យើងដឹងហើយថា បារីបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទាំងអ្នកជក់ និងអ្នកស្រូបផ្សែងបារីពីគេ។ បើនិយាយចំពោះស្រីៗមានផ្ទៃពោះវិញ ទាំងជក់ ឬស្រូបផ្សែងបារីដោយប្រយោលក្តី មិនត្រឹមគ្រោះថ្នាក់តែម្តាយនោះទេ កូនក្នុងផ្ទៃក៏រងផលប៉ះពាល់ដូចគ្នា។
ជាតិនីកូទីន និងសារធាតុគីមីពុលរាប់ពាន់ប្រភេទផ្សេងទៀតដែលមានក្នុងបារី និងផ្សែងបារី អាចធ្វើកូនក្នុងពោះប្រឈមនឹងបញ្ហាសុខភាពច្រើនជាច្រើនទាំងនៅពេលពោះ និងក្រោយពេលសម្រាល ដោយការបឺតស្រូបផ្សែងបារីតាមរយៈទងសុក នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាព។
ផលប៉ះពាល់មុនសម្រាល
– ដំណើរការមុខងាររបស់សុកមិនបានល្អ
– កូនរលូត
– កូនកើតមុនកំណត់
– កូនលូតលាស់មិនល្អ មិនគ្រប់គីឡូ។