backup og meta

៥ យ៉ាងត្រូវដឹងពីអាការៈ និងការប្រែប្រួលអារម្មណ៍ស្រីៗពពោះ

៥ យ៉ាងត្រូវដឹងពីអាការៈ និងការប្រែប្រួលអារម្មណ៍ស្រីៗពពោះ

ពេល​ពពោះ​អ័រម៉ូន​ប្រែ​ប្រួល ធ្វើ​ឲ្យ​កើត​មាន​អាការៈ​ផ្សេង បូក​រួម​ទាំង​អារម្មណ៍​ផ្លាស់​ប្តូរ​មួយ​ចំនួន។ ខាង​ក្រោម​នេះ​ជា​អាការៈ និង​អារម្មណ៍​ប្រែប្រួល​ពេល​ពពោះ​ដែល​ម៉ាក់ៗ​ថ្មី​ថ្មោង ពិសេស​បុរស​ជា​ស្វាមី​ត្រូ​វដឹង។

១- អារម្មណ៍ប្រែប្រួល

អ័រម៉ូន​ប្រែប្រួល​ពេល​ពពោះ ធ្វើ​ឲ្យ​ម៉ាក់​ប្រែ​ប្រួល​អារម្មណ៍​ទៅ​តាម​នោះ​ដែរ ពេល​ខ្លះ​ឆេវ​ឆាវ ឆាប់​ខឹង​មួរម៉ៅ ពិសេស​អំឡុង​ត្រីមាស​ទី១។ ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​ទាំង​នោះ ស្រីៗ​គ្នា​យើង​ត្រូវ​ចេះ​បន្ធូរ​អារម្មណ៍ ឬ​ជ្រើស​រើស​យក​វិធី​សមាធិ។

អត្ថបទពាក់ព័ន្ធ៖ តិចនិក​ហាត់ប្រាណសម្រាប់ស្រីៗពពោះត្រីមាសដំបូង

២- ឧស្សាហ៍​អស់​កម្លាំង

ពេល​ពោះ​នៅ​ត្រីមាស​ដំបូង​ស្រីៗ​យើង​មាន​អារម្មណ៍​ហត់ និង​អស់​កម្លាំង​​​ដោយសារ​តែ​រាង​កាយ​ធ្វើ​ការ​ខ្លាំង​ជាង​មុន​ដើម្បី​ទៅ​ចិញ្ចឹម​កូន។ ដូច្នេះ​ហើយ​ស្រីៗ​មាន​ផ្ទៃពោះ​តម្រូវ​ឲ្យ​សម្រាក និង​គេង​ឲ្យ​បាន​គ្រប់​គ្រាប់ ញ៉ាំ​ឲ្យ​បាន​ច្រើន និង​ញឹក​ញាប់។

អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះគេងប៉ុន្មានម៉ោង ទើបល្អទាំងម៉ាក់ៗ​ ទាំងគភ៌?

៣- ឃ្លាន​គ្រប់​ពេល

ស្រីៗ​ពពោះ​ច្បាស់​ជា​ឃ្លាន​នេះ​ឃ្លាន​នោះ​គ្រប់​ពេល​មិន​ខាន (លើក​លែង​តែ​មាន​អាការៈ​ចាញ់​កូន) ដើម្បី​រក្សា​ថាមពល​ក្នុង​ខ្លួន និង​យក​ទៅ​ចិញ្ចឹម​កូន​ក្នុង​ពោះ។ ដូច្នេះ​ម៉ាក់់ៗ​ចាំបាច់​ត្រូវ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជីវជាតិ ចម្រុះ​គ្នា​មាន​បន្លែ ត្រី សាច់ ស៊ុត និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន។

ពពោះ

៤- រាងកាយ​ប្រែ​ប្រួល ស្បែក​ខ្មៅ​ស្រអាប់

អំឡុង​ពពោះ រាងកាយ​ស្រីៗ​ប្រែប្រួល​ ១០០​ នាក់ ទាំង​ ១០០ រូបរាង​ប្រែ​ជា​ធាត់​ដោយសារ​តែ​ការ​បំប៉ន​ចំណី​អាហារ និង​ទម្ងន់​កូន ឯ​ស្បែកវិញ​ក៏​ប្រែ​ជា​ខ្មៅ​ស្រអាប់​ដែរ ពិសេស​នៅ​ពេលជិត​សម្រាល​កូន។

៥- សុខភាព​ចុះ​ខ្សោយ

គ្រាប់​ឈាម​ក្រហម​ចុះ​ថយ ដោយសារ​តែ​មនុស្ស​២​នាក់ ចំណី​អាហារ អ្វី​ៗទាំង​អស់​ត្រូវ​ចែក​ឲ្យ​កូន ចំណែក​អង់ទីគ័រ​ក៏ត្រូវ​ចុះ​ខ្សោយ ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ។ ទាំង​ប្រព័ន្ធ​ឈាម​រត់ ទាំង​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ តម្រូវ​ឲ្យម៉ាក់ៗ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ ​លេប​ថ្នាំ​វីតាមីន និង​ជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម