំ​ពន្យារកំណើត មាន​នាទី​បង្ខាំង ឬ​រាំង​ការ​បង្ក​កំណើត​របស់​មេជីវិត​ទាំង​២។ ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ការ​បង្ក​កំណើត​នេះ ស្ត្រី​ខ្លះ ឬ​ក្នុង​គ្រួសារ​ខ្លះ តែង​មាន​ផែនការ​យក​កូន​ប៉ុន្មាន​នាក់ ឬ​ពេល​ណា​យក​ទើប​ល្អ តាម​សុខភាព​ហិរញ្ញវត្ថុ ឬ​ពេលវេលា របស់​គ្រួសារ​ជា​ដើម។ ស្ត្រី​ដែល​ញ៉ាំ​ថ្នាំ​(ពន្យារកំណើត)នេះ​យូរ ស្រាប់​តែ​ចង់​បាន​កូន ដល់​ពេល​ចង់​បាន ក៏​អសមត្ថភាព​ បង្ក​កំណើត​លែង​បាន។ ករណី​ទាំង​នេះ កើត​មាន​មន្ទិល​សង្ស័យ​ថា តើ​នេះ​បណ្ដាល​មក​ពី ឥទ្ធិពល​ថ្នាំ មែន​អត់?

១-ថ្នាំពន្យារកំណើតធ្វើការដូចម្ដេច?

ថ្នាំ​ពន្យារ​កំណើត រក​ឃើញ និង​ដាក់​ចរាចរ​លើ​ទីផ្សារ ៦០​ឆ្នាំ​ហើយ។ ពេល​មនុស្ស ស្រី​លេប​ វា​នឹង​បញ្ឈប់​មិន​ឲ្យ​មាន​ធ្លាក់​មេ​ជីវិត និង​ការ​ពារ​ស្ត្រី​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ។ ថ្នាំ​ពន្យារ​កំណើត​មាន​ផ្ទុក​អ័រម៉ូន​ចំនួន​ពីរ គឺ​អ័រម៉ូន​អឺស្ត្រូហ្សែន និង​ប្រូចេស្ទីន។ អ័រម៉ូន ២នេះ​​​ជា​អ្នក​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរ​ក្បាល ដើម្បី​បញ្ឈប់​ការ​បញ្ចេញ​អ័រម៉ូន luteinizing hormone (LH) និង follicle-stimulating hormone (FSH)។ នៅ​ពេល​គ្មាន​វត្តមាន​អ័រម៉ូន​ LH និង FSH នោះ​ក៏​គ្មាន​មេ​ជីវិត​ញី​បញ្ចេញ​មក​ឲ្យ​ទៅ​ជួប​មេ​ជីវិត​ឈ្មោល​ដូច​គ្នា។ លើស​ពី​នេះ​ថែម​ទៀត អ័រម៉ូន​ទាំង​ពីរ​ប្រភេទ​មាន​ក្នុង​ថ្នាំ​ពន្យារ​កំណើត​នោះ ក៏​ធ្វើ​ឲ្យ​ស្រទាប់​ស្បូន​មាន​សភាព​ស្ដើង ហើយ​ពិបាក​ធ្វើ​ឲ្យ​ស៊ុត​មក​ទុំ និង​លូត​លាស់​ក្នុង​ស្បូន​បាន។ ម្យ៉ាង​ទៀត ឥទ្ធិពល​ពី​ថ្នាំ​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​មជ្ឈដ្ឋាន​​​​ក្នុង​ភ្នាស​រំអិល​​​មាត់​ស្បូន​ឲ្យ​ប្រែ​ទៅ​ជា​ក្រាស់ ហើយ​ធ្វើ​ឲ្យ​មេជីវិត​មនុស្ស​ប្រុស (ស្ពែម) ​ហែល​ទៅ​មុខ​មិន​បាន​លឿន។

អត្ថបទ​ពាក់​ព័ន្ធ៖

២-ថ្នាំពន្យារកំណើតពិតជាអាច​ធ្វើឲ្យ​មនុស្ស​ស្រី​អត់​​​មានកូន​​រហូតមែនអត់?

