សម្រាប់ដំណើរការ ចិញ្ចឹមគភ៌ក្រៅស្បូន ខាងលើនេះ ជាពាក្យបច្ចេកទេសហៅថា Ectogenesis ដែលបានកើតឡើងតាំងពីឆ្នាំ ១៩២៤ មកម្ល៉េះ ដោយអ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេសខាងលើនេះ។ តាមរយៈបច្ចេកទេសនេះ អ្នកវិទ្យាសាស្រ្តអាច ចិញ្ចឹមនឹងរក្សាគភ៌មនុស្សបាន តាមរយៈម៉ាស៊ីនសប្បនិម្មិត ដោយមានសារធាតុចិញ្ចឹម និងការតាមដានយកចិត្តទុកដាក់ ចំពោះគភ៌ ស្បូន និងសុកធម្មជាតិរបស់ម្តាយ។
ហើយពីមួយថ្ងៃទៅមួយ បច្ចេកទេសខាងលើ បានវិវឌ្ឍលេចចេញជារូបរាងកាន់តែច្បាស់ តួយ៉ាង ការរក្សាអំប្រ៊ីយ៉ុងមនុស្ស (គភ៌) នៅក្នុងមន្ទីរពិសោធន៍វិទ្យាសាស្រ្ត អាចរក្សាគភ៌បានរយៈពេលរហូតដល់១៣ថ្ងៃ ដែលថ្ងៃអនាគត នឹងអាចកើតឡើងចេញជារូបរាងពិតប្រាកដ។