- ថ្នាំ Bacitracin
- ថ្នាំ J&J First-Aid Cream
- ថ្នាំ Neosporin
- ថ្នាំ Polysporin
– ករណីរមាស់ប្រើថ្នាំប្រភេទក្រែម៖
- ក្រែម Benadryl cream
- ក្រែម ឬឡូសិន Caladryl
- ក្រេម Hydrocortisone
- ក្រែម Oatmeal bath (Aveeno)។

អត្ថបទពាក់ព័ន្ធ៖
- លេបថ្នាំរំលូតហើយកូនមិនធ្លាក់ ពេលកូនកើតមកមានបញ្ហាច្រើនណាស់
- ផឹកថ្នាំខ្មែរផ្តេសផ្តាសពេលពពោះ ទាំងម៉ាក់ទាំងកូនជួបរឿងគ្រោះថ្នាក់ទាំងនេះ
២- មានវិធីព្យាបាលជំនួសការប្រើថ្នាំ និងមានសុវត្ថិភាពពេលពពោះដែរទេ?
មិនមែនរាល់ផលិតផលពីធម្មជាតិ ឬការព្យាបាលបន្ថែម សុទ្ធតែមានសុវត្ថិភាពអំឡុងពេលពពោះនោះទេ។ ផលិតផលខ្លះ អាចនឹងមិនមានគុណភាពខ្ពស់ អាចមានសារធាតុផ្សេងទៀត ដូចជាសំណជាដើម ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ។
ត្រូវប្រាប់ទៅគ្រូពេទ្យ បើយើងកំពុងប្រើថ្នាំបុរាណ ឬវិធីព្យាបាលណាមួយ។ បើសិនគ្នាយើងសម្រេចចិត្តថា ត្រូវព្យាបាលដោយវិធីណាមួយ ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជាមុន ពិសេសប្រាប់ពេទ្យ យើងកំពុងពពោះ មុននឹងពិភាក្សាពីវិធីព្យាបាលទាំងនោះ។
ពពួកថ្នាំលេប និងថ្នាំប្រេង ត្រូវចៀសវាងប្រើអំឡុងពេលពពោះ មានដូចជា៖
– ថ្នាំបំប៉នត្រូវចៀសវាងពេលពពោះ៖ ថ្នាំ Arbor vitae, Beth root, Black cohosh, Blue cohosh, Cascara, Chaste tree berry, Chinese angelica (dong quai), Cinchona, ថ្នាំ cotton root bark, ថ្នាំ feverfew, យិនស៊ិន, ថ្នាំ golden seal, ថ្នាំ juniper, ថ្នាំ kava kava, ថ្នាំ licorice, ថ្នាំ meadow saffron, Pennyroyal, Poke root, Rue, Sage, St. John’s wort, Senna, Slippery root, Tansy, White peony, Wormwood, Yarrow, Yellow dock និង ថ្នាំវីតាមីន A (ព្រោះនៅពេលកម្រិតវីតាមីន A កាន់តែច្រើន អាចបណ្ដាលឲ្យទារកខូចទ្រង់ទ្រាយពីកំណើត)។