home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ពេលពពោះ ម៉ាក់ៗគួរលាប ឬអ៊ុតសក់អត់?

ពេលពពោះ ម៉ាក់ៗគួរលាប ឬអ៊ុតសក់អត់?

ពេល​ពពោះ ម៉ាក់ៗអាច​លាប​ថ្នាំ​សក់ ឬ​អ៊ុតសក់​បាន​ទេ? ចម្ងល់​នេះ​ប្រហែល​​ជា​ស្រីៗ​គ្នា​យើង​ភាគ​ច្រើន​ចង់​ដឹង ព្រោះ​បារម្ភ​ខ្លាច​ជាតិ​គីមី​ដែល​មាន​នៅ​ក្នុង​ថ្នាំ​លាប​សក់ ថ្នាំ​អ៊ុត​សក់​​ប៉ះពាល់​ដល់​ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ។

ថ្នាំ​លាប​សក់ និង​ថ្នាំ​អ៊ុត​សក់​គ្រប់​ប្រភេទ មិន​ថា ថ្នាំ​អ៊ុត​សក់​ត្រង់ ឬ​សក់​រួញ​នោះ​ទេ សុទ្ធ​មាន​ជាតិ​គីមី ជាតិ​គីមី​ទាំង​នេះ ទោះ​តិច ឬ​ច្រើន នឹង​ជ្រាប​ចូល​តាម​រយៈ​ស្បែក ពិសេស​ផ្លូវ​ដង្ហើម​របស់​ម៉ាក់ៗ ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​លូតលាស់​កូន​ផ្ទៃ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​ អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក។

អត្ថបទពាក់ព័ន្ធ៖ ចាស់ៗថា ម៉ាក់ៗគេងស្ពឹកពិបាកកើតកូន តែពេទ្យថាមិនមែនទេ មកពី…

លោកស្រី​​បាន​បន្ត​ថា ស្រីៗ​មួយ​ចំនួន​បាន​ទៅ​​លាប​ពណ៌​សក់ ឬ​អ៊ុតសក់​អំឡុង​ពពោះ ដោយ​មិន​បាន​ដឹង​ពី​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​កម្តៅ និង​សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​ថ្នាំ​លាប​សក់ ឬ​ថ្នាំ​អ៊ុតសក់ សាយ​ភាយ​ចូល​ទៅ​ក្នុង​ខ្លួន។ ថ្នាំ​លាប​សក់ ថ្នាំ​អ៊ុត​សក់​មាន​ជាតិ​អាម៉ុយញ៉ាក់ ឯ​ក្លិន​វិញ​ឆួល​ខ្លាំង​ស្ទើរ​តែ​ទ្រាំ​មិន​បាន កាលណា​ជ្រាប​ចូល​ក្នុង​ស្បែក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដង្ហើម មាត់ ច្រមុះ បំពង់ក ឯផលប៉ះពាល់ចំពោះកូនវិញ ធ្វើឲ្យ​​កូន​​កើត​​​មក​​មិន​គ្រប់​​លក្ខណៈ ឬ​ឈាន​ដល់​ពិការភាព​ផ្នែក​ខួរ​ក្បាល។

“ការ​មាន​ផ្ទៃពោះ​ជា​រឿង​ធម្មជាតិ តម្រូវ​ឲ្យ​ស្រីៗ​យើងថែទាំខ្លួន ​រស់នៅ​តាម​បែប​ធម្មជាតិ​ដូច​គ្នា ដូច្នេះ​ហើយ​ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ចំណី​អាហារ​ដែល​មាន​ជាតិ​គីមី ឬ​យក​ជាតិ​គីមី​អ្វី​ផ្សេង​ទៀត​មក​ដាក់​លើ​ខ្លួន​ទេ នោះ​ទើប​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ឯង និង​កូន​ក្នុង​ផ្ទៃ”។ លោកស្រី អ៊ួង លីដា រៀបរាប់។

អត្ថបទពាក់ព័ន្ធ៖ ងាក​ឈឺៗ​​ពេលពពោះ អាច​​ធ្វើឲ្យ​កូនក្នុង​ផ្ទៃខ្សោយ​អត់?

អ៊ុតសក់

ការ​រស់នៅ និង​តុប​តែង​ខ្លួន​តាម​បែប​ធម្មជាតិ​ជា​ជម្រើស​ល្អ​បំផុត​សម្រា​ប់ស្រីៗ​មាន​ផ្ទៃ ដោយ​ឡែក​រឿង​ចង់​ស្អាត​ទុក​មួយ​ឡែក​សិន ចាំ​សម្រាល​កូន​ហើយ​ចាំ​គិត​គូរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ដេត ធន្នី
កែ 05/07/2019
x