ទោះ​បី​ជា​ថ្នាំ​ពន្យារ​កំណើត​ពិត​ជា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ការ​ពារ​មិន​ឲ្យ​មនុស្ស​ស្រី​មាន​កូន​ពិត​មែន ប៉ុន្តែ​គេ​ក៏​បាន​ធ្វើ​ការ​សិក្សា​ និង​រក​ឃើញ​ភស្តុតាង​គ្រប់​គ្រាន់​បញ្ជាក់​​ថា ថ្នាំ​ពន្យារកំណើត​ គឺ​មិន​មែន​កត្តា​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ក្លាយ​ទៅ​ជា​”អារ” ទោះ​ជា​លេប​យូរ​ប៉ុនណា ច្រើន​ឆ្នាំ​ប៉ុនណា ទេ។

អត្ថបទពាក់ព័ន្ធ៖

៣-គួរ​ឈប់​លេប​ថ្នាំ​ពេលណា ទើបអាចមានកូនបាន?

បន្ទាប់​ពី​ឈប់​លេប​ថ្នាំ​ពន្យារ​កំណើត​បាន​ចប់​សព្វ​គ្រប់ មនុស្ស​ស្រី​នឹង​វិវត្ត​ទៅ​ដូច​ដើម​វិញ​ក្នុង​រយៈ​ពេល​ចន្លោះ​ពី ១ខែ ទៅ​​ ៣ខែ។ ប៉ុន្តែ​មាន​ពេល​ខ្លះ​វា​ក៏​អាច​ត្រូវ​ចំណាយ​ពេល​រហូត​ដល់ ៦ខែ ឬ​១ឆ្នាំ​ឯណោះ ដើម្បី អាច​ឲ្យ​មនុស្ស​ស្រី​មាន​សុខភាព​ល្អ​ម្នាក់ អាច​មាន​កូន​បាន​នៅ​ពេល​រៀប​ចំ​ពេល​វេលា​រួម​ភេទ​បាន​ត្រឹម​ត្រូវ។ គេ​បាន​សិក្សា​រក​ឃើញ​ថា​មាន​ដៃ​គូរ​ប្រហែល ៨០​ភាគ​រយ​អាច​មាន​កូន​បាន​ដោយ​ជោគ​ជ័យ​ក្នុង​រយៈ​ពេល ១២​ខែ បន្ទាប់​ពី​រួម​ភេទ​ដោយ​មិន​ប្រើ​វិធី​ការពារ។

បើ​មនុស្ស​ស្រី​​មាន​អាយុ​ ៣៥ឆ្នាំ​ មិន​អាច​មាន​កូន​បាន​ បន្ទាប់​ពី​ឈប់​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បាន​មួយ​ឆ្នាំ ​ត្រូវ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ធ្វើ​ការ​ពិនិត្យ​ឲ្យ​ត្រឹម​ត្រូវ។ ដូច​គ្នា​ជាមួយ​ស្ត្រី​មាន​អាយុ​លើស​ពី ៣៥​ឆ្នាំ​ដូច​គ្នា​ដែរ ​​បើ​គេ​នៅ​តែ​មិន​អាច​មាន​កូន​បាន​ បន្ទាប់​ពី​បាន​ព្យាយាម​អស់​ពេល​មួយ​ឆ្នាំ​ពេញ​ហើយ​នោះ គួរ​ទៅ​ជួប​ពេទ្យ​រោគ​ស្ត្រី​ដូច​គ្នា។

ក្នុង​ករណី​នេះ ទោះ​ជា​កើត​មាន​ការ​សង្ស័យ​ ឬ​បង្កើត​ទស្សនៈ ដាក់​បន្ទុក​លើ​ឥទ្ធិពល​ថ្នាំ​ពន្យារកំណើត ថា​បាន​បំផ្លាញ​សមត្ថភាព​មានកូន​ក៏​ដោយ ក៏​នៅ​អត់​បាន​ភស្តុតាង​ផ្លូវការ​ណា​បញ្ជាក់​នៅ​ឡើយ​ទេ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

How Birth Control Could Affect Your Fertility. http://www.parenting.com/article/how-birth-control-could-affect-your-fertility Accessed March 15, 2017

Can Prolonged Use of Birth Control Pills Cause Infertility? https://www.fertilityauthority.com/articles/can-prolonged-use-birth-control-pills-cause-infertility Accessed March 15, 2017

Top 5 Ways the Birth Control Pill Negatively Impacts Long-Term Fertility http://natural-fertility-info.com/birth-control-pill-negatively-impacts-fertility.html Accessed March 15, 2017

How do birth control pills work? http://goaskalice.columbia.edu/answered-questions/how-do-birth-control-pills-work Accessed March 15, 2017

 

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ គឹម កាណែល
អត្ថបទ​ដោយ ណៃ ទូច
កែ 10/05/2019
x