Hello គ្រូពេទ្យ ធ្លាប់បានចេញផ្សាយរួចហើយ អត្ថបទពាក់ព័ន្ធនឹងផលប៉ះពាល់នៃការកើតស្អូច ឬអុតស្វាយពេលពពោះ។ ចុះបើកើតស្អូច ឬអុតស្វាយពេលពពោះបង្កគ្រោះថ្នាក់ដល់ម្តាយ និងកូនបែបនេះ តើម៉ាក់ៗអាចចាក់វ៉ាក់សាំងនេះអំឡុងពពោះបានទេ?
វ៉ាក់សាំងបង្ការជំងឺស្អូច វ៉ាក់សាំងអុតស្វាយ មិនអាចចាក់អំឡុងពេលកំពុងមានផ្ទៃពោះនោះទេ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។ ដើម្បីបង្ការជំងឺឆ្លងទាំង ២ មុខនេះ លោកវេជ្ជបណ្ឌិតណែនាំឲ្យស្រីៗដែលមានបំណងយកកូន ត្រូវចាក់វា៉ក់សាំងបង្ការជំងឺស្អូច វ៉ាក់សាំងអុតស្វាយ មុនពេលពពោះ នោះទើបមានសុវត្ថិភាពទាំងម្តាយទាំងកូន។