backup og meta

ស្រីៗគួរដឹងនេះជារោគសញ្ញាកូនក្រៅស្បូន ត្រូវជួបពេទ្យទទួលការព្យាបាល

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

ស្រីៗគួរដឹងនេះជារោគសញ្ញាកូនក្រៅស្បូន ត្រូវជួបពេទ្យទទួលការព្យាបាល

១- និយមន័យ៖

ជា​ធម្មតា​នៅ​ពេលមានការ​បង្កកំណើត មេជីវិត​ញី​ជួប​ជាមួយ​នឹង​មេ​ជីវិត​ឈ្មោល​រួច​ក៏​បាន​ទៅ​តោង​ភ្ជាប់​នឹង​ជញ្ជាំង និង​លូត​លាស់​នៅ​ក្នុង​ស្បូន​រហូត​ដល់​ពេល​​សំរាល។ រីឯករណីមិនធម្មតា​គឺ​កើត​ឡើង​នៅ​ពេល​ដែល​ការ​បង្កកំណើត​នេះ​តោង​ភ្ជាប់​នៅ​កន្លែង​ផ្សេង​ដែល​មិន​មែន​នៅ​ក្នុង​ជញ្ជាំង​ស្បូន ដូច​ជា​នៅ​ក្នុង​ក្រហោង​ពោះ​ជាដើម ដែលនេះហៅថាការ​មាន​កូន​ក្រៅ​ស្បូន​ ហើយករណីបែបនេះ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ណាស់ ​ទាម​ទារ​ឲ្យ​ឆាប់​ធ្វើ​ការ​ព្យាបាល​ភ្លាម។

២- រោគសញ្ញា

ការ​មាន​កូន​ក្រៅ​ស្បូន​ដំបូង​គឺ​មិន​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​អ្វី​ឡើយ ដូច្នេះ​ហើយ​បាន​នៅ​ពេល​ដែល​ស្រីៗមាន​ផ្ទៃ​ពោះ​ក្នុង​ត្រីមាស​ទី ១ ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​ប្រចាំ។ ប្រសិន​បើ​យើង​មាន​រោគ​សញ្ញា​ខាង​ក្រោម​នេះ ​ត្រូវ​ទៅរក​គ្រួ​ពេទ្យ​​ជា​បន្ទាន់​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល​បាន​ទាន់​ពេល​វេលា៖

  • មាន​ហូរ​ឈាម​តិច​តួច​តាម​ទ្វារ​មាស
  • ឈឺ​នៅ​ពេល​ដែល​ចង្អោរ និង​ក្អួត
  • ឈឺ​ចាក់​នៅ​ពោះ
  • ឈឺ​ខ្លួន​មួយ​ចំហៀង
  • ងងឹត​មុន សន្លប់ និង ល្ហិតល្ហៃ
  • ឈឺ​ចាប់​ខ្លាំង​នៅ​ផ្នែក​ខាង​ក្រោម​ពោះ ស្មា ក ឬ​រន្ធ​គូថ។

អត្ថបទពាក់ព័ន្ធ៖ 

៣- ហានិភ័យ

ស្រីៗដែលអាចមានហានិភ័យខ្ពស់​​មាន​កូន​ក្រៅ​ស្បូន​ គឺ​មានដូចជា៖

  • មាន​ប្រវត្តិ​ជំងឺ​រលាក​អាង​ត្រគៀក។
  • មាន​អាយុ​លើស​ពី ៣០ ឆ្នាំ។
  • ធ្លាប់​មាន​ការ​វះ​កាត់​នៅ​ពោះ ដៃ​ស្បូន ឬ​វះ​កាត់​ឆ្អឹង​អាង​ត្រគៀក។
  • ជក់​បារី​ច្រើន
  • ធ្លាប់​មាន​បញ្ហា​កូន​ក្រៅ​ស្បូន​ពី​មុន​មក។

៤- ការព្យាបាល

ប្រសិន​បើ​គ្រូពេទ្យ​បានធ្វើ​រោគ​វិនិច្ឆ័យ ឬ​សង្ស័យ​ថា​យើងមាន​ការ​បែក​ផ្នែក​ខាង​ក្នុង​នៃ​ដៃ​ស្បូន នោះយើង​ត្រូវ​ធ្វើ​ការ​វះ​កាត់​ជា​បន្ទាន់​ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម។ ក្នុង​ករណី​ខ្លះ គឺត្រូវ​ប្រើ​ថ្នាំ​គឺ​ដើម្បី​បញ្ឈប់​​ការ​មាន​ផ្ទៃពោះ។ បើជួបបញ្ហានេះយើង​ត្រូវ​ធ្វើ​ការ​ពិនិត្យ​ដើម្បី​រក​ពី​វិធី​ព្យាបាល​ដែល​សម​ស្រប​សម្រាប់ខ្លួន។

៥- ឱកាសនៃការមានផ្ទៃពោះម្តងទៀត

ប្រសិន​បើ​យើង​ធ្លាប់​មាន​ផ្ទៃ​ពោះ​កូន​ក្រៅ​ស្បូន យើងក៏​នៅ​តែ​អាច​មាន​ឱកាស​មាន​ផ្ទៃ​ពោះ​បាន​ទៀត ដោយ​អាស្រ័យ​លើ​​ការ​ព្យាបាល​ដែល​យើង​បាន​ទទួលកន្លងមក និង​ស្ថាន​ភាព​សុខ​ភាព​របស់​យើង។ ដូច្នេះ​យើង​​ត្រូវ​ទៅ​​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​​ដើម្បី​រក​ពី​វិធី​ព្យាបាល​ដែល​ល្អ​បំផុត​សម្រាប់​យើង។

– ការ​មាន​កូន​ក្រៅ​ស្បូន

ផល​វិបាក​នៃ​ការ​បង្កកំណើត​គឺ​នៅ​ពែល​ដែល​ជាលិកា​កូន​យើង​បាន​តោង​ភ្ជាប់​នៅ​កន្លែង​ផ្សេង​ដែល​មិន​មែន​ស្ថិត​នៅ​ក្នុង​ប្រហោង​ស្បូន ដូច​ជា​នៅ​ក្នុង​ក្រហោង​ពោះ​ជាដើម។ ការ​មាន​កូន​ក្រៅ​ស្បូន​គឺ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ហើយ​ក៏​មាន​វិធី​ព្យាបាល​ជាច្រើន​ដែល​អាច​ជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ម្តង​ទៀត​ដោយ​មាន​សុខ​ភាព​ល្អ​ ទោះ​បី​ជា​ធ្លាប់​មាន​កូន​ក្រៅ​ស្បូន​ក៏​ដោយ។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម