យើងត្រូវចាំថា ទោះបីជាថ្នាំនេះជាគ្រាប់ទំពារមានរសជាតិឆ្ញាញ់ វានៅតែជាថ្នាំដដែល។ បើសិនជាយើងចាប់អារម្មណ៍ ឬសង្កេតឃើញថាខ្លួនឯងញ៉ាំថ្នាំនេះច្រើនទៅៗ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកថ្នាំបន្សាបអាស៊ីដណាដែលមានប្រសិទ្ធភាពខ្លាំងជាងនិងយូរជាងនេះ។ យើងអាចសួរពី “ថ្នាំបន្ថយអាស៊ីដក្រពះ” ដែលខុសពីថ្នាំបន្សាបអាស៊ីដក្រពះ ព្រោះថ្នាំបន្ថយអាស៊ីដក្រពះ មាននាទីទៅបន្ថយការផលិតអាស៊ីដក្រពះផ្ទាល់តែម្តង។

៣- ថ្នាំបន្ថយអាស៊ីដក្រពះជាអ្វី?
ថ្នាំបន្ថយអាស៊ីដក្រពះ គឺថ្នាំដែលប្រើដើម្បីកាត់បន្ថយអាស៊ីដក្រពះដែលមានស្រាប់ក្នុងក្រពះ ដូចនេះវាមានប្រសិទ្ធភាពខ្ពស់បំផុតនៅពេលប្រើមុនញ៉ាំអាហារ យ៉ាងហោច៣០នាទីមុនអាហារ។ ថ្នាំបន្ថយអាស៊ីដក្រពះខ្លះ មានលាយចូលគ្នាស្រាប់ទាំងបន្ថយ (ដូចជា famotidine)និងបន្សាប (ដូចជា កាល់ស្យ៉ូមកាបូណាត ឬម៉ាញ៉េស្យ៉ូមអ៊ីដ្រុកស៊ីត)។ ថ្នាំនេះអាចបន្ថយអាការៈមិនស្រួលក្នុងពោះបានភ្លាមៗតែម្តង និងបន្ថយការផលិតអាស៊ីដក្រពះបានរហូតដល់ ១២ម៉ោងទៀតផង។
ស្រីៗយើងអាចរកទិញថ្នាំបន្ថយអាស៊ីដក្រពះនេះបានយ៉ាងងាយស្រួល តែក៏មានថ្នាំខ្លះត្រូវការវេជ្ជបញ្ជាផងដែរ។ ថ្នាំទាំងអស់នេះគឺសុទ្ធតែត្រូវបានគេជឿថាមានសុវត្ថិភាពសម្រាប់ស្រ្តីពពោះ ទោះបីក្នុងត្រីមាសទីមួយក៏ដោយ។ តែយ៉ាងណាក៏ដោយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីអំពីកត្តាប្រឈមនានា និងគុណសម្បត្តិរបស់ថ្នាំទាំងនេះ។