មក​ដឹង​ពី​មូលហេតុ​កូន​មិន​បង្វិល​ក្បាល​ចុះក្រោម និង​វិធី​សង្គ្រោះ

    មក​ដឹង​ពី​មូលហេតុ​កូន​មិន​បង្វិល​ក្បាល​ចុះក្រោម និង​វិធី​សង្គ្រោះ

    ជា​ទូទៅ​កូន​ក្នុង​ពោះ​ចាប់​ផ្តើម​លូតលាស់​ដោយ​ទម្រង់​ក្បាល​ឡើង​លើ ជើង​ចុះ​ក្រោម ហើយ​នៅ​ក្នុង​ត្រីមាស​ទី៣ កូន​នឹង​ចាប់​​ផ្តើម​ប្តូរ​ទីតាំង​ដោយ​បង្វិល​ក្បាល​ចុះ​ក្រោម​ខ្លួន​ឯង ដើម្បី​ត្រៀម​សម្រាល​កូន។ ទោះ​យ៉ាង​ណា​ស្រីៗ​មួយ​ចំនួន កៀក ឬ​ដល់​ថ្ងៃ​កើត​ទៅ​ហើយ កូន​នៅ​តែ​​មិន​បង្វិល​ក្បាល​ចុះ​ក្រោម មាន​ន័យថា​កូន​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស ធ្វើឲ្យ​ការ​សម្រាល​តាម​ធម្មជាតិ​ជួប​ឧបសគ្គ តើ​កត្តា​នេះ​បណ្តាល​មក​អ្វី​ទៅ?

    បើ​តាម​ការ​បកស្រាយ​នៅ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត មាន​មូលហេតុ​ច្រើន​ណាស់​ដែល​ធ្វើ​ឲ្យ​ស្រីៗ​មាន​កូន​ទម្រង់​បញ្ច្រាស ដែល​ក្នុង​នោះ​មាន​ទាំង​លក្ខណៈ​ជីវសាស្ត្រ​របស់​ស្រីៗ​ខ្លួន​ឯង និង​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ទៀត។

    ១- មូលហេតុ​កូន​មិន​បង្វិល​ក្បាល​ចុះ​ក្រោម

    – កូន​មិន​គ្រប់ខែ

    – កូនភ្លោះ

    – កូន​មិន​គ្រប់​លក្ខណៈ

    – ទឹកភ្លោះ​មាន​ច្រើន​ខ្លាំង ឬ​តិច​ពេក

    – សុក​ពាំង​មាត់​ស្បូន

    – ទង​សុក​ខ្លី ឬ​ទងសុក​រុំក

    – សុខភាព​កូន​ខ្សោយ

    – ម្តាយ​មាន​ដុំ​ស្បូន ឬ​ដុំ​ដៃ​ស្បូន

    – ម្តាយ​ធ្លាប់​មាន​ប្រវត្តិ​កូន​ច្រើន

    – ម្តាយ​មាន​ឆ្អឹង​ត្រគាក​មិន​ប្រក្រតី។

    ២- ធ្វើ​ដូច​ម្តេច​ទើប​ដឹង​ថា កូន​បញ្ច្រាស?

    បច្ចុប្បន្ន​បច្ចេក​វិទ្យា​ទំនើប​ណាស់ ម៉ាក់ៗ​អាច​ដឹង​ថា​កូន​យើង​បង្វិល​ក្បាល​ចុះ​ក្រោម​ឬ​នៅ តាម​រយៈ​ការ​មើល​អេកូ។ ក្រៅពី​ការ​មើល​អេកូសាស្ត្រ ពេទ្យ​ក៏​អាច​ដឹង​ថា​កូន​យើង​ស្ថិត​នៅ​ទម្រង់​បញ្ច្រាស ឬ​អត់ តាម​រយៈ​ការ​ស្ទាប​ពោះ​ម៉ាក់ៗ ការ​ស្តាប់​បេះដូង​កូន​ដែល​ស្ថិត​នៅ​ផ្នែក​លើ​នៃ​ផ្ចិត​ម៉ាក់ៗ ការ​លូក​មើល​តាម​មាត់ស្បូន​នៅ​ពេល​មាត់ស្បូន​បើក​បាន​ធំ​បន្តិច។

    ពពោះ-កូនបញ្ច្រាស

    ៣- វិធីដោះស្រាយ

    កូន​មិន​បង្វិល​ក្បាល​ចុះ​ក្រោម ច្បាស់​ណាស់​ការ​សម្រាល​តាម​ធម្មជាតិ​នឹង​ជួប​ការ​លំបាក​ខ្លាំង ថែម​ទាំង​អាច​មាន​គ្រោះថ្នាក់​ទៀត។ ជំនួយ​ជា​ដំបូង​នោះ​គ្រូពេទ្យ​នឹង​ប្រើ​បច្ចេក​ទេស​​បង្វិល​ក្បាល​កូន​ចុះ​ក្រោម​ពី​ខាង​​ក្រៅ​ដោយ​ប្រើ​ដៃ​រុញ ក្នុង​ករណី​កូន​​មិន​បង្វិល ជម្រើស​ចុង​ក្រោយ​មាន​តែ​វះកាត់​ប៉ុណ្ណោះ។

    អត្ថបទពាក់ព័ន្ធ៖ គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវ​ធ្វើ​ម៉េច?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ 14/07/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម