home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗញ៉ាំទុរេនពេលពពោះ អាចមានបញ្ហាអត់?

ស្រីៗញ៉ាំទុរេនពេលពពោះ អាចមានបញ្ហាអត់?

មាន​អ្នក​ខ្លះ​និយាយ​ថា ញ៉ាំ​ទុរេន​ពេល​ពពោះ អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់។ តើពិតជាអ៊ីចឹងដែរទេ? “Hello គ្រូពេទ្យ” នឹងបក​ស្រាយ​ក្នុង​អត្ថបទ​នេះ ឲ្យ​បាន​ដឹង​​ទាំង​អស់​គ្នា។

១- ជំនឿ​មិន​ត្រឹម​ត្រូវ​ចំពោះ​ទុរេន

ការ​ពិត ស្រីៗពពោះអាច​ញ៉ាំ​ទុរេន​បាន ​ថែម​ទាំង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ម៉ាក់ៗ​ទៀត​ផង ព្រោះ​ទុរេន មាន​ជាតិ​សរីរាង្គ​ស៊ុលផួ (Organo-sulphur) ពីធម្ម​ជាតិ និង​សារធាតុ ទ្រីបតូហ្វាន (Tryptophan) ហើយ​សារធាតុ​ទាំង​នេះ មាន​ប្រសិទ្ធ​ភាពប្រឆាំង​អុកស៊ីតកម្ម​ទៀត​ផង។ ទុរេន ក៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ពពួក​មីក្រុប បាក់តេរី និង​​ផ្សិតដូច​គ្នា ដែលមូល​ហេតុ​​ទាំង​នេះហើយ យើង​អាច​ចាត់​ទុក​មាន​ប្រយោជន៍ខ្លាំង​ចំពោះ​ស្រីៗ​កំពុង​ពពោះ។

យ៉ាងណា ទុរេន មាន​ផ្ទុកជាតិស្ករ និង​កាបូអ៊ីដ្រាតយ៉ាង​លើស​លុប ដោយ​ទុរេន​ទំហំ​ល្មម​ត្រឹម​ពីរ​គ្រាប់ មាន​កម្រិត​កាឡូរី រហូត​ដល់ ៦០ ​កាឡូរី​។ ហេតុ​​នេះ​ ទុរេន​ជា​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់​ នាំ​ឲ្យ​ស្រីៗ​កំពុង​ពពោះ ត្រូវ​កម្រិតបរិមាណ​​ញ៉ាំ​ទុរេនឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​បើ​ញ៉ាំច្រើន​ពេក គ្មាន​​សុវត្ថិភាព​អំឡុង​ពេល​ពពោះ​ដូច​គ្នា។ សម្រាប់​ស្រីៗមាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេលពពោះ មិន​ត្រូវ​ញ៉ាំ​ទុរេន​ជាដាច់​ខាត ដោយ​សារ​ជាតិ​ស្ករច្រើន​លើស​លុប អាច​នាំ​ឲ្យ​មាន​បញ្ហា។

​បណ្តា​ប្រទេស​ខ្លះនៅអាស៊ី​ បាន​ហាម​មិន​ឲ្យ​ស្ត្រីពពោះ​ ញ៉ាំ​ទុរេន​ដាច់​ខាត ដោយលើក​ឡើង​​ថា ផ្អែក​តាម​វេជ្ជសាស្ត្រ​បុរាណ អំឡុង​ពេល​​ពពោះ​ គួរ​​ចៀសការ​​ញ៉ាំ​ទុរេន​ ព្រោះ​គេ​ជឿ​ថា​ ទុរេន​ធ្វើឲ្យ​រាង​កាយ​ឡើង​កម្ដៅ និង​ធ្វើឲ្យ​​ប៉ះ​ពាល់ទារក​ក្នុង​ផ្ទៃ។ ការ​ពិត​ មក​ទល់​នឹង​ពេល​នេះ មិន​មាន​ភស្ដុតាង​តាម​បែប​វិទ្យា​សាស្ត្រ អាច​​បញ្ជាក់​ពី​ករណី​នេះនៅ​ឡើយទេ។ បើ​ស្រីៗ​គ្នា​យើង ​មិន​អាច​ទប់​អារម្មណ៍ចង់​ញ៉ាំ​ទុរេន​បាន ឬ​ចង់​​ញ៉ាំ​វា​ច្រើន​លើស​កម្រិត ដើម្បី​សុវត្ថិភាព ត្រូវ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន។

