១- រំលូតកូនគ្មានសុវត្ថិភាព
ការរំលូតកូនដោយគ្រូពេទ្យគ្មានជំនាញច្បាស់លាស់ នៅកន្លែងលួចលាក់ដែលគ្មានការទទួលស្គាល់ដោយសក្រសួងសុខាភិបាល គ្មានសុវត្ថិភាពនោះទេ អាចធ្វើឲ្យធ្លាយស្បូន យកសុកចេញអត់អស់ ទៅជាបង្ករោគក្នុងស្បូន ធ្លាក់ឈាមមិនឈប់។ ចំពោះផលវិបាកវិញនោះ ធ្វើឲ្យស្រីៗពិបាកមានផ្ទៃពោះនៅពេលក្រោយ ឬក៏ពន្យារពេលមានផ្ទៃពោះយូរ រហូតដល់ទៅរាប់ឆ្នាំ។
២- រំលូតកូនច្រើនដងពេក
ស្រីៗដែលរំលូតកូនញឹកញាប់ពេក រាងកាយចុះខ្សោយ ធ្វើឲ្យពិបាកមានកូន ឬអត់មានកូនតែម្តង ព្រោះតែស្រទាប់ដៃស្បូនស្អិត រលាកដៃស្បូន ស្បូនខ្សោយ មិនអាចទ្រទ្រង់ទងសុកបាន ពេលខ្លះមានកូនហើយក៏រលូតទៅវិញ និងអាចមានកូននៅក្រៅស្បូន។
អត្ថបទពាក់ព័ន្ធ៖ រម្លូតកូនប្រឈមបញ្ហាអីខ្លះ?
