home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទារកមានបញ្ហាបេះដូងពីកំណើត អាចមើលដឹងតាមរយៈអេកូអត់?

ទារកមានបញ្ហាបេះដូងពីកំណើត អាចមើលដឹងតាមរយៈអេកូអត់?

នេះ​ជា​ចម្ងល់​មួយ​ដែល​ម៉ាក់ប៉ា​ទាំង​អស់​ចង់​ដឹង ព្រោះ​បញ្ហា​បេះដូង​ពី​កំណើត​របស់​ទារក​ពិបាក​ព្យាបាល​ណាស់។ ទោះ​ជា​បច្ចេកវិទ្យា​ពេទ្យ​ទំនើប ក៏​ការ​អេកូ​នៅ​ប្រទេស​មួយ​ចំនួន មិន​អាច​មើល​ដឹង​ថា​ទារក​ក្នុង​ផ្ទៃ​នោះ​មាន​បញ្ហា​បេះដូង ឬ​ក៏​អត់​ទេ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។

សាស្ត្រាចារ្យ​រូប​នេះ​បាន​បន្ត​ទៀត​ថា នៅ​តាម​ប្រទេស​ជឿនលឿន​សម្រាប់​ជំងឺ​បេះដូង​ពី​កំណើត​មួយ​ចំនួន​ធំ​អាច​មើល​ស្រាវជ្រាវ​ឃើញ​ពេល​ស្រ្តី​មាន​ផ្ទៃពោះ​ពី​គ្រូពេទ្យ​ឯកទេស​អេកូ​អង់តេណាតាល់ ដែល​ជា​ការ​ស្រាវជ្រាវ​រក​ជំងឺ​បេះដូង​មុន​ពេល​ទារក​កើត៖ “ពេល​មាន​ផ្ទៃពោះ​គេ​មើល​អេកូ​ទៅ​លើ​ម្ដាយ គេ​អាច​មើល​ដឹង​ថា​កូន​មាន​ជំងឺ​បេះដូង​ឬ​ក៏​អត់ បើ​មាន​ធ្ងន់ ឬ​ស្រាល”

បញ្ហាបេះដូងទារកHello_គ្រូពេទ្យ

លោក​វេជ្ជបណ្ឌិត សុខ ជួរ បន្ថែម​ទៀត​ថា ប្រសិនបើ​ទារក​នោះ​ត្រូវ​បាន​រក​ឃើញ​ថា ទារកមានជំងឺបេះដូងមិន​សូវ​​ធ្ងន់ធ្ងរ​ទេ គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​បន្ត​ទុក​កូន​រហូត​កើត ទើបបាន​បន្ត​ព្យាបាល។ ផ្ទុយ​ទៅវិញ​ប្រសិនបើ​ពិនិត្យ​អេកូ​ទៅ​រក​ឃើញ​ថា ទារក​ដែល​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​បាន គ្រូពេទ្យ​នឹង​សំណូមពរ​ឲ្យ​គ្រួសារ​បញ្ឈប់​គភ៌​តែ​ម្ដង។

ជា​ទូទៅ​ប្រទេស​ជឿនលឿន គេ​អាច​ធ្វើ​រោគវិនិច្ឆ័យ​មុន​ទារក​កើត ប៉ុន្តែ​សម្រាប់​ប្រទេស​ដទៃ​ទៀត ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ពេល​ទារក​កើត​មក​ហើយ។ សម្រាប់​ការ​ធ្វើ​រោគវិនិច្ឆ័យ​រក​ជំងឺ​បេះដូង​ទារក​នេះ​ឯង នៅ​មន្ទីរពេទ្យ​កាល់ម៉ែត មាន​សេវាពិនិត្យរក (Screening) ដែល​អាច​មើល​ដឹង​ថា​ទារក​ក្រោយ​កើត​មាន​ជំងឺក្រពេញ​ទីរ៉ូអ៊ីត​ទេ មាន​បញ្ហា​អ័រម៉ូន ជំងឺ​ថ្លើម ជាពិសេស​ជំងឺ​បេះដូង​តែម្ដង។

អត្ថបទពាក់ព័ន្ធសញ្ញាគួរឲ្យបារម្ភ នៃអាការៈគាំងបេះដូង និងវិធីសង្គ្រោះបឋម

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ទ្រី រ៉ាវី នៅ 01/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x