រឿង​គួរ​បារម្ភ កូន​​ក្នុង​ពោះ​កាន់​តែ​ចាស់​​ខែ​ អត្រា​​គ្រោះថ្នាក់​កាន់​តែ​​ខ្ពស់

    រឿង​គួរ​បារម្ភ កូន​​ក្នុង​ពោះ​កាន់​តែ​ចាស់​​ខែ​ អត្រា​​គ្រោះថ្នាក់​កាន់​តែ​​ខ្ពស់

    ជា​ទូទៅ​ស្រីៗ​ពពោះ​ពេទ្យ​បានកំណត់​យក ៤០ សប្តាហ៍​ក្រោយ​ការ​បាត់​​រដូវ​ជា​ថ្ងៃ​សម្រាល។ ចុះ​ក្នុង​ករណី​ម៉ាក់ៗ​មួយ​ចំនួន​កូន​ចាស់​ខែ លើស​ពី ១ សប្តាហ៍​ហើយ​នៅ​តែ​មិនមាន​សញ្ញា​ឈឺ​ពោះ​ទៀត តើ​អាច​នឹង​មាន​បញ្ហា​ទេ?

    តាម​​ការ​បកស្រាយ​​របស់​​លោកស្រី អួង លីដា នាយ​សាល​នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ករណី​​ដែល​ស្រីៗ​ពពោះ​ដល់​ថ្ងៃ​កំណត់​សម្រាល​លើស​ពី ៤០ សប្តាហ៍​ហើយ​ពុំ​មាន​ឈឺពោះ ឬ​បែកទឹកភ្លោះ​ទេ ត្រូវ​តែ​មក​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​អេកូ​ម្តង​ទៀត ដើម្បី​តាមដាន​បរិមាណ​ទឹកភ្លោះ តើ​នៅ​គ្រប់គ្រាន់​អត់? សុខភាព​កូន​យ៉ាង​ម៉េច​ដែរ? បើ​លទ្ធផល​ទាំង​២​នេះ​មិន​ចោទ​ជា​បញ្ហា​ទេ​នោះ គ្រូពេទ្យ​នឹង​រង់ចាំ​មើល​យ៉ាង​យូរ ១ សប្តាហ៍​ទៀត។

    តែ​ប្រសិន​បើ​រយៈពេល​រង់ចាំ ១ សប្តាហ៍​នេះ ម៉ាក់ៗ​នៅ​តែ​គ្មាន​សញ្ញា​​ឈឺ​ពោះ​ទេ ត្រូវ​ប្រញាប់​មក​ជួប​គ្រូពេទ្យ ព្រោះ​បើ​បណ្តោយ​ឲ្យ​កូន​ចាស់ខែ​ជាង​នេះ កូនកាន់​តែ​ធំ ទឹកភ្លោះ​រីង​ទៅ​ជា​ខាប់ ធ្វើ​ឲ្យ​កូន​ពិបាក​ដក​ដង្ហើម-ធ្វើ​ចលនា ឯការបញ្ជូន​អុកស៊ីសែន​ពី​ម្តាយ​ទៅ​កូន​កាន់​តែ​តិច កូន​អាច​ស្លាប់​ក្នុង​ពោះ។

    “ចាប់ពី​គភ៌​​អាយុ ៣៨-៤០ សប្តាហ៍ ទឹកភ្លោះ​​ចាប់​ផ្តើម​​រីង​​​ហើយ នៅ​​ពេល​​ទឹកភ្លោះ​​នៅ​​សល់​​ប្រមាណ​​ជា ៨០០ មិល្លីលីត្រ ស្រីៗ​​នឹង​​ចាប់ផ្តើម​​ឈឺ​​ពោះ​ ក្នុង​ករណី​កូន​ចាស់​ខែ តែម៉ាក់ៗ​អត់​ឈឺ​ពោះ​អត្រា​គ្រោះថ្នាក់​ខ្លាំងណាស់ តម្រូវ​​ឲ្យតាមដាន​ជាមួយ​​គ្រូពេទ្យ”។

    epileptic-seizures-pregnant-women-dangerous

    អត្ថបទពាក់ព័ន្ធ៖

    លោកស្រី​ថា យើង​អាចទុក​កូន​ក្នុង​ពោះ​ត្រឹម ៤១ សប្តាហ៍​ប៉ុណ្ណោះ បើ​មិន​ឈឺ​ពោះ​ទេ គ្រូពេទ្យ​នឹង​រក​វិធី​ជួយ​សង្គ្រោះ​ម្តាយ និង​កូន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ 10/05/2019

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម