home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចាស់ៗថាងូតទឹកយប់ធ្វើឲ្យកូនថ្លោស តែពេទ្យថាមិនមែនទេ

ចាស់ៗថាងូតទឹកយប់ធ្វើឲ្យកូនថ្លោស តែពេទ្យថាមិនមែនទេ

ជា​ការ​ពិត​ណាស់​ពេល​យើង​មាន​ផ្ទៃពោះ ចាស់​ៗ​តែងតែ​ហាមប្រាម​មិន​ឲ្យ​ងូត​ទឹក​នៅ​ពេល​យប់​ឡើយ ព្រោះ​ពេល​យប់​ត្រជាក់​នឹង​ធ្វើ​ឲ្យ​កូន​ថ្លោស​បាន។ ចំពោះ​មតិ​លើក​ឡើង​បែប​នេះ ត្រូវ​បាន​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ថា​មិនមែន​ជា​ការ​ពិត​ឡើយ។

សាស្ត្រាចារ្យ រូប​នោះ​បាន​បន្ថែម​ទៀត​ថា ទារក​ក្នុង​ពោះ​ថ្លោស​មិនមែន​ព្រោះតែ​ងូតទឹក​យប់​ឡើយ តែ​មក​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​យើង​ទទួល​ទាន​ជា​ប្រចាំ។ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បន្ថែម​ទៀត​ថា ក្នុង​នោះ​អាហារ​ធ្វើឲ្យ​គភ៌​ថ្លោស​មាន​ដូចជា​ញ៉ាំ​​ច្រើន ពិសេស​ពពួក​សាច់ គ្មាន​បន្លែ អាហារ​បំពង នំផ្អែមៗ និង​ផឹក​ភេសជ្ជៈ​កំប៉ុង ទើប​ជាហេតុ​ចម្បង។

ពពោះ

វេជ្ជបណ្ឌិត គាន់ អូន ក៏​បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា អ្នក​ខ្លះ​ងូត​ទឹក​ម៉ោង ៩ ឬ ១០ យប់ តែ​កូន​បែរជា​មិន​ថ្លោស នោះ​មកពី​របប​អាហារ​មិន​សម្បូរ​បែប​ពេក ហើយ​អ្នក​ខ្លះ​ងូត​ទឹក​តាំងពី​ម៉ោង ៥ ល្ងាច តែ​កូន​នៅតែ​ថ្លោស ព្រោះ​ញ៉ាំ​មិន​ឈប់ទាល់​ចូល​គេង មិន​ហាត់​ប្រាណ ឬ​មិន​ធ្វើ​អ្វី​សោះ ពោល​គឺ​ដេក​ស៊ីៗ​តែម្ដង។

លោក​បាន​បន្ត​ថា ទោះ​ជា​ការ​ងូត​ទឹក​យប់​មិន​បណ្ដាល​ឲ្យ​កូន​ថ្លោស​ក៏​ពិត​មែន តែ​ចាស់​ៗ​ពី​មុន​ខ្លាច​យើង​ដើរ​ដួល ឬ​រអិល​ព្រោះ​ងងឹត​មើល​មិន​ឃើញ ដែល​នាំ​ឲ្យ​ប៉ះពាល់​ទាំង​យើង និង​កូន​ក្នុង​ផ្ទៃ។ ដូចនេះ​បើ​យើង​ចង់​ងូត​យប់​ក៏​បាន​ដែរ ត្រូវ​ប្រាកដ​ចិត្ត​ថា​កន្លែង​នោះ​មាន​សុវត្ថិភាព​ល្អ មិន​បង្ក​គ្រោះថ្នាក់។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 17/01/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x