អង្គការ American College of Obstetricians and Gynecologists របស់អាមេរិក បញ្ជាក់ថា ជំងឺបេះដូង រួមចំណែក ២៦,៥% បង្កឲ្យស្រីពពោះស្លាប់ ដោយនេះជាអត្រាខ្ពស់បំផុត ក្នុងចំណោមស្រីស្បែកខ្មៅ និងមានចំណូលទាប។ លោកស្រីវេជ្ជបណ្ឌិត Lisa Hollier ប្រធានអង្គការនេះ បញ្ជាក់ថា ជំងឺភាគច្រើន អាចបង្ការបាន ប៉ុន្ដែខ្វះការតាមដាន និងកំណត់រោគសញ្ញា ពេលពពោះ និងក្រោយសម្រាល។
ពេលពពោះប្រព័ន្ធសរសៃឈាមបេះដូង មានបម្រែប្រមួលធំៗ ដើម្បីរក្សាការកើនឡើងបរិមាណឈាម អ៊ីចឹងហើយ វាចាំបាច់ណាស់ ដើម្បីកំណត់កត្ដាបង្កគ្រោះថ្នាក់ជាមុន។ ស្ត្រីពពោះ ហើយដឹងថា មានជំងឺបេះដូង គួរជួបជាមួយពេទ្យបេះដូង មុនប្រឹក្សាពីបញ្ហាពពោះ។ អ្នកប្រឈមជំងឺនេះពីកម្រិតមធ្យម-ខ្លាំង គួរតាមដាន និងពិនិត្យឲ្យបានម៉ត់ចត់ ពេលពពោះ សម្រាល និងក្រោយសម្រាល។
គ្រោះថ្នាក់នៃជំងឺបេះដូង អាចបន្ដរយៈពេល ១ ឆ្នាំ ក្រោយសម្រាល ដូច្នេះការតាមដានក្រោយសម្រាល គួរធ្វើឡើងក្នុងរយៈពេល ១០ ថ្ងៃ សម្រាប់ស្ត្រីមានបញ្ហាសម្ពាធឈាម និងពី ៧-១៤ថ្ងៃ សម្រាប់ស្ត្រីមានជំងឺបេះដូង។