១- ពោះមើលទៅជិតផ្ទុះហើយ!
ស្រីៗកំពុងពពោះ មិនចង់ឮពាក្យថាខ្លួនមាឌធំនោះទេ អាចមានអារម្មណ៍ដឹងដោយខ្លួនឯង ដោយសារភាពនឿយហត់ និងមិនស្រួលខ្លួន។ ម្ល៉ោះហើយ យើងក៏មិនបាច់រំឮកគ្នាយើងទៀតដែរ ព្រោះអាចធ្វើអោយប៉ះពាល់ដល់អារម្មណ៍ដែលកំពុងពិបាកស្រាប់ផង។ យើងសួរថា “មានអារម្មណ៍យ៉ាងម៉េចដែរថ្ងៃនេះ?” សម្តីនេះ បង្ហាញពីការព្រួយបារម្ភ និងយកចិត្តទុកដាក់ជាង។
២- សុំស្ទាបពោះតិចបានអត់?
មិនថាសមាជិកគ្រួសារ ឬមិត្តជិតស្និទ្ធនោះ មិនគួរសុំស្ទាបពោះគេឡើយ ព្រោះពោះគាត់មិនមែនជារបស់រួមទេ។ យើងអាចប្រើពាក្យគួរសមថា “ពោះធំបែបនេះមើលទៅស្អាត”។
៣- រកឈ្មោះដាក់ឲ្យកូននៅ?
ការគិត រកនឹកឈ្មោះដាក់ឲ្យកូន គឺស្មុគស្មាញណាស់សម្រាប់គ្នាយើងជិតក្លាយជាប៉ាម៉ាក់គេ ហេតុនេះបើសួរពីរឿងនេះ អាចធ្វើឲ្យអារម្មណ៍កាន់ស្មុគស្មាញ និងមួម៉ៅ។ តែបើគេរកបានហើយ ហាក់មិនសូវរំខានផ្លូវចិត្តទេ យើងអាចនិយាយដោយគួរសមថា “ប៉ាម៉ាក់ឈ្មោះពីរោះអ៊ីចឹង ឈ្មោះកូនច្បាស់ជាពីរោះដែរហើយ” ឮសម្តីយើងបែបនេះ គ្នាយើងអាចនឹងប្រាប់ឈ្មោះកូនដែរបានត្រៀមទុកឲ្យយើងដឹងក៏ថាបាន។
៤- ហាមញ៉ាំនេះហាមញ៉ាំនោះ