អត្ថបទ​ពាក់ព័ន្ធ៖

២- គុណ​ប្រយោជន៍របស់​ទុរេនសម្រាប់ស្ត្រី​ពពោះ

– ទុរេន​​មាន​កម្រិត​កាឡូរី​ ជាតិ​រ៉ែ ​និង​វីតាមីន​ខ្ពស់ មាន​សាច់​ទន់ ​ងាយ​រំលាយ ហើយ​ពោរពេញ​ដោយ​ជាតិ​ស្ករ​ធម្មជាតិ ដូច​ជា ស្ករ Fructose និង Sucrose ដែល​ផ្ដល់​ឲ្យ​ម៉ាក់ៗ​កំពុង​ពពោះ មាន​​ថាមពល​បន្ថែម និង​ជួយ​ឲ្យ​មាន​កម្លាំង។
– ទុរេន មិន​មាន​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល ឬខ្លាញ់​ឆ្អែត​ឡើយ។
– ទុរេន ​ជា​ប្រភព​អាហារ​សរសៃ ​ជា​សារធាតុ​បន្ទន់​លាមក​ធម្មជាតិ និង​ការពារ​​បញ្ហា​ទល់​លាមក ដែលងាយ​កើត​មានលើ​គ្នា​យើង​កំពុង​​ពេល​ពពោះ។
– ជាតិ​​សរសៃ​ក្នុង​ទុរេន ​ជួយ​ធ្វើ​ឲ្យ​​ភ្នាស​សើម​មាន​សុវត្ថិភាព ព្រោះអាច​​កាត់​បន្ថយហានិភ័យ​ ​ពេល​ប៉ះពាល់​នឹង​ជាតិ​ពុល។ ទុរេន ​ក៏​នឹង​ជួយ​ការពារ ​និង​កម្ចាត់​ចោល​សារធាតុ​គីមី​មួយចំនួនដែលអាច​បង្ក​ជា​មហារីក​ ចេញ​ពី​ពោះយើង​បាន​ទៀត​ផង។
– ទុរេន សម្បូរ​​​វីតាមីន​ B ដូច​ជា Niacin (B3) Thiamin (B1) និង Riboflavin (B2) ​ជួយ​បង្កើន​សុខភាព​រាងកាយ​ទាំង​មូល និង​មាន​សារៈសំខាន់​ចំពោះ​មុខងារ​ផ្សេងៗ​ទៀត​ក្នុង​រាង​កាយ។
– ទុរេន​ ជា​ប្រភព​ល្អ​បំផុត​នៃ​សារធាតុទង់ដែង (Copper) ម៉ង់កាណែស (Manganese) ជាតិដែក និងម៉ាញ៉េស្យូម (Magnesium) ខណៈជាតិ​ទង់​ដែង​ និងជាតិ​ដែក ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម ​មាន​សារៈសំខាន់​ដល់​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍគភ៌ក្នុង​ផ្ទៃ ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Is it safe to eat durian in pregnancy? http://www.babycenter.com.my/x1022992/is-it-safe-to-eat-durian-in-pregnancy#ixzz4SP19sHkD. Accessed December 19, 2016.

Is It Safe To Eat Durian During Pregnancy ?http://www.momjunction.com/articles/benefits-of-eating-durian-during-pregnancy_00363658/#gref. Accessed December 19, 2016.

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គឹម កាណែល នៅ 15/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x