home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចង់គេងលក់ស្រួល មិនប៉ះពាល់កូន ម៉ាក់ៗពពោះត្រូវធ្វើរឿងទាំងនេះមុន និងពេលគេង

ចង់គេងលក់ស្រួល មិនប៉ះពាល់កូន ម៉ាក់ៗពពោះត្រូវធ្វើរឿងទាំងនេះមុន និងពេលគេង

ដូច​យើង​ដឹង​ហើយ​ថា ស្រីៗ​មាន​ផ្ទៃពោះ​ពិបាក​ទាំង​ការ​ដេក ដើរ ឈរ អង្គុយ ពិសេស​ពេល​គេង។ កូន​កាន់​តែ​ធំ ពោះ​ក៏​កាន់​តែ​ធំ​ដែរ ធ្វើ​ឲ្យ​ម៉ាក់ៗ​ឧស្សាហ៍​ថប់ដង្ហើម ឈឺ​ចង្កេះ ឈឺខ្នង​រមួល​ក្រពើ ​និងពិបាក​ប្រែ​ខ្លួន​ពេល​ដេក ។

ដើម្បី​សម្រួល​ការ​គេង​ឲ្យ​បាន​លក់​ស្រួល Hello គ្រូពេទ្យ នឹង​បង្ហាញ​ពី​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ៖

១- ហាម​គេង​ផ្កាប់​មុខ ឬ​ផ្ងារ​ពោះ

ការ​​គេង​​ផ្កាប់​​មុខ​​ធ្វើ​ឲ្យ​ឈាម​​រត់​​មិន​​បាន​​ល្អទៅ​ដល់​ទង​សុក​ដែល​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ និង​​សង្កត់​​ទៅ​​លើ​​កូន​​ក្នុង​​ផ្ទៃ គ្រូពេទ្យ​ណែនាំ​ឲ្យម៉ាក់ៗ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ជា​ពិសេស​ចាប់​ពី​ត្រីមាសទី​២ ទៅ។

២- ត្រូវ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង

ហេតុ​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ដើម្បី​ជួយ​សម្រួល​ដល់​កម្លាំង​សង្កត់​ទៅ​លើ​សរសៃ​ឈាម​ធំ​នៅ​ក្នុង​ទ្រូង និង​ការ​ប៉ះ​ទង្គិច​ទៅ​កូន​ពេល​ចំកោង​ម្តងៗ។ ការ​គេង​ផ្អៀង​មក​ខាង​ឆ្វេង​អាច​កាត់​បន្ថយ​អាការៈ​ហើម​ជើង​អំឡុង​ពេល​ពពោះ​ដែរ ព្រោះ​តែ​របត់​ឈាម​រត់​ស្រួល មិន​ធ្វើ​ឲ្យ​រីក​សរសៃ​វែន​នៅ​ជើង។

អត្ថបទពាក់ព័ន្ធ៖ ហេតុអីគ្រូពេទ្យណែនាំឲ្យស្រីៗពពោះ គេងផ្អៀងទៅខាងឆ្វេង?

៣- ត្រូវ​មាន​ខ្នើយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ

យក​ល្អ​ម៉ាក់ៗ​គួរ​តែ​មាន​ខ្នើយ​សម្រាប់​ស្រីៗ​មាន​ផ្ទៃពោះ ឬ​ក៏​ខ្នើយ​ធម្មតា​ក៏​បាន សម្រាប់​កល់​ពោះ ឬ​ជើង ដើម្បី​ឲ្យ​គេង​ទៅ​មាន​ផាសុកភាព។

ពពោះ ៥០

៤- ដក​ដង្ហើម​វែងៗ មិន​ត្រូវ​គិត​រឿង​ស្មុគស្មាញ

ពេល​ចូល​ដេក​ភ្លាម ម៉ាក់ៗ​ចាំបាច់​ត្រូវ​តែ​ដក​ដង្ហើម​ឲ្យ​វែងៗ ដើម្បី​ខ្យល់​ក្នុង​ពោះ មាន​អុកស៊ីសែន​គ្រប់​គ្រាន់​សម្រាប់​ដក​ដង្ហើម ហើយ​មិន​ត្រូវ​គិត​រឿង​ស្មុគស្មាញ​នោះ​ទេ នាំ​ឲ្យ​គេង​មិន​លក់ ថែម​ទាំង​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ​ទៀត។

អត្ថបទពាក់ព័ន្ធ៖ មានរឿងអ្វីក៏ដោយ ពេលពពោះម៉ាក់ៗមិនត្រូវស្មុគស្មាញទេ ប៉ះពាល់កូនខ្លាំងណាស់

៥- ញ៉ាំ​អាហារ ២-៣ ម៉ោង​មុន​ចូល​គេង

មិន​ថា អាហារ ទឹក ឬ​ភេសជ្ជៈ​នោះ យើង​ត្រូវ​ញ៉ាំ​ឲ្យ​បាន​មុន ២ ឬ ៣ ម៉ោង សឹម​ចូល​គេង ដើម្បី​ក្រពះ​រំលាយ​អាហារ​បាន​ល្អ មិន​ឆ្អល់​ពោះ ពិបាក​ដង្ហើម​ពេល​គេង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ដេត ធន្នី
កែ 26/07/2019
x