៣- មូលហេតុនាំឲ្យទឹកភ្លោះច្រើន
ទឹកភ្លោះច្រើន អាចបណ្តាលមកពីមូលហេតុមួយចំនួន ដូចជា៖
– មានពិការភាពពីកំណើត នាំឲ្យទារកមានបញ្ហាលើបំពង់រំលាយអាហារ ឬប្រព័ន្ធសរសៃប្រសាទកណ្តាល។
– ជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ។
– បញ្ហាបញ្ចូលឈាមគ្នារវាងកូនភ្លោះ ក្នុងនោះចំពោះកូនភ្លោះ ទារកម្នាក់នឹងទទួលបានឈាមច្រើន ខណៈពេលទារកមួយទៀត ទទួលឈាមមិនបានគ្រប់គ្រាន់ ឬតិចពេក។
– ភាពស្លេកសាំ្លងលើទារក (ទារកមានបញ្ហាខ្វះកោសិកាឈាមក្រហម)។
– មានភាពមិនស៊ីគ្នារវាងឈាមម៉ាក់ៗ និងទារក។
អត្ថបទពាក់ព័ន្ធ៖
- ហានិភ័យឆ្លងកាមរោគពេលពពោះ និងវិធីបង្ការ ស្រីៗគួរស្វែងយល់
- វិធីគ្រប់គ្រងទម្ងន់ពេលមានផ្ទៃពោះ កុំឲ្យធាត់ខ្លាំងពេក
៤- ផលវិបាកពេលមានទឹកភ្លោះច្រើន
ហានិភ័យសុខភាពបណ្តាលមកពីទឹកភ្លោះច្រើនមានដូចជា៖
– កូនកើតមិនគ្រប់ខែ
– មានធ្លាយ ឬបែកទឹកភ្លោះមុនពេលសម្រាល
– ទារកលូតលាស់ខ្លាំងពេក
– មានរបើកសុកមុនពេលសម្រាល
– ទងផ្ចិតពន្លាត់
– ទាមទារសម្រាលដោយវះកាត់
– កូនស្លាប់ក្នុងផ្ទៃ
– មានហូរឈាមខ្លាំងក្រោយសម្រាល បណ្តាលមកពីសាច់ដុំស្បូនមិនកន្រាក់។
៥- ការព្យាបាលបញ្ហាទឹកភ្លោះច្រើន
ជាធម្មតា ករណីទឹកភ្លោះច្រើន ក្នុងស្ថានភាពស្រាល មិនត្រូវការព្យាបាលទេ ព្រោះអាចនឹងបាត់ទៅវិញដោយខ្លួនឯង។ មួយវិញទៀត ទឹកភ្លោះច្រើន អាចបាត់ទៅវិញ នៅពេលស្ថានភាពសុខភាពយើងមួយចំនួន ត្រូវបានដោះស្រាយ។ យ៉ាងណា ការព្យាបាលនៅក្នុងមន្ទីរពេទ្យ នៅតែអាចធ្វើឡើង ដូចជា៖
– បង្ហូរទឹកភ្លោះចេញមកក្រៅ៖ គ្រូពេទ្យនឹងបូមយកទឹកភ្លោះពីក្នុងស្បូនយើង ដើម្បីយកមកពិនិត្យ។ នៅមានវិធីជាច្រើន ត្រូវទាមទារឲ្យធ្វើដើម្បីព្យាបាលស្ថានភាពទាំងនេះឲ្យបានជាទាំងស្រុង។ ផលរំខានអាចកើតមាន ដូចជាកើតកូនមិនគ្រប់ខែ រហែកសុក និងឆាប់បែកទឹកភ្លោះ។