១. អ្វីទៅជាព្រូនឆ្មា?
ព្រូនឆ្មា ជាប្រភេទ Toxoplasma gondii ដែលសម្បូរនៅក្នុងសត្វឆ្មា។ ព្រូនឆ្មារស់នៅក្នុងសាច់ពោះវៀនសត្វឆ្មា បង្កើតជាពង និងកូនច្រើន ហើយវាចេញមកក្រៅជាមួយលាមកឆ្មា។
២. ព្រូនឆ្មាឆ្លងរបៀបណា?
ព្រូនឆ្មាធន់នឹងអាកាសធាតុខាងក្រៅ ហើយរស់នៅបានយូរ វាអាចចម្លងទៅសត្វផ្សេងទៀត ឬឆ្លងមកមនុស្សយើងតាមរយៈការប៉ះពាល់ជាមួយលាមកសត្វឆ្មា ដែលមានផ្ទុកនូវសត្វល្អិតនោះ ព្រមទាំងអាចឆ្លងតាមរយៈការញ៉ាំចំណីអាហារ ដូចជាសាច់ឆៅ បន្លែឆៅដែលមានផ្ទុកពងព្រូន។
៣. ផលប៉ះពាល់ជំងឺព្រួញឆ្មាលើស្ត្រីមានផ្ទៃពោះ
ស្ត្រីមានផ្ទៃពោះដែលកើតជំងឺព្រួញឆ្មា មានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះទារកក្នុងផ្ទៃ ដូចជា អាចរលូត អាចប៉ះពាល់ដល់ខួរក្បាល ធ្វើឲ្យកូនកើតមានខ្សោយបញ្ញា មិនប៉ុណ្ណោះកូនអាចនឹងរលាក និងខូចបាតភ្នែក អាចឈានទៅពិការភ្នែក ថែមទាំអាចប៉ះពាល់ដល់សរីរាង្គផ្សេងទៀត ដូចជា បេះដូង ថ្លើម និងពោះវៀន។
៤. វិធីការពារមិនឲ្យឆ្លងព្រួញឆ្មា
ឆ្លងព្រូនឆ្មាជាទូទៅមិនមានរោគសញ្ញាអីនោះ មានភាគតិចប៉ុណ្ណោះចេញរោគសញ្ញាឲ្យយើងដឹង ដូចជា ក្តៅខ្លួន ឈឺក្បាល បែកញើសពេលយប់ ឈឺសាច់ដុំ ឡើងកូនកណ្តុរ ជាដើម។ ស្ត្រីមានផ្ទៃពោះអាចបង្ការមិនឲ្យកើតជំងឺព្រួញឆ្មាបាន ដោយគ្រាន់តែធ្វើតាមវិធីងាយៗខាងក្រោមនេះ។
– កុំប៉ះពាល់សត្វឆ្មា
– លាងដៃឲ្យស្អាត ក្រោយប៉ះពាល់សត្វឆ្មា ឬលាមកវា
– ត្រូវញ៉ាំអាហារឆ្អិន ចៀសវាងសាច់ គ្រឿងសមុទ្រ ឬបន្លែឆៅ និងសម្អាតមិនបានល្អ។