backup og meta

ស្រីៗឆ្លងជំងឺកាមរោគប្រភេទនេះ ប៉ះពាល់ខ្លាំងទាំងពេលពពោះ និងសម្រាលកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 04, 2019

ស្រីៗឆ្លងជំងឺកាមរោគប្រភេទនេះ ប៉ះពាល់ខ្លាំងទាំងពេលពពោះ និងសម្រាលកូន

ប្រមេះ​ទឹក​ថ្លា ឬជំងឺ​ក្លា​មីឌៀ ជា​ប្រភេទ​ជំងឺឆ្លង​តាម​ការរួម​ភេទ ដោយ​មិន​បាន​​ប្រើ​​ស្រោម​អនាម័យ​ការពារ​ត្រឹមត្រូវ ឬ​មាន​ដៃគូ​រួមភេទ​ច្រើន មិន​ថា​តាម​​ទ្វារមាស តាម​រន្ធ​គូទ ឬ​​តាម​មាត់ ជាមួយ​ដៃ​គូ​មាន​ផ្ទុក​មេរោគ សុទ្ធ​តែ​អាច​ឆ្លង។ ជំងឺ​នេះ​ភាគ​ច្រើន​កើត​មាន​លើ​បុរស តែ​ស្ត្រី​ក៏​អាច​​កើត​មាន​ដែរ ហើយ​បើ​​កើត​លើ​ស្ត្រី​ពពោះ​វិញ គ្រោះ​ថ្នាក់​ទាំង​ពេល​កំពុង​ពពោះ និង​សម្រាល​កូន នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា- ចិន សែនសុខ។

១- រោគ​សញ្ញា​ជំងឺ​ប្រមេះ​ទឹកថ្លា

– ពិបាក​នោម​ ឬ​នោម​ឈឺ

– ឈឺ​លើ​ថ្ងាស​ផ្នែក​ខាង​ក្រោម​ពោះ

– ធ្លាក់ស

– ឈឺ​ចាប់​ពេល​រួម​ភេទ

– មាន​ធ្លាក់​ឈាម​មិន​ប្រក្រតី។

អត្ថបទពាក់ព័ន្ធ៖ 

  • Chlamydia (តេស្តរកមើលមេរោគប្រមេះទឹកថ្លា)
  • កើតប្រមេះទឹកថ្លា មានគ្រោះថ្នាក់ប៉ុនណា បើទៅពេទ្យអត់ទាន់?
  • ២- ផល​ប៉ះពាល់​នៃ​ជំងឺ​ប្រមេះ​ទឹក​ថ្លា​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ

    ស្រីៗ​មាន​ផ្ទៃពោះ​កាល​ណាឆ្លង​ជំងឺ​ប្រមេះ​ទឹកថ្លា​ហើយ បង្ក​គ្រោះថ្នាក់​ទាំង​ពេល​កំពុង​ពពោះ ពិសេស​ពេល​សម្រាល​កូន​តែ​ម្តង ដោយ​ជំងឺ​នេះ​អាច​ឆ្លង​ទៅ​កូន។ ផល​ប៉ះពាល់​ទាំង​នោះ​រួម​មាន កូន​អាច​កើត​មុន​ខែ កូន​កើត​មក​មិន​គ្រប់គីឡូ ឆ្លង​រោគ​ក្នុង​ភ្នែក និង​មាន​ជំងឺ​រលាក​សួត​ជាដើម។ បើ​កំពុង​មាន​ផ្ទៃ​ពោះ ​គួរ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​នេះ​ ឲ្យ​បាន​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​បាន ​ព្រោះ​ថា​ការ​ព្យាបាល​ទាន់​ពេល​វេលា​ អាច​ចៀស​វាង​​​ផលវិបាក​បាន​​​ច្រើន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម