សាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនេះបន្ថែមទៀតដែរថា ធម្មជាតិរបស់ស្ត្រីពេលគ្រប់ខែកូនត្រូវតែបង្វិលក្បាល តែបើកូនមិនបង្វិលមកពីស្បូនរបស់ស្ត្រីមានបញ្ហា ក្នុងនោះមានដូចជា៖
– ស្បូនព្រែក
– ស្បូនមានសន្ទះខណ្ឌ
– ស្បូនមានដុំសាច់
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រសិនបើយើងព្យាយាមបង្វិលដោយមិនដឹងពីមូលហេតុទាំងនោះទេ អាចមានគ្រោះថ្នាក់ខ្លាំងណាស់ដោយខ្លះកូនស្លាប់ក្នុងពោះ ម៉ាក់ៗឈឺពោះខ្លាំង ដូចនេះត្រូវស្វែងរកមូលហេតុឲ្យច្បាស់លាស់ជាមុនសិន ហើយបើរកឃើញថាស្បូនគ្មានបញ្ហាអ្វីទេអាចបង្វិលបាន។ ប៉ុន្តែបច្ចុប្បន្ន ពេទ្យមិនសូវណែនាំឲ្យបង្វិលទេ ព្រោះជាមធ្យោបាយផ្ដល់ការឈឺចាប់ដល់ម៉ាក់ៗ បែបនេះមានតែទុកឲ្យកូនលូតលាស់ដល់គ្រប់អាយុកាល ហើយសម្រាលដោយវះកាត់។
ក្នុងករណីស្បូនគ្មានបញ្ហា តែកូនវិលចុះវិលឡើងក្នុងពោះ បែរជាទងសុករុំកច្រើនជុំ ដែលនេះជាហេតុគ្រប់ខែកូនមិនបង្វិលក្បាល។ ស្ថិតក្នុងស្ថានភាពបែបនេះពេទ្យនឹងតម្រូវឲ្យសម្រាលដោយវះកាត់ ដើម្បីបញ្ច្រាសបញ្ហាគ្រោះថ្នាក់ផ្សេងៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