១- អាការៈក្អួតពេលចាញ់កូន
ចាញ់កូន មកពីពាក្យបច្ចេកទេស Morning Sickness មានន័យថាជំងឺពេលព្រឹក ប៉ុន្តែករណីចាញ់កូន មានទាំងក្អួត និងចង្អោរនេះ ជាងពាក់កណ្ដាល គឺមិនត្រឹមតែកើតនៅពេលព្រឹកប៉ុណ្ណោះទេ ក៏កើតនៅពេលផ្សេងទៀតដែរ។ រោគសញ្ញាទាំងនេះ អាចនឹងមានរហូតដល់សប្តាហ៍ទី១៤ នៃការពពោះ គ្នាយើងខ្លះ អាចក្អួត និងចង្អោរធ្ងន់ធ្ងរខ្លាំងទៀតផង ធ្វើឲ្យអស់កម្លាំង ពិបាកក្នុងការផឹក និងញ៉ាំអាហារ និងនាំឲ្យមានផលប៉ះពាល់អវិជ្ជមានដល់សុខភាព ទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃទៀតផង គេហៅថា អាការៈចាញ់កូនធ្ងន់ធ្ងរ។
២- មូលហេតុ និងរោគសញ្ញាចាញ់កូនខ្លាំង
ពេលស្ត្រីមានផ្ទៃពោះ បើអាការៈក្អួត និងចង្អោខ្លាំងពេក គ្រូពេទ្យចាត់ទុកយើងមានបញ្ហា Hyperemesis Gravidarum ឬHG (ក្អួតខ្លាំងដោយសារចាញ់កូន) ហើយដោយសារតែ បញ្ហានេះអាចនាំឲ្យមានផលវិបាកច្រើនពេលពពោះ ទើបតម្រូវឲ្យស្រីៗភាគច្រើនជួបបញ្ហា ត្រូវតែសម្រាកពេទ្យ។ ខណៈខាងក្រោមនេះ ជារោគសញ្ញាបញ្ហា ក្អួតខ្លាំងដោយសារចាញ់កូន មានដូចជា៖
– ធ្លាប់ក្អួត និងចង្អោរខ្លាំងរយៈពេលវែង និងជាប់ៗគ្នា។ ស្ត្រីមានផ្ទៃពោះខ្លះ អាចមានអាការនេះរហូតដល់ ៥០ ដង/ថ្ងៃ។
– រាងកាយយើងមានសញ្ញាបាត់បង់ជាតិទឹក ព្រោះតែក្អួតខ្លាំងពេក ហើយបើសិនញ៉ាំទឹកតិចជាង ៥០០ មិល្លីលិត្រ នោះសុខភាពយើង នឹងប៉ះពាល់កាន់តែធ្ងន់ធ្ងរ។