home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ពេលពពោះ ស្បែកម៉ាក់ៗប្រែប្រួលម៉េចខ្លះ?

ពេលពពោះ ស្បែកម៉ាក់ៗប្រែប្រួលម៉េចខ្លះ?

បម្រែបម្រួល​អ័រម៉ូន​ អំឡុង​ពេល​​ពពោះ ធ្វើ​ឲ្យ​ស្រីៗ​​យើងប្រែប្រួលរាងកាយ​យ៉ាង​ច្រើន។ បម្រែ​បម្រួល​ទាំង​នេះ មិន​ត្រឹម​តែ​មានលើ​​អារម្មណ៍​ និង​រូប​រាងប៉ុណ្ណោះ​ទេ ថែមទាំង​សម្រស់ ​និង​ស្បែក​ក៏​ប្រែប្រួលដូច​គ្នា។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​សុខភាព​ស្បែក​ពេល​ពពោះ ថាតើមានការវិវត្ត​ម៉េច​ខ្លះ។

១- ស្បែក​ស្ងួត​ និង​បែក​ស្រកា

ដោយ​សារ​ស្បែក​យើង​ត្រូវ​ប្រឹង​រីក យារ​តាម​ដំណាក់​កាល​ពពោះ ​នឹងធ្វើ​ឲ្យ​ស្បែក ​បាត់​បង់​ភាព​យឺត​ និងជាតិ​ខ្លាញ់​ដែលមាន​នាទី​​រក្សា​សំណើមស្បែក ​ជា​ហេតុនាំ​ឲ្យ​​ស្បែក​ស្ងួត បែក​ស្រកា និង​ឡើង​ក្រហម។ ស្រីៗ​ពពោះ​​ភាគ​ច្រើន ​ជួប​បញ្ហា​នេះ​នៅលើ​តំបន់​ពោះ​តែ​ប៉ុណ្ណោះ តែ​ក៏​មាន​អ្នក​​​ខ្លះ ​មាន​អារម្មណ៍​ថា​រមាស់​ដៃ ទ្រូង​ និង​ភ្លៅ​ផង​ដែរ។

២- សង្វារ

៩០​% ក្នុង​ចំណោម​ស្រីៗ​ព​ពោះ​ តែង​​ជួប​បញ្ហា​នេះ ហើយ​ក៏​ជា​បញ្ហា​គួរ​ឲ្យ​​ភ័យ​ខ្លាច​បំផុត ចំពោះ​ស្រីៗ​យើង។ សង្វារ ជា​ការ​ដាច់ រហែក​ជាលិកា​ទ្រទ្រង់​ក្រោម​ស្បែក​ ភាគ​ច្រើន​កើត​ឡើង​នៅអំឡុង​សប្តាហ៍​ទី ១៣​-២១ នៃ​ការ​ពពោះ ដោយ​​មាន​ពណ៌​ផ្កាឈូក ក្រហម ឬ​ស្វាយ។ តែ​ក្រោយ​ពេល​សម្រាល​ ២-៣ ​សប្តាហ៍ អាច​នឹង​រលុប​បាត់​ទៅ​វិញ​បន្តិច​ម្តងៗ ដោយ​​អ្នក​ខ្លះ​អាច​នឹង​បាត់​ទាំង​ស្រុង​តែ​ម្តង។

៣- ឡើង​សរសៃ​ក្រហម​

បញ្ហា​ស្បែក​ឡើង​សរសៃ​ក្រហម ​គឺ​ដោយ​សារ​មាន​ការ​ឡើង​ប៉ោង​ខុស​ប្រក្រតីរបស់​​សរសៃ​ឈាម។ បញ្ហា​នេះ កើត​ឡើង​ដោយ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​កំណើនលំហូរ​ចរន្ត​ឈាម ហើយ​ស្រីៗកំពុង​ពពោះ​ ងាយ​​​ឡើង​សរសៃ​ក្រហម​នេះ​នៅ​លើ​មុខ ទ្រូង ក ពោះ និង​ដៃ។ វា​អាច​មាន​រូបរាង​ជា​ចំណុច​ក្រហម​​ ​មាន​សរសៃៗ​ជុំ​វិញ មាន​រូបរាង​ដូច​ជើង​ពីង​ពាង​។ តែបញ្ហា​នេះ​​មិន​ធ្វើឲ្យ​រមាស់ ឬ​ឈឺ​ចាប់នោះទេ ដែល​ជា​ធម្មតា​ ​នឹង​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​រួច។ តែ​បើ​មិន​បាត់​ទៅ​វិញ​ទេ អាច​ទៅ​ព្យាបាល​ ដោយ​ការ​បាញ់កាំរ​ស្មី ​ដើម្បី​បំបាត់​បាន។

ពពោះ Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

៤- រីក​សរសៃវ៉ែន

ខុស​ពី​ការ​ឡើង​សរសៃ​ក្រហម ករណី​​រីក​សរសៃ​វ៉ែន ​ឡើង​ពកៗ ពណ៌​ខៀវ​ ហើយ​ធំជាង​សរសៃ​វ៉ែន​ធម្មតា តែង​កើត​មាន​ដូច​គ្នា។ ទោះ​បី​សរសៃ​វ៉ែន​ទាំង​អស់​អាច​រីក​បាន​មែន តែ​ចំពោះស្រីៗ​ពពោះ ភាគ​ច្រើន​ឡើង​វា​នៅ​ជើង ​និង​ភ្លៅ​​ប៉ុណ្ណោះ។ ជា​ធម្មតា​ ការ​រីក​សរសៃ​វ៉ែន ​មិន​បង្ក​ជា​​បញ្ហា​អ្វីធំ​ដុំ​នោះ​ទេ តែ​ពេល​ខ្លះ ​ក៏​អាច​ធ្វើ​ឲ្យ​ឈឺ​តិច​តួចដែរ។

៥- កើតមុន

អំឡុង​សប្តាហ៍​ទី ៦ ​នៃ​ការ​ពពោះ អ័រម៉ូន​ប្រូហ្គេស្តេរ៉ូន នឹង​កើន​ឡើង​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ក្រពេញ​ញើស​បញ្ចេញ​សារធាតុ​សេបូម​យ៉ាង​ច្រើន នាំ​ឲ្យ​​ស្ទះ​រន្ធ​ញើស និង​បង្ក​រោគ​ដោយ​បាក់​តេរី​លើ​មុខ ខ្នង និង​ទ្រូង។ ករណី​ខ្លះ​ បែរ​ជា​បាន​ធូរ​ស្រាល​ពី​ជំងឺ​មុន​ទៅ​វិញ ដោយ​សារ​កំណើនអ័រមូន​នេះ​ ទៅ​ធ្វើឲ្យ​មាន​លំនឹង​អ័រម៉ូន ដែល​ខ្វះ​មុន​ពេល​ពពោះ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ Chamnan Amrith នៅ 28/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x