backup og meta

ពេលពពោះគួរចៀសអាហារទាំងនេះ ទើបម្តាយ និងកូនមានសុខភាពល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    ពេលពពោះគួរចៀសអាហារទាំងនេះ ទើបម្តាយ និងកូនមានសុខភាពល្អ

    របប​អាហារ​ពេល​មាន​ផ្ទៃពោះ​ជា​រឿង​សំខាន់ កាលណា​ម៉ាក់ៗ​ញ៉ាំ​អាហារ​មិន​គ្រប់​គ្រាន់ ឬ​មិន​ត្រឹម​ត្រូវ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ខ្លួន​ឯង​ផង ឯ​កូន​ក្នុង​ផ្ទៃ​វិញ​ក៏​​លូតលាស់​មិន​បាន​ល្អ អាច​កើត​មក​ខ្សោយ​បញ្ញា​ស្មារតី។

    ខាង​ក្រោម​នេះ​ជា​អាហារ​គួរ​ចៀស​វាង​ពេល​មាន​ផ្ទៃពោះ ដែល​ម៉ាក់ៗ​ចាំបាច់​ត្រូវ​ដឹង៖

    ១- អាហារប្រៃ

    ការ​ញ៉ាំ​អាហារ​ប្រៃ​ពេល​ពពោះ​មិន​ល្អ​នោះ​ទេ ពិសេស​បើ​ម៉ាក់ៗ​មាន​បញ្ហា​តម្រងនោម ហើម ហើយ​ញ៉ាំ​ប្រៃ និង​មាន​ជាតិប្រូតេអ៊ីន​ក្នុង​ទឹក​នោម អាច​វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡាភ្លើង-ក្រឡាភ្លើង ​ប្រកាច់​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន។

    អត្ថបទពាក់ព័ន្ធ៖ ស្រីៗមានផ្ទៃពោះចូលចិត្តញ៉ាំប្រៃ ប្រយ័ត្នជួបបញ្ហាធំ

    ២- អាហារខ្លាញ់

    អាហារ​ខ្លាញ់​មិន​ល្អនោះទេ ញ៉ាំ​កាន់​តែ​តិច​កាន់​តែ​ល្អ គ្រូពេទ្យ​ណែនាំ​ឲ្យ​ត្រឹម ៣០០ មិល្លីក្រាម/ថ្ងៃ ប៉ុណ្ណោះ។ កាលណាម៉ាក់ៗ​ញុំា​អាហារ​សម្បូរ​ខ្លាញ់​មិន​ល្អ​ដែល​បាន​មក​ពី​ពពួក​សត្វ ងាយប្រឈម​នឹង​ជំងឺ​កក​ខ្លាញ់​ក្នុង​សរសៃ​ឈាម និងងាយ​ប្រឈម​ជំងឺ​លើស​សម្ពាធ​ឈាម ស្ទះសរសៃ​ឈាម។​ យក​ល្អគួរ​ញ៉ាំ​ខ្លាញ់​​ដែល​បាន​មក​ពី​ពពួក​ខ្លាញ់​ត្រី​ឲ្យ​បាន​ច្រើន​។

    ៣- អាហារផ្អែម

    អាហារ​មាន​​ជាតិ​ស្ករ ឬ​ផ្អែម​ខ្លាំង​ពេក ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ច្រើន​ដែរ ព្រោះ​ធ្វើ​ឲ្យ​លើស​ជាតិ​ស្ករ។

    ពពោះ

    ៤-គ្រឿង​សមុទ្រ

    គ្រឿង​សមុទ្រ មិន​ថា ក្តាម បង្គា ឬ​ត្រី​នោះ​ទេ មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​បារត​ខ្ពស់ អាច​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ខូច​ខួរ​ក្បាល និង​ប្រព័ន្ធ​ប្រសាទ ហេតុ​នេះ​ម៉ាក់ៗ​គួរ​ញ៉ាំ​ក្នុង​បរិមាណ​តិច​តួច​ប៉ុណ្ណោះ។

    ៥- សាច់ ឬ​បន្លែ​ឆៅ

    បន្លែ និង​សាច់​ឆៅ​មាន​ផ្ទុក​នូវ​ពពួក​បាត់​តេរី ឬ​សត្វ​ល្អិត​មួយ​ចំនួន ម៉ាក់​ញ៉ាំ​​ទៅ​អាច​រាករូស និង​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ បើ​ចង់​ញ៉ាំ​ត្រូវ​​ចម្អិន​​ឲ្យ​ឆ្អិន​ល្អ។

    ៦- កាហ្វេអ៊ីន

    ពេល​ពពោះ ស្រីៗ​​មិន​ត្រូវញ៉ាំ​​លើស​ពី ៣០០ មិល្លីក្រាម/ថ្ងៃ ឡើយ កាល​ណា​ផឹក​កាហ្វេ​ច្រើន​ជាង​នេះ អាច​នាំ​ឲ្យ​រលូត​កូន និង​កូន​កើត​មិន​គ្រប់​គីឡូ។

    អត្ថបទពាក់ព័ន្ធ៖ ស្រីៗញៀនកាហ្វេអំឡុងពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃអត់?

    ៧- ជក់បារី

    ជាតិ​នីកូទីន និង​សារធាតុ​គីមី​​ពុល​រាប់​ពាន់​ប្រភេទ​​ផ្សេង​ទៀត​​ដែល​​មាន​​ក្នុង​បារី និង​ផ្សែង​បារី អាច​ធ្វើ​កូន​ក្នុង​ពោះ​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន​ជា​ច្រើន​ទាំង​នៅ​ពេល​ពោះ និង​ក្រោយ​ពេល​សម្រាល ដោយ​ការ​បឺត​ស្រូប​ផ្សែង​បារី​តាម​រយៈ​ទងសុក។

    អត្ថបទពាក់ព័ន្ធ៖ ស្រីៗ​ពពោះ បើ​នៅជិត​អ្នក​ជក់​បារី គ្រោះ​ថ្នាក់ធំ​ខ្លាំង​ដល់​គភ៌

    ៨- ជាតិ​អាល់កុល

    ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល ដូចជា​ស្រា ឬ​ស្រាបៀរ ពេល​ពពោះ​អាច​ធ្វើ​ឲ្យ​កូន​លូតលាស់​មិន​ប្រក្រតី ឬ​សម្រាល​​កូន​មុន​ខែ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